ប្រភពពី News.sabay.com.kh : ទស្សនិកជនដែលតាមដានទស្សនាកម្មវិធី “ផ្កាយរះក្នុងសួន”
របស់ទូរទស្សន៍អប្សរា ម្នាក់ៗចង់ភាំងស្រឡាំងកាំង
ដោយការនឹកស្មានមិនដល់ ពេលឃើញកុមារខ្មែររូបដែលមានវ័យតែប្រមាណ
១១-១២ឆ្នាំសោះ មានទេពកោសល្យសិល្បៈក្រាស់ក្រែល
ល្មមរៀមច្បងសិល្បករមួយចំនួនសុំខ្មាស។
កុមារខ្មែរពេញដោយទេពកោសល្យទាំងពីរនេះម្នាក់មានឈ្មោះ សោម
វីរៈបុត្រ អាយុ ១១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទួន ឆានឈុន អាយុ
១១ឆ្នាំដូចគ្នា។ ពួកគេកំពុងប្រើទេពកោសល្យក្រមិចក្រមើម
ប្រឡងប្រជែងគ្នាដណ្តើមជយលាភីក្នុងកម្មវិធី “ផ្កាយរះក្នុងសួន”
ក្រោមការដឹកនាំរបស់លោក ហ្វៃ សំអាង។
វីរៈបុត្រ និង ឆានឈុន
បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនាពីរសបា្តហ៍ចុងក្រោយនេះ
តាមរយៈការសម្ដែងទេពកោសល្យសិល្បៈរួមគ្នាក្នុងបទចម្រៀង “ចេក
និងពងមាន់” លំនាំបទ “ជ័យលក់នំបញ្ចុក”កាលពីសបា្តហ៍មុន និងបទ
“ដើររើសប្រពន្ធគ្រប់ខេត្តក្រុង”ទៀតនៅយប់មិញនេះ។
ប្រិយមិត្តម្នាក់ឈ្មោះ ភារិទ្ធ
ដែលបានទស្សនាការសម្ដែងរបស់កុមារទាំងពីរ បានលើកឡើងថា
“ពួកគេទាំងពីរពិតជាមានទេពកោសល្យមែនទែន
បើនៅស្រុកយើងមានកម្មវិធី “Got Talent” ដូចស្រុកគេ ខ្ញុំធានាថា
ពួកគេនឹងជាប់ក្នុងកម្មវិធីនេះមិនខាន!”។
ពាក់ព័ន្ធនឹងវត្តមានរបស់កុមារឆ្លាតវៃទាំងពីរក្នុងកម្មវិធី
របស់ខ្លួន លោក ហ្វៃ សំអាង
មិនទាន់អាចទំនាក់ទំនងសុំព័ត៌មានបន្ថែមបានទេនៅព្រឹកនេះ
ដោយទូរស័ព្ទរបស់លោកអត់មានអ្នកទទួល។
យ៉ាងណា លោក មិញ សុធីវណ្ណ
ជាគណៈកម្មការដាក់ពិន្ទុក្នុងកម្មវិធីខាងលើ ប្រាប់ថាលោក
ក៏ភ្ញាក់ដូចគ្នាចំពោះទេពកោសល្យកុមារយើងទាំងពីរ។ លោក បន្តថា ទាំង
វីរៈបុត្រ និងឆានឈុន មានចំណុចល្អទាំងព្រមដូចគ្នា
ពួកគេច្រៀងបានល្អ ត្រូវណោតភ្លេង និងចង្វាក់បានល្អ
ហើយពួកគេមានសមត្ថភាពសិល្បៈផ្សេងៗរៀងខ្លួនទៀត ដូចជា
វីរៈបុត្រចេះរាំបានយ៉ាងល្អទៀតផង។
តន្ត្រីករជើងចាស់ និងជាគណៈកម្មការរូបនេះ បញ្ជាក់ថា ទាំង
វីរៈបុត្រ និង ឆានឈុន ជាបេក្ខជនក្នុងចំណោម៦នាក់ចុងក្រោយដូចគ្នា
ប៉ុន្តែមានតែពួកគេទាំងពីរនាក់ប៉ុណ្ណោះតូចជាងគេ
ឯ៤នាក់ផ្សេងទៀតជាមនុស្សធំជាង។លោក បន្តថា
“ពួកគេនឹងមានការងារធ្វើនៅទូរទស្សន៍អប្សរាដូចគ្នា
ប៉ុន្តែធម្មតាការប្រឡងប្រជែងត្រូវមានអ្នកលេខ១
អីចឹងពួកប្រជែងគ្នាយកលេខ១”។
វីរៈបុត្រ និង ឆានឈុន កុមារឆ្លាតរបស់យើង
មានទេពកោសល្យប៉ុណ្ណា អីចឹងតោះទស្សនាទាំងអស់គ្នាទៅមើល
ហើយចាំដាក់ពិន្ទុលើកទឹកចិត្តពួកគេផង…!!!
វីរៈបុត្រ និង ឆានឈុន ច្រៀង និងសម្តែងក្នុងបទ “រើសប្រពន្ធ២៤ខេត្តក្រុង”
Monday, November 4, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment