ប្រភពពី khmerload.com : យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា ទីក្រុងសៀងហៃ
បានត្រលប់មកសារជាថ្មីម្តងទៀត ដោយជាប់លំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសចិន
ជាទីក្រុងទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរបរទេស ប្រចាំឆ្នាំ២០១៣
នេះបើតាមការស្ទង់មតិប្រចាំឆ្នាំ ចំពោះទីក្រុងទាក់ទាញបំផុតទាំង១០
នៅក្នុងប្រទេសចិន ដែលបានធ្វើឡើយដោយអ្នកជំនាញចំនួន ១៦៦៣នាក់
និងអ្នកនិយមលេងអ៊ីនធឺណែតបរទេស ជាង ៧០,០០០នាក់។
ការស្ទង់មតិដ៏អស្ចារ្យនេះ បានបង្កើតឡើងដំបូង នៅក្នុងឆ្នាំ២០១០
និងចាប់ផ្តើមក្នុងឆ្នាំ២០១១ ដែលវាជាគម្រោងរួមគ្នា បង្កើតឡើងដោយ “the
International Talent Monthly and the China Society for Research on
International Personnel Exchange and Development”។
គួរបញ្ជាក់ផងដែរថា ការស្ទង់មតិនេះ គឺត្រូវបានផ្អែកលើផ្នែកសំខាន់ៗចំនួន៤ រួមមាន ១)ផ្នែកច្បាប់ ២)នយោបាយ ៣)ការងារ និង ៤)ការរស់នៅ។
ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិនេះ គឺជាលើកទីពីរហើយនៅក្នុងរយៈពេល
២ឆ្នាំជាប់គ្នានេះ ហើយទីក្រុងសៀងហៃ ក៏បានជាប់ឈ្មោះលេខ១
ពីរឆ្នាំជាប់គ្នាផងដែរនៅក្នុងបញ្ជី ហើយតាមពីក្រោយដោយទីក្រុងប៉េកាំង
ដែលស្ថិតនៅលំដាប់លេខ២៕
ខាងក្រោមនេះគឺជាទីក្រុងទាំង១០ របស់ប្រទេសចិន ដែលបានជាប់ឈ្មោះក្នុងបញ្ជី៖
១) ទីក្រុងសៀងហៃ
២) ទីក្រុងប៉េកាំង
៣) ទីក្រុង TianJin
៤) ទីក្រុង GuangZhou
៥) ទីក្រុង ShenZhen
៦) ទីក្រុង XiaMen
៧) ទីក្រុង NanJing
៨) ទីក្រុង SuZhou
៩) ទីក្រុង HungZhou
១០) ទីក្រុង QingDao
Thursday, November 28, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment