ប្រភពពី Lookingtoday.com : អ៉ីតាលី៖
សម្រាប់រាត្រីយប់មិញ ក្នុងជំនួបប្រកួត រវាងក្លិបបាល់ទាត់ Juventus និង
ក្លិបាល់ទាត់ FC Copenhagen ដែលធ្វើឡើងលើ ទីលានបាល់ទាត់ JUVENTUS STADIUM
របស់ ក្លិបបាល់ទាត់ Juventus ភ្ញៀវ FC Copenhagen រងការបំបាក់ ដោយលទ្ធផល
៣-១ ។
សម្រាប់ ៣ គ្រាប់របស់ក្លិប Juventus គឺជាការស្វែងរក ដោយកីឡាករ Arturo
Vidal ខ្សែបម្រើសញ្ជាតិឈីលី ដែលជួយជ្រោងឲ្យ Juventus នៅមានឱកាសឡើង
ទៅប្រកួតវគ្គបន្ត ក្នុងក្របខណ្ឌ Champions League ។
ក្នុងចំណោមគ្រាប់បាល់ទាំង ៣-១ នោះ គ្រាប់បាល់ទី ១ ស៊ុតប៉េណ័លទី នៅនាទី
២៩ ខណៈដែល នាទី ៥៦ ក្លិប Copenhagen បំបែកពង់មាន Juventus ដោយកីឡាករ
MELLBERG ។ នៅនាទី ៦១ កីឡាកររបស់ ក្លិប Copenhagen
ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ១១ ម៉ែត្រ ក៏ជាឱកាស របស់ Arturo Vidal
ស៊ុតសារជាថ្មី ។ នៅនាទី ៦៣ កីឡាករ Arturo Vidal
នៅតែបន្តស្វែងរកគ្រាប់បាល់បានថែមទៀត ធ្វើឲ្យ Juventus ឈ្នះ FC Copenhagen
ក្នុងលទ្ធផល ៣-១ ។
ក្លិប Juventus សម្រាប់ក្របខណ្ឌខាងលើ ស្ថិតនៅតារាង B ដោយមានពិន្ទុ ៦ ក្នុងជំនួបជើងទី ៥ នេះ និងស្ថិតនៅលេខរៀងទី ២ នៃតារាងផងដែរ។ ដោយឡែក
សម្រាប់គូផ្សេងទៀត ក្នុងរាត្រីជាមួយនឹងគ្នានេះ ក្លិប Cska Mosc
រងការបំបាក់ ១-៣ របស់ Bayern Munich ខណៈ Man City ឈ្នះ ៤-២ លើក្លិប Pizen ។
សម្រាប់ Real Madrid វិញ ក៏យកឈ្នះ ក្លិប Gatasaray ៤-២ ផងដែរ។
ក្លិបជើងខ្លាំងក្នុងក្របខណ្ឌ Premier League បិសាចក្រហម Man Utd យកឈ្នះ
Leverkusen ដោយគ្រាប់បាល់ ៥-0 ។ ដូចគ្នានេះដែរ Shak Donetsk ឈ្នះ Sociedad
៤-០ ក្លិប PSG ឈ្នះ Olympiakos ២-១ និងចុងក្រោយ Anderlecht ឈ្នះ Benfica
២-៣ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
Thursday, November 28, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment