ប្រភព៖ postkhmer
ភ្នំពេញៈ ក្រុមហ៊ុន Entertainment Gaming Asia Inc
ដែលបើកដំណើរការកាស៊ីណូនៅ ប៉ោយប៉ែត និង ប៉ៃលិន ព្រម
ទាំងការផ្គត់ផ្គង់ម៉ាស៊ីនលេងហ្គេមស្លុតឲ្យកាស៊ីណូ ណាហ្គាវើល
បានរាយការណ៍ពីការខាតបង់ ៣០៩ ០០០
ដុល្លារនៅត្រីមាសទីបីដោយសារតែការជាប់គាំងនយោបាយ។
នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារ
ហ៊ុន NASDAQ ពីថ្ងៃ ទី៥ វិច្ឆិកា។
បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅការខាតបង់មានចំនួន ១០៣ ០០០
ដុល្លារ ដែលនេះត្រូវបានគេអះអាងថា
ដោយសារតែភាពតានតឹងផ្នែកនយោបាយក្រោយការបោះឆ្នោត។
លោក Clarence Chung ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Entertainment
Gaming Asia និយាយថា៖ «នៅ ណាហ្គាវើល
យើងបានសង្កេតឃើញកម្រិតអ្នកលេងល្បែងកាន់តែចុះទាបដោយសារ
ព្រឹត្តិការណ៍ទាក់ទងជាមួយនឹងការបោះឆ្នោតកាលពីខែ កក្កដា ឆ្នាំ
២០១៣»។
គណបក្សប្រឆាំងបន្តធ្វើពហិការចូលរួមសភាដោយអះអាងថា
មានភាពមិនប្រក្រតីយ៉ាងខ្លាំងក្នុងការបោះឆ្នោតពីខែ កក្កដា
ហើយនៅតែបន្តការទាមទារឲ្យរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
កាស៊ីណូ ណាហ្គា វើល បានបដិសេធធ្វើអត្ថាធិប្បាយ កាលពីម្សិលមិញស្ដីពីការធ្លាក់ចុះចំនួនអ្នកលេងល្បែងនៅត្រីមាសទីបី។
ប៉ុន្តែលោក Michael Ting អ្នកវិភាគការលេងល្បែង CIMB បាននិយាយថា
នៅត្រីមាសទីបីអ្នកលេងល្បែងមានការធ្លាក់ចុះបន្តិច សម្រាប់
ណាហ្គា ហើយអាចបណ្ដាលមកពីភាពតានតឹងនៅក្រោយពេលបោះឆ្នោត។
អាជីវកម្មនៅកម្ពុជាក្រោយការបោះឆ្នោតហាក់នៅទ្រឹង ហើយទំនុកចិត្តអាជីវកម្មក្នុងអំឡុងពេលនេះក៏ធ្លាក់ចុះផងដែរ។
ប្រាក់បញ្ញើនៅធនាគារ អេស៊ីលីដា
ដែលជាធនាគារពាណិជ្ជឈានមុខគេរបស់កម្ពុជាក្នុងត្រីមាស ទី៣
បានធ្លាក់ចុះជិត ២០០
លានដុល្លារដោយសារអតិថិជនភ័យខ្លាចចំពោះសន្តិសុខប្រាក់សន្សំរបស់
ពួកគេ៕ PB
Friday, November 8, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment