Rotha Company
 
Showing posts with label Nokia. Show all posts
Showing posts with label Nokia. Show all posts

Tuesday, March 18, 2014

 Jennifer Lopez ប្រើ Nokia Lumia 2520 សម្រាប់​បទថ្មី​ចុងក្រោយ (Video Inside)

0 comments
កាលពីឆ្នាំ ២០១១ តារាចម្រៀងស្រីវ័យចាស់ បន្ដិចតែសិចស៊ី Jennifer Lopez បានប្រើប្រាស់នូវទូរស័ព្ទ BlackBerry Bold 9900 សម្រាប់សម្ដែងក្នុងបទ "Papi" ដោយឡែកនៅពេលនេះ ប្រើ Tablet របស់ Nokia វិញម្ដង។

កាលពីថ្មីៗនេះ តារាចម្រៀង Jennifer Lopez បានចេញនូវបទចម្រៀងថ្មីដែលបានចំណងជើងថា "I Luh Ya Papi" ដែលនៅក្នុងបទចម្រៀងនេះ តារាចម្រៀងបានស្រីនេះបានប្រើ Tablet ម៉ូដែល Lumia 2520 របស់ក្រុមហ៊ុន Nokia។

វាមិនមែនជាអ្វីដែលប្លែកនោះទេ ប៉ុន្តែចំណុចដែល ចាប់អារម្មណ៍គឺថា ចំណងជើងនៃ បទចម្រៀងគឺមានពាក្យ "Papi" ដែលមួយប្រើ BlackBerry មួយទៀតប្រើ Nokia។

គួរបញ្ជាក់ផងដែរថា Lumia 2520 ប្រើប្រាស់ប្រព័ន្ធដំណើរការ Windows RT 8.1 អេក្រង់ទំហំ ១០.១អ៊ីង កាមេរ៉ាទំហំ ៦.៧អ៊ីង និងមានអង្គប្រតិបត្តិប្រភេទ Qualcomm Snapdragon 800៕
ប្រភពពី lookingtoday.com 

Read more...

Friday, November 29, 2013

NOKIA ផ្តល់ជូនហ្គេម ដោយឥតគិតថ្លៃ សំរាប់ឱកាសបុណ្យ Christmas

0 comments
ប្រភពពី lookingtoday.com : ភ្នំពេញ៖ ការលេងហ្គេមនៅលើទូរស័ព្ទដៃ បានក្លាយជាការកំសាន្ត ដ៏ពេញនិយមរបស់អ្នកប្រើប្រាស់ទូរស័ព្ទ រហូតដល់មានអ្នកខ្លះ បានចំណាយថវិកា ដើម្បីទិញហ្គេមពី Apps ទៀតផង។
ស្របនឹងឪកាសបុណ្យ Christmas ខាងមុខនេះ ក្រុមហ៊ុនNokia នឹងចែករំលែកការកំសាន្ត ដោយឥតគិតថ្លៃដល់អតិថិជន ដែលប្រប្រាស់ទូរស័ព្ទ ម៉ូឌែល Nokia Asha 501, Nokia 206, 208, 301, និង Nokia 515 ដោយទទួលបាននូវហ្គេមមួយ រៀងរាល់សប្តាហ៍ដូចជាហ្គេម Modern Combat 4, Assassin’s Creed Revelations, Brain Challenge 4 និង Driver San Francisco ដែលសុទ្ធតែជាហ្គេមល្បីៗ និងពេញនិយម។
ដូចនេះអតិថិជន Nokia ទាំងអស់អាចរីករាយកំសាន្ត ជាមួយនឹងការផ្តល់ជូននេះ។ សំរាប់អតិថិជនថ្មី ដែលចង់ទទួលបានការផ្តល់ជូននេះពី Nokia លោកអ្នកអាចអញ្ជើញរកទិញទូរស័ព្ទ Nokia ម៉ូឌែលខាងលើនៅតាមបណ្តា ហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសបានផងដែរ៕

Read more...

Thursday, June 6, 2013

លេចចេញរូបភាពថត Nokia EOS កាមេរ៉ា 41 MP គ្រប់ជ្រុងទាំងអស់

0 comments
Nokia EOS គឺជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនមួយចំនួនទៀត ដែលកំពុងត្រូវបានអ្នក
ប្រើប្រាស់ចាប់អារម្មណ៍ច្រើន និងទន្ទឹងរង់ចាំ នៃការបង្ហាញខ្លួនរបស់វា ក្នុងពេលបច្ចុប្បន្ននេះ។
ជាក់ស្តែង ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ នៅតែរក្សាអាថ៌កំបាំង បានយ៉ាងល្អ ស្តីពីស្មាតហ្វូននេះ។
កាលពីថ្ងៃម្សិលមិញ យើងបានឃើញ រូបភាពចចាមអារាមជាលើកដំបូង ដោយបានបង្ហាញឲ្យ
ឃើញ ទាំងផ្នែកខាងមុខ និងខាងក្រោយ នៃស្មាតហ្វូន Nokia EOS។

ថ្មីៗនេះ គេហទំព័រ GSMarena និង WPCentral បានបង្ហាញបន្ថែមនូវរូបភាពមួយចំនួន ដែល
បានថតគ្រប់ជ្រុងរបស់ Nokia EOS។ បណ្តារូបភាពដែលលេចចេញនេះ បានឲ្យឃើញថា
Nokia EOS នឹងត្រូវបានបំពាក់នូវ Sensor Pureview និងអំពូល flash xenon ដែលមានកំរិត
ភ្លឺច្បាស់ ជាងច្រើនដង បើប្រៀបជាមួយអំពូល LED flash ធម្មតា។
និយាយពីរូបសណ្ឋាន Nokia EOS នឹងបំពាក់កាមេរ៉ា camera 41MP មេម៉ូរីក្នុងទំហំ 32GB (មិន
អាចបន្ថែមមេម៉ូរីក្រៅបានឡើយ) អេក្រង់ OLED កំរិតពន្លឺ 768 x 1280 pixel, ប្រព័ន្ធប្រតិបត្តិការ
Window Phone 8 សំបកធ្វើពី polycarbonate កម្រាស់ស្តើងជាង 1mm បើប្រៀបជាមួយ Lumia
920 និងមាន Version ពណ៌លឿង ផងដែរ។
ខាងក្រោមនេះ គឺជារូបភាពចចាមអារាមមួយចំនួន ស្តីពី Nokia EOS ទស្សនាដូចតទៅ៖





ប្រភពពី  camnews.com.kh

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន