ប្រភពពី khmerload.com : កាលពីពេលកន្លងទៅនេះ កម្មវិធីទូរទស្សន៍មួយ ដែលបានចាក់ផ្សាយផ្ទាល់
ទៅកាន់ទស្សនិកជន រាប់រយ និងរាប់ម៉ឺននាក់នោះ បានបង្កភាពភ្ញាក់ផ្អើល ជាខ្លាំង
ក្រោយពីដៃគូសម្ដែងនេះបង្ហាញភាពស្រើបស្រើល និងត្រេកត្រអាលយ៉ាងខ្លាំង។
យ៉ាងណាមិញ កម្មវិធីទស្សន៍នេះ ប្រហែលជានៅក្នុងប្រទេសមួយ នៃទ្វីបអឺរ៉ុប
ដែលទីតាំងច្បាស់លាស់ មិនត្រូវបានទំលាយចេញនោះទេ។ ចំពោះវីដេអូនេះ បានបង្ហាញពី
បុរស និងនារីមួយគូ បាននាំគ្នាសម្ដែងកាយវិការ សមជាមួយនឹងបទចម្រៀង
ដែលចាក់ស្របគ្នានោះ តែអ្វីដែលមិនគួរឲ្យជឿនោះ គឺ អ្នកទាំងពីរដំបូង
មានសំលៀកបំពាក់ជាប់ប្រាណ តែដល់ពេលសម្ដែងប្រហែលជា ប៉ុន្មានវិនាទីក្រោយមក
អ្នកទាំងពីរ បានដោះម្ដងមួយៗ ធ្វើឲ្យ ពិធីករ
និងទស្សនិកជនស្រឡាំងកាំងជាខ្លាំង។ ជាចុងក្រោយ អ្វីដែលកាន់តែរន្ធត់ទៀតនោះ
គឺភាគីបុរស បានដោះអាវទ្រនាប់នារីគ្រវែងទៅម្ខាង និងថើបដោះនាង
យ៉ាងញក់ញីថែមទៀតផង។
មិនទាន់នឹងចប់ការសម្ដែងរួចរាល់ផង ស្រាប់តែពិធីករប្រុស បានស្ទុះទៅយ៉ាងលឿន
និងហក់ទៅវាយ បុរសជាអ្នកសម្ដែងនោះ និងខឹងសម្បារយ៉ាងខ្លាំង។ ទោះជាយ៉ាងណា
កម្មវិធីនេះ មិនមែនជាកម្មវិធីមួយ ដែលសម្ដែងពី ភាពស្រើបស្រាល ឬយ៉ាងនោះទេ
អ្វីដែលទស្សនិក និងពិធីករនោះដឹង គឺអ្នកសម្ដែងទាំងពីរ
ហាក់ដូចជាសម្ដែងលើសពីអ្វីគ្រោងទុកទៅទៀត។
Tuesday, November 5, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment