ប្រភពពី News.sabay.com.kh : បទចម្រៀងជាភាសាថៃមួយបទនិយាយពីចំណងស្នេហ៍កំលោះម្នាក់
និងក្រមុំពីរនាក់យ៉ាងរ៉ូមែនទិក
ដែលទទួលបានការគាំទ្រខ្លាំងនៅប្រទេសថៃនោះ
ឥឡូវបានមកដល់ខ្មែរយើងហើយ ហើយថែមទាំងពីរោះមិនលើសខ្វះគ្នាទៀត។
បទចម្រៀងជាភាសាខ្មែរយើងនាពេលនេះ មានចំណងជើងថា “Message បងធ្វើឲ្យអូនឈ្លោះគ្នា”
ច្រៀងដោយលោក ហ្សូណូ តារាចម្រៀងផលិតកម្មហង្សមាស។ បទនេះ
ច្រៀងជាភាសាថៃ ទទួលបានការគាំទ្រខ្លាំងណាស់
ក្នុងនោះដោយគ្រាន់តែនៅលើប្រព័ន្ធ Youtube បទនេះ
មានសន្ទស្សន៍អ្នកចូលទស្សនាដល់ទៅជាង ២០លានដងឯណោះ។
វិលមកបទខ្មែរយើងច្រៀងដោយ លោក ហ្សូណូ វិញ
គឺពីរោះមិនលើសមិនខ្វះគ្នាទេ ប៉ុន្តែបើនិយាយពីកាយវិការវិញ
មិនទាន់ដឹងថាយ៉ាងណាឡើយ ព្រោះបទខ្មែរយើង
អត់ទាន់មានវីដេអូចម្រៀង(MV)ពេញលេញទេ ដោយទើបតែមានត្រឹមស៊ីឌី
និងវីដេអូឈុត(Teaser)ប៉ុណ្ណោះ។ អីចឹងហើយអាស្រ័យថា
បទដើមគេដែលបង្ហោះលើ Youtube ទទួលការគាំទ្រយ៉ាងលើសលប់នោះ
ចុះបទយើងវិញយ៉ាងម៉េចដែរ…!!!
វីដេអូចម្រៀង(Teaser)ខ្មែរ
អត្ថបទ៖ ទារិកា
Wednesday, November 20, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment