Monday, November 11, 2013

កាតុពពោះ៤ខែ កូន​ស្រី

0 comments
ប្រភពពី News.sabay.com.kh : ក្ដី​សុបិន​ដែល​ចង់​បាន​កូន​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ ឥឡូវ​​សម​តាម​បំណង​ហើយ ដោយ​អ្នក​​នាង ​​សុខ ច័ន្ទធីតា​​ ហៅ​កាតុ បច្ចុប្បន្ន​ នាង​កំពុង​​មាន​ផ្ទៃពោះ​ជាង ៤ខែ​មក​ហើយ ហើយ​កូន​នៅ​​ក្នុង​ផ្ទៃ​របស់​​នាង​គឺ​ជា​កូន​ស្រី។
សូមចុចអាន៖ អ្នកនាង កា​តុ ស្រក់​ទឹកភ្នែកពេល​គេ​ថា យកប្តី​អ្នក​ក្រ
ជំនួប​ជា​មួយSabayក្នុង​ពិធី​​អាពាហ៍ពិពាហ៍​របស់​អ្នក​នាង ​គង់ សុជាតិ ជា​មួយ​លោក​ជា វិបុល​នៅ​ឯ សណ្ឋាគារអ៊ិនធឺកុង ​ទីណង់តាល់ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ អ្នក​នាង​កាតុ​ និយាយថា នាង ​និង​ស្វាមី​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ពេល​ដែល​​មាន​កូន​សម​តាម​បំណង ​បែប​នេះ ត្បិតអី​អ្នក​នាង​បាន​​រស់​នៅ​ និង​រៀប​ការ​ជា​មួយ​ស្វាមី ជាង​៨ឆ្នាំ​មក​ហើយ។

សូមចុចអាន៖ តុ គ្រោង​ទៅ​ពិភាក្សា​ជាមួយ​ពេទ្យ​ជប៉ុន រឿង​អត់​កូន?
កាតុ​បាន​ប្រាប់​​​ទៀត​ថា នាង​ចាប់​ផ្ដើម​មាន​កូន បន្ទាប់​ពី​នាង​ត្រឡប់​មក​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​វិញ ដោយ​ការ​មាន​កូន​នោះ​នាង​មិន​បាន​ទៅ ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ណា​ម្នាក់​នោះ​ទេ គឺ​មាន​កូន ​ដោយ​ធម្មជាតិ​។
សូមចុចអាន៖ កាតុ ឈប់​និយាយរឿងកូន
នាង​​បាន​ឲ្យ​ដឹង​ទៀត​ថា កូន​ស្រី​ដែល​កំពុង​តែ​ចាប់​កំណើត​ក្នុង​ផ្ទៃ​នេះ​មាន​សុខភាព​ល្អ​ធម្មតា​ ទេ  ចំណែក​ឯ​សុខភាព​របស់​អ្នក​នាង​វិញ​ក៏​ល្អ​ដែរ ជា​រៀង​រាល់​ខែ​នាង​តែងតែ​ទៅ​ជួប​វេជ្ជបណ្ឌិត ដើម្បី​តាមដាន​សុខភាព។
បើ​ទោះ​ជា​មាន​វ័យ​រាង​ច្រើន​បន្តិច​ហើយ​ទើបតែ​មាន​​​កំណើត​កូន​ដំបូង ដែល​ទាមទារ​ឲ្យ​ម្ដាយ​ទូទៅ​ប្រយ័ត្នប្រយែង​ខ្លាំង​ទៅ​នឹង​សុខភាព​ តែ​អ្នក​នាង​កា​តុ​វិញ​ប្រាប់​​​ថា នាង​នៅ​តែ​ធ្វើ​ការងារ​​ដូច​ធម្មតា ទាំង​ការងារ​នៅ MyTV ក៏​ដូច​ជា​ការ​ថត​កម្មវិធី​ខាង​ក្រៅ​មួយ​ចំនួន​ទៀត​មិន​បាន​​លុប​ចោល​នោះ​ ទេ  ។នាង​ប្រាប់​ថា នឹង​បន្ត​ធ្វើ​ការងារ​បែប​នេះ រហូត​ដល់​ថ្ងៃ​សម្រាល​តែ​ម្ដង ព្រោះ​កំណើត​កូន​មួយ​នេះ​មិន​បាន​​ធ្វើ​ឲ្យ​នាង​ចាញ់ ដូច​ម្ដាយ​មួយ​ចំនួន​នោះ​ឡើយ៕
អត្ថបទ៖ ខុត សីហា

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន