ប្រភពពី Khmerload.com : រូបភាពខាងក្រោមនេះ គឺជាសកម្មភាពរបស់ក្រុមការងារ កំពុងតែដឹកយកដើមឈើ
ដែលមានអាយុកាល ៣០០ឆ្នាំ ទម្ងន់ ២៦តោន ទៅដាក់ដាំឡើងវិញ
ក្រោយពីត្រូវបានគេលួចកាលពី ៦ខែមុន។
ដើមវាល់ណឺត (Walnut tree) ដ៏ធំសម្បើមមួយដើម
ទីបំផុតត្រូវបានគេយកដាក់នៅកន្លែងរបស់វាវិញហើយ ដែលមានទីតាំងនៅទីក្រុង
LiuZhou ខេត្ត GuangXi ប្រទេសចិន ដឹកយកមកពីចម្ងាយលើសពី ៣,០០០គីឡូម៉ែត្រ។
ក្រុមមន្ត្រីប៉ូលីស បានតាមដានរកឃើញនូវដើមវ៉ាលណឺត ដែលមានតម្លៃជាង
១៦៥,០០០ដុល្លារអាមេរិក ដែលបានបាត់កាលពីថ្ងៃទី២០ ខែមេសា ២០១៣។
ដើមឈើដ៏ធំមួយដើមនេះ មានទម្ងន់ជាង ២៦តោន មានអង្កត់ផ្ចិតជាង ២ម៉ែត្រ
ដែលត្រូវបានគេលក់បន្តបន្ទាប់ ជាច្រើនលើកមកហើយ ហើយលើកចុងក្រោយនេះ
លក់ក្នុងតម្លៃជាង ១៦៥,០០០ដុល្លារ។
ជនសង្ស័យចំនួន ១០នាក់ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទជួញដូរដើមឈើបុរាណរបស់ប្រទេស។
Tuesday, November 5, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment