Rotha Company
 
Showing posts with label ប្រគុំតន្ត្រី សប្បុរសធម៌. Show all posts
Showing posts with label ប្រគុំតន្ត្រី សប្បុរសធម៌. Show all posts

Wednesday, May 29, 2013

ការប្រគុំតន្ត្រី សប្បុរសធម៌ ឌ្រីមលែនឌ៍ វគ្គ២ មានអ្នក ចូលទស្សនា កាន់តែច្រើន

0 comments

ភ្នំពេញៈ ការប្រគំតន្រ្តីសប្បុរសធម៌ ឌ្រីមលែនឌ៍ វគ្គទី២ ដែលប្រព្រឹត្តទៅកាលពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ កាន់តែមាន អ្នកចូលទស្សនា ច្រើនជាងមុន ដោយសារតែធាតុអាកាស អំណោយផលផង និងដោយមានតារាល្បីៗ កំពុងពេញនិយមជាច្រើន ចូលរួមផង ។
វគ្គទី២ នៃការប្រគុំតន្រ្តីសប្បុរសធម៌នេះ មានការចូលរួម ច្រៀងកំដរដោយ កំពូលតារាចម្រៀង របស់ផលិតកម្ម សាន់ដេ ក្នុងនោះគេឃើញមាន លោក ខេមរៈ សេរីមន្ត, កញ្ញា ខេមរៈ ស្រីពៅ, អ្នកនាង មាស សុខសោភា ព្រមជាមួយ តារាកប្លែងលោក សុខ គា ក៏ដូចជា តារាសម្តែង និងចម្រៀង បន្ទាប់បន្សំ មួយចំនួនទៀត។
យុវជន សុខជា ដែលបានមកទស្សនា ការប្រគុំតន្រ្តីជាមួយមិត្តភក្តិ របស់គាត់មួយក្រុម បាននិយាយ ទាំងទឹកមុខ រីករាយថា “នេះជាកម្មវិធីដ៏ល្អមួយ ដែលឌ្រីមលែនឌ៍ បានរៀបចំឡើង ឱ្យយុវជនយើង បានចូលរូមចំណែកក្នុងសង្គម ដើម្បីបរិច្ចាគថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយពួកយើង ទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីនេះ”។
ចំណែក មីនា ដែលបានមកជាមួយ ក្រុមគ្រួសាររបស់គាត់ បាននិយាយថា ការចូលរួមទស្សនាការ ប្រគំតន្រ្តីឌ្រីមលែនឌ៍ ជួយឱ្យយើងសប្បាយ រីករាយផង និងបានបរិច្ចាគ ថវិកាជួយសង្គម តាមកម្មវិធីសប្បុរសធម៌នេះផង ។
តំណាងសួនកម្សាន្តទំនើប ឌ្រីមលែនឌ៍ បានឱ្យដឹងថា តន្រ្តីសប្បុរធម៌ វគ្គទី២នេះ ហាក់ដូចជាមាន យុវវ័យចូលរួមគាំទ្រច្រើន ដោយសារតែ មេឃមិនមានភ្លៀងរំខាន ដូចការពីការប្រគំតន្រ្តីវគ្គទី១ ដែលចូលរួមដោយតារាចម្រៀងល្បីៗ នៅផលិតកម្មហង្សមាស។ យ៉ាងណាក៏ដោយ ប្រាក់ចំណូល២៥% នឹងត្រូវបរិច្ចាគ ជួយដល់កុមារកំព្រារ និងមន្ទីពេទ្យគន្ធបុប្ផា។
គួរបញ្ជាក់ថា ការប្រគំតន្រ្តីសប្បុរសធម៌ ឌ្រីមលែនឌ៍ ដែលរៀបចំឡើង ៣វគ្គ ដើម្បីស្វែងរកថវិកា ជួយបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា បានបញ្ចប់វគ្គទី១ និងវគ្គទី២ របស់ខ្លួន រួចទៅហើយដោយឡែក ការប្រគំតន្រ្តីនេះ ចុងក្រោយនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ ។ តើតារាចម្រៀង មកពីផលិតកម្មណាខ្លះ? នឹងបានចូលរួម ក្នុងវគ្គបញ្ចប់នេះ នៅមិនទាន់ដឹងនៅឡើយ ៕ http://lookingtoday.com/index.php/entertainment-general-news/18103-2013-05-29-05-51-46.html






Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន