ប្រភពពី LookingToday.com : ជោគជ័យមិនមែនកើតឡើង ដោយចៃដន្យនោះទេ តែជោគជ័យគឺជា ទម្លាប់ដ៏ល្អមួយ
ហើយខាងក្រោមនេះ គឺជាទម្លាប់ល្អៗមួយចំនួន ដើម្បីជួយលោកអ្នក
ឲ្យមានជីវិតជោគជ័យ។
១-ការរៀបចំ៖ ធ្វើដូចជាភ្នាក់ងារសម្ងាត់ម្នាក់
ហើយរៀបចំ ដើម្បីទទួលយកការងារថ្មី ។ ជ្រើសរើសការងារមួយ
ដែលលោកអ្នកគិត ចង់សម្រេចឲ្យបាន ហើយរៀបផែនការដើម្បីសម្រេចវា។
នៅពេលរួចរាល់គួរជ្រើសរើស ការងារមួយផ្សេងទៀត ។ រៀបចំដើម្បីទទួល
បានចំណេះដឹងបន្ថែម និងការងារល្អ ប្រសើរជាមុននេះ ឬរៀបចំដើម្បីចាប់ផ្តើម
ធ្វើមុខជំនួញថ្មី។
២-ការអភិវឌ្ឍន៍ទម្លាប់ ៖ លោកអ្នកមានទម្លាប់
ល្អសម្រាប់ខ្លួនឯង រួចទៅហើយប៉ុន្តែតើ ទម្លាប់មានបានជួយ អ្វីខ្លះលោកអ្នក?
ឬក៏វាធ្វើឲ្យលោក អ្នកធ្លាក់ទឹកទេដឹង?វានៅមិនទាន់យឺតពេលនេះ
ទេក្នុងការផ្លាស់ប្តូរទម្លាប់ អាក្រក់របស់លោកអ្នក។
គួរអភិវឌ្ឍន៍ទម្លាប់អាក្រក់ របស់លោកអ្នកយ៉ាង ហោចណាក៏១៥នាទី ដែរក្នុងមួយថ្ងៃ
ដើម្បីបំពេញបំណង ប្រាថ្នានៅពេលអនាគត។ សម្លឹងឲ្យបានជិតពី
ទម្លាប់អាក្រក់ប្រចាំ ហើយពិនិត្យមើលថា កន្លែងណាដែល លោកអ្នកគួរធ្វើ
ការផ្លាស់ប្តូរវា។ ឧទាហរណ៍ប្រសិន បើលោកអ្នកយឺតយ៉ាវក្នុង
ការបង់វិក័យប័ត្រភ្លើង ដោយសារតែរកមិនបាន ពេលនោះវាដល់ពេល
ត្រូវប្តូរទម្លាប់ថ្មីហើយ។
៣- និយាយថាទេ ចំពោះគ្រឿងញៀន៖ គ្រាន់តែនិយាយថា
ទេចំពោះសូកូឡា ប្រសិនបើលោក អ្នកត្រូវការបញ្ចុះទម្ងន់។ និយាយថាទេចំពោះ
ការដណ្តើមយក ការងាររបស់អ្នកដទៃ ដែលគេកំពុងតែធ្វើ។ ពេលដែលលោកអ្នក
មិនអាចនិយាយថាទេ ចំពោះនរណាម្នាក់ឬអ្វីមួយ ដែលលោក អ្នកមិនពេញចិត្តនោះ
ទីបញ្ចប់អារម្មណ៍ខកចិត្ត និងសោកស្តាយនឹង កើតមានឡើងជាក់ជាពុំ ខាន់ឡើយ។
ពេលដែលនិយាយថា បាទចំពោះអ្វីដែល សំខាន់នោះ លោកអ្នក នឹងមានអារម្មណ៍ជឿរជាក់
លើខ្លួនឯងជាក់ ជាមិនខាន់ឡើយ។
៤- អារម្មណ៍ប្រែដើម្បីរីកចម្រើន៖ កំហុសដែលនឹង
កើតមានឡើងនៅក្នុង ជីវិតជោគជ័យនិង មនុស្សគ្រប់រូប
ប៉ុន្តែគួរប្រឹងប្រែងដើម្បី រីកចម្រើនតែមិនមែន ដើម្បីភាពល្អឥតខ្ចោះនោះទេ។
៥- ការផ្លាស់ប្តូររបបអាហារប្រចាំថ្ងៃ ៖ ជាការពិតណាស់ថា
របបអាហារប្រចំាថ្ងៃ សំខាន់បំផុតសម្រាប់ ជីវិតរបស់លោកអ្នក ប៉ុន្តែគួរគិតថា
អាហារប្រភេទណា ដែរគួរទទួលទាន ហើយអាហារ បែបណាដែលមិន គួរទទួលទាន។
ប្រសិនបើញុំាស្ករគ្រាប់ច្រើន វានឹងធ្វើឲ្យលោកអ្នកឈឺ ហេតុដូច្នេះហើយប្រសិន
ចង់បានជីវិត ស្រស់ស្រាយជាងនេះ លោកអ្នកគួរបរិភោព អាហារដែលមិនបង្ក ផលប៉ះពាល់
ដល់សុខភាព។
៦- ការសាកល្បងចំពោះជំហានទៅមុខ៖ វានឹងធ្វើឲ្យជីវិតរបស់លោកអ្នក
កាន់តែងាយស្រួលជាង ពេលមុនតាមរយៈកាបែងចែក គោលដៅទាំងអស់ជា ដំណាក់កាលតូចៗ។
សាកល្បងបោះជំហាន ទៅមុខយឺតៗហើយ ផ្តោតអារម្មណ៍ទៅលើគោលដៅ ដែលលោកអ្នកអាច
ធ្វើបានដូចជា១០នាទី នៃការដើររាល់ថ្ងៃដែរ ឬការបោសសំអាត បន្ទប់រាល់មួយខែម្តង។
លោកអ្នកមានការភ្ញាក់ផ្អើល ជាក់ជាពុំខាន់ឡើយនឹង ដំណើរអភិវឌ្ឍន៍មួយនេះ។
៧- បំពេញការងារឲ្យបានទៀងទាត់៖ នេះប្រហែលជាទម្លាប់
ល្អជាងគេបំផុតសម្រាប់ លោកអ្នកឲ្យឈាន ទៅរកជីវិតជោគជ័យ។ ការបំពេញការងារឲ្យបាន
ទៀងទាត់គ្រប់ពេលវេលា វានឹងធ្វើឲ្យលោកអ្នក ក្លាយជាមនុស្សអស្ចារ្យម្នាក់
ប៉ុន្តែមានមនុស្សជាច្រើនណាស់ ដែលបានមើលរំលង ទម្លាប់មួយនេះ។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com
Wednesday, November 20, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment