ប្រភព Lookingtoday.com
រាល់សកម្មភាព
របស់អ្នកសុទ្ធតែ បានលាទត្រដាងពី អ្វីដែលមានលាក់បង្កប់
ទុកក្នុងខ្លួនរបស់អ្នក ដែលពេលនេះយើងលើកយកពី អត្តន័យតាម សកម្មភាពដេក
ដើម្បីបញ្ជាក់ពីលក្ខណៈ ផ្សេងៗរបស់អ្នក ?
១-ដេកផ្ងារសន្ឋឹងដៃជើងៈ ជាមនុស្ស ស្រលាញ់
ឥស្សរភាពចូលចិត្ត នូវអ្វីដែលងាយៗនិងសប្បាយៗ។ជាអ្នកចំណាយលុយច្រើនទៅលើរបស់របរ
ដែលស្រស់ស្អាត។ សម្រាប់រឿងអាក្រក់វិញ ក៏មានដែរតែមិនច្រើនពេក នោះទេ។
២-ដេកត្បៀតដៃចន្លោះភ្លៅៈ ជាប្រភេទមនុស្ស
ដែរភាគច្រើនជាអ្នកទន់ខ្សោយ ងាយនិងកើតការតូចចិត្ត ហើយថែមទាំងអៀនខ្មាស់
ច្រើនទៀតយផង ។ ក្រៅពីនេះចូលចិត្ត សន្សំរឿងរ៉ាវយកមក ដេកគិតតែម្នាក់ឯង
មិនចូលចិត្តពិគ្រោះ ប្តូរយោបល់ ជាមួយនរណា ។ លក្ខណៈបែបនេះ អាចហៅបានថា
ជាបុគ្គលបង្កបញ្ហា ឲ្យខ្លួនឯង ហើយដោះស្រាយ ដោយខ្លួនឯង។
៣-ដេកផ្អៀងចំកោងដងខ្លួនៈ លោកអ្នកជាមនុស្ស
ឆាប់កើតការមួម៉ៅ បំផុតហើយក៏ជា អ្នកដែលសំកុករង់ចាំ ឱកាសសងសឹកវិញ
ឲ្យទាល់តែបានក្រោយពី បានខឹងនរណា ម្នាក់ហើយនោះ។ មធ្យោបាយដែលល្អ
អ្នកគួរតែហ្វឹកហាត់ធ្វើ ជាមនុស្សចេះបញ្ចេញ នូវអារម្មណ៍កុំឲ្យកើតតប់ប្រមល់
ទើបជាការប្រសើរ។
៤-ដេកផ្អៀងកើយដៃៈ អ្នកគឺជាមនុស្សដែលគួរ
ឲ្យស្រលាញ់បំផុត ព្រោះអ្នកមានអារម្មណ៍ ស្រស់ថ្លា មានសន្តានចិត្តល្អ
និងមានមេត្តារហូតក្លាយ ទៅជាបុគ្គដែលគួរឲ្យស្រលាញ់ រាប់អានជាទីបំផុតពី
បណ្តាលមិត្តភក្តិ។ ក៏ប៉ុន្តែអ្វីដែល នៅខ្វះខាតនោះ គឺខ្វះការជឿជាក់លើខ្លួនឯង
បន្តិចតែប៉ុណ្ណោះ។
៥-ដេកផ្ងារស្រាក់ដៃកើយនៅត្រង់កញ្ចឹងកៈ
ជាមនុស្សមានភាពឆ្លាត វៀងវៃបំផុត ហើយក៏ជាអ្នកស្រលាញ់ ការសិក្សារៀនសូត្រពី
វត្តុផ្សេងៗ ព្រមទាំងមានចិត្ត អាណិតស្រលាញ់ ក្រុមគ្រួសារទៀតផង
។ប្រសិនបើនិយាយពី រឿងស្នេហា វិញអ្នកពូកែជ្រើសរើស បំផុត ប្រសិនបើ
បន្ឋូរបន្ថយការជ្រើសរើស បន្តិចនោះពិតជាឆាប់ ទទួលបានដៃគូមកជជែក
កែអផ្សុកបានយ៉ាងប្រាកដ។
៦- ដេកផ្ងារបញ្ឆរជង្គង់ៈ សម្រាប់អ្នកដែល
មានទម្លាប់ដេកបញ្ឆរ ជង្កង់នោះអាច បញ្ចក់ថាជា ប្រភេទមនុស្សដែល ចូលចិត្តទាញ
យករឿងចាស់ៗ មកគិតតែ ម្នាក់ឯង។ លក្ខណៈបែបនេះ ក៏ព្រោះថាអ្នកកំពុងតែ
ខ្វះនូវការកក់ក្តៅ ក៏ថាបាន។ សរុបរួមមកអ្នក គឺមនុស្សដែលមានស្រមោល អតីតកប់ចូល
យ៉ាងជ្រៅ នៅក្នុងបេះដូង។
៧- ដេកផ្ងារហើយខ្វែងជើងគងលើគ្នាៈ ជាមនុស្សដែលមាន
ការឈ្លក់វង្វេង លើខ្លួនឯងបំផុត ហើយមិនចូលចិត្ត ភាពប្រែក្រឡាស់ ទៀតផង។
អ្នកស្រលាញ់ ភាពសន្តោសប្រណី មានភាពអត់ធន់ យ៉ាងពិសេស ហើយក៏ហាក់ដូចជា
មិនសូវចូលរួម ក្នុងសង្គមទៀតផង។
៨- ដេកផ្អៀងធម្មតាៈ អ្នកគឺជាមនុស្សមាន ការជឿជាក់លើស
សមត្ថភាពខ្លួនឯង ខ្ពស់បំផុតជាអ្នកឧស្សាហ៍ ព្យាយាមគិតគូររឿងការងារ។
លើសពីនេះទៅទៀត ក៏ជាមនុស្សសំបូរ ល្បិចកល ដែលអាចធ្វើឲ្យនរណា
ក៏លង់ស្នេហ៍បាន ដោយងាយទៀតផង ។
៩- ដេកផ្កាប់មុខៈ សម្រាប់អ្នកដែលដេក ផ្កាប់មុខវិញជា
ប្រភេទមនុស្សដែលពូកែ ខាងទ្រឹស្តីបំផុត ហើយអ្វីដែលមិនល្អនោះ
គឺអ្នកគឺមនុស្សអាត្មានិយម។ចំណុចដែលសំខាន់ អ្នកមិនចេះនៅស្ងៀម
មួយកន្លែងទៀតផង៕
Friday, November 8, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment