ប្រភពពី cen.com.kh : ខេត្តបាត់ដំបង: អង្គការបង្ក្រាបបទល្មើសសត្វព្រៃចល័ត (Wild Aid) និងមេព្រៃ ចុះបង្ក្រាបចាប់សត្វស្លាបព្រៃបោចស្រាប់មានមាន់ទឹក -ដុំដោ -កុកស្របកត្រពាំង -ថ្លុំ -ថ្វាង ១៨២ក្បាល ដាក់លក់នៅតាមផ្សាចំនួនពីរក្នុងក្រុងបាត់ដំបង។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានឃាត់ខ្លួន មនុស្ស៣នាក់ជាអ្នកលក់យកមកអប់រំធ្វើកិច្ចសន្យាឈប់ឲ្យទិញ ឬ លក់បន្តទៀត កាលពីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅផ្សារបឹងឈូក និងផ្សារ១៣មករា (ហៅផ្សារថ្មី) ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ត្រីអង្គការ Wild Aid បានអោយដឹងថាសត្វស្លាបព្រៃបោចស្រាប់ដែលរឹបអូសពីអ្នកលក់មានទី១ឈ្មោះ ម៉ុន ស្រីរ័ត្ន ហៅ សោ ណារី អាយុ២៦ឆ្នាំ ជាអ្នកលក់ផ្សារបឹងឈូក បានចំនួន១១៩ ក្បាល មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ទី២ឈ្មោះ សោម ធឿនភេទប្រុស អាយុ៥២ឆ្នាំ រឹបអូសបានសត្វចំនួន១២ក្បាល នៅចំណុចផ្សារ១៣មករា(ផ្សារថ្មី) មានទីលំនៅភូមិអូសទូកឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ទី៣ឈ្មោះ ឈួង ហ៊ួ ភេទស្រី អាយុ៤៦ឆ្នាំ រឹបអូសបានសត្វចំនួន៥១ក្បាល នៅចំណុចផ្សារ១៣មករា(ផ្សារថ្មី) មានទីលំនៅភូមិគំពតអាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សត្វស្លាបព្រៃបោចស្រាប់មាន មាន់ទឹក-ដុំដោ-កុកស្របកត្រពាំង-ថ្លុំ-ថ្វាង សរុបចំនួន១៨២ក្បាល។
អ្នកលក់សត្វព្រៃទាំង៣នាក់បានសារភាពប្រាប់សមត្ថកិច្ចថាពួកគាត់ទើបតែលក់សត្វព្រៃបានពីរបីថ្ងៃប៉ុណ្ណោះដោយទិញបន្តពីគេយកមកលក់យក ចំណេញប៉ុណ្ណោះ។
មន្ត្រីអង្គការ WildAid បានឲ្យដឹងថាដឹងថាសត្វស្លាបព្រៃដែលរឹបអូសបានសរុបចំនួន១៨២ក្បាលនេះត្រូយកទៅជីករណ្តៅកប់ចោល។ ចំណែកអ្នកលក់ សត្វព្រៃ ទាំង៣នាក់ឲ្យគាត់ធ្វើ កិច្ចសន្យាឈប់ទិញឬលក់បន្តទៀតនិងធ្វើការអប់រំរួចឲ្យវិលត្រឡប់ទៅផ្ទះវិញ៕
Friday, November 29, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment