តាមការឱ្យដឹងពី លោក សួន ពិសិដ្ឋ ដែលជាអ្នកនិពន្ធបទចម្រៀង ក៏ដូចជាបទភ្លេងសម្រាប់ឱ្យ លោក ព្រាប សុវត្ថិ យកទៅសម្ដែងក្នុងកម្មវិធីខាងលើបានឱ្យដឹងថា បទចម្រៀងទាំងពីរបទនោះ គឺនិពន្ធដោយខ្លួនឯងផ្ទាល់ ដោយបានរៀបរាប់ពីវប្បធម៌ប្រពៃណីខ្មែរ រួមទាំងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។
អ្នកនិពន្ធឈ្នះពានអាណាចក្រតារាពីរឆ្នាំជាប់គ្នា(២០១២ និង២០១៣) រូបនេះបានសង្កត់ធ្ងន់ថាលោកបានយកចិត្តទុកដាក់ខ្ពស់ក្នុងការ តាក់តែងនិពន្ធបទចម្រៀងទាំងពីរបទនេះ ដោយធ្វើយ៉ាងណាឱ្យបរទេសស្គាល់កម្ពុជាកាន់តែច្បាស់នូវសម្បត្តិ បេតិកភណ្ឌដ៏សម្បូរបែប។
អានអត្ថបទ៖ កេរ្តិ៍ឈ្មោះខុសគ្នាឆ្ងាយ តែរឿងម៉ូដសក់នែ…
ដោយឡែកកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ធ្លាប់
បានបញ្ជាក់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស
ក្នុងកម្មវិធីព័ត៌មានពេលព្រឹកថា
លោកនឹងចេញទៅសម្ដែងនៅប្រទេសជប៉ុនក្នុងខួប ៤០ខាងលើ នាថ្ងៃ ២៦ ខែ
វិច្ឆិកា ឆ្នាំ២០១៣នេះ ដោយសម្ដែងរយៈពេល ៤ថ្ងៃ។តារាចម្រៀងឈានមុខរបស់ផលិតកម្ម ហង្សមាសរូបនេះ បន្ថែមថា លោកមានមោទនភាពក្រៃលែង ក្នុងការបង្ហាញវប្បធម៌ខ្មែរដល់ភ្ញៀវកិត្តិយសក្នុងគម្រប់ខួប ៤០ឆ្នាំ នៃទំនាក់ទំនង ពាណិជ្ជកម្ម ជប៉ុន-អាស៊ាន រួមទាំងប្រទេសក្នុងតំបន់អាស៊ាន១០ផ្សេងទៀត។
តារាចម្រៀងក្នុងតំបន់អាស៊ានទាំងអស់ដែលទៅសម្ដែងក្នុងខួប ៤០ឆ្នាំនៅជប៉ុន សុទ្ធសឹងតែជាតារាល្បីលំដាប់ប្រទេស។ ដោយឡែកកម្ពុជាលោក ព្រាប សុវត្ថិ ជាតំណាងឱ្យកម្ពុជាក្នុងកម្មវិធីនេះ ដោយមហាជនទូទៅបានចាត់ទុកលោកថាជាកំពូលតារាចម្រៀង៕
អត្ថបទ៖ អ៊ីង សុឡា
No comments:
Post a Comment