ប្រភពពី techno2day.biz : បន្ទាប់ពីរយៈពេលមួយឆ្នាំនៃវត្តមាន
របស់ Galaxy Grand ឥលូវក្រុមហ៊ុន Samsung បានប្រកាសចេញ Galaxy Grand 2
ដែលមានរូបរាងដូចកូនកាត់រវាង Galaxy S4 និង Galaxy Note 3 ។ Galaxy
Grand 2 មានអេក្រង់ទំហំ 5.25 អ៊ីញ TFT touchscreen – គ្មាន Super
AMOLED -និង Resolution 720p ខណៈដែល Galaxy Grand មានទំហំតែ 5 អ៊ីញ។
វាមានទំងន់ 163 ក្រាម កំរាស់ 8.9mm
និងមានពណ៌ខ្មៅ ស ឬផ្កាឈូកអោយជ្រើសរើស camera 8 megapixel មាន LED flash
និង camera មុខ 1.9 megapixel។ជាមួយនឹង Galaxy Grand 2 មាន features
ដូចជា៖
Wi-Fi, GPS, Bluetooth 4.0, 3G HSPA+ និងថ្ម 2,600mAh។ Samsung
សំរេចចិត្តប្រើ Android 4.3 Jelly Bean
ធ្វើជាប្រព័ន្ធប្រតិបត្តិការរបស់ Galaxy Grand 2
ដើម្បីជាការងាយស្រួលដល់ការភ្ជាប់ទំនាក់ទំនងជាមួយ Galaxy Gear
smartwatch។
គួរអោយសោកស្តាយ Samsung មិនទាន់បានបង្ហើបអោយដឹងនៅឡើយ
អំពីពត៌មានទាក់ទងនឹង processor របស់ Grand 2 ហើយនិងថា តើពេលណា
និងកន្លែងដែល Galaxy Grand 2 នឹងចាប់ផ្តើមបង្ហាញខ្លួន
យើងគ្រាន់តែដឹងថាក្រុមហ៊ុន Samsung គ្រោងនឹងផលិតព្រមគ្នាផងដែរនូវ
version ស៊ីមពីរ។
Thursday, November 28, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment