ប្រភពពី lookingtoday.com : ភ្នំពេញ៖ ការលេងហ្គេមនៅលើទូរស័ព្ទដៃ
បានក្លាយជាការកំសាន្ត ដ៏ពេញនិយមរបស់អ្នកប្រើប្រាស់ទូរស័ព្ទ
រហូតដល់មានអ្នកខ្លះ បានចំណាយថវិកា ដើម្បីទិញហ្គេមពី Apps ទៀតផង។
ស្របនឹងឪកាសបុណ្យ Christmas ខាងមុខនេះ ក្រុមហ៊ុនNokia
នឹងចែករំលែកការកំសាន្ត ដោយឥតគិតថ្លៃដល់អតិថិជន ដែលប្រប្រាស់ទូរស័ព្ទ ម៉ូឌែល
Nokia Asha 501, Nokia 206, 208, 301, និង Nokia 515
ដោយទទួលបាននូវហ្គេមមួយ រៀងរាល់សប្តាហ៍ដូចជាហ្គេម Modern Combat 4,
Assassin’s Creed Revelations, Brain Challenge 4 និង Driver San Francisco
ដែលសុទ្ធតែជាហ្គេមល្បីៗ និងពេញនិយម។
ដូចនេះអតិថិជន Nokia ទាំងអស់អាចរីករាយកំសាន្ត ជាមួយនឹងការផ្តល់ជូននេះ។
សំរាប់អតិថិជនថ្មី ដែលចង់ទទួលបានការផ្តល់ជូននេះពី Nokia
លោកអ្នកអាចអញ្ជើញរកទិញទូរស័ព្ទ Nokia ម៉ូឌែលខាងលើនៅតាមបណ្តា
ហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសបានផងដែរ៕
Friday, November 29, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment