Rotha Company
 
Showing posts with label Office 2013. Show all posts
Showing posts with label Office 2013. Show all posts

Friday, September 28, 2012

Problem Skype with WampServer

0 comments

ថ្ងៃនេះផងដែរ គេហទំព័រ ព័ត៌មានកណ្តាល នឹងជម្រាបជូនប្រិយមិត្តអ្នកអានទាំងអស់អំពីបញ្ហា WampServer និង Skype។​ បញ្ហា​នេះ​តែង​តែ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កុំព្យូទ័រ​មួយ​បាន​ដំឡើង​កម្មវិធី WampServer និងSkype។ បញ្ហា​នោះ​គឺ WampServer នឹង​មិន​ដើរ​នៅ (មិនលោត​ទៅ​រូប​ពណ៌​បៃតង) នៅ​ពេល​ដែល Skype ចាប់​ផ្ដើម​ដំណើរ​ការ​មុន។ ដូច្នេះ​ដើម្បី​ឲ្យ WampServer ដើរ​យើង​ចាំ​បាច់​ត្រូវ​បិទ Skype សិន​រួច​បើក WampServer ហើយ​បាន​បើក Skype ឡើង​វិញ​ម្ដង​ទៀត។ តែ​ដំណោះ​ស្រាយ​បែប​នេះ ធ្វើ​ឲ្យ​យើង​ចំណាយ​ពេល ហើយ​ណា​មួយ​បិទ​ចុះ​បើក​ឡើង​នាំ​តែ​ច្រើន​ដង។
តែ​ដំណោះ​ស្រាយ​តែ​ម្យ៉ាង​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ជា​និរន្តរ៍​នោះ គឺ​យើង​គ្រាន់​តែ​ចូល​ទៅ​កែ​បន្តិច​ប៉ុណ្ណោះ​នៅ​ក្នុង Skype។
ជា​ដំបូង​សូម​បើក​កម្មវិធី Skype បន្ទាប់​មក​ចូល​ទៅ​កាន់៖ Tools -> Options… -> Advanced -> Connection ហើយ​ដោះ​ជម្រើស "Use port 80 and 443 as alternatives for incoming connections" ។
ចាប់​ផ្ដើម​កម្មវិធី Skype ឡើង​វិញ។ បន្ទាប់​មក​សូម​សាក​ល្បង​បើក​កម្មវិធី WampServer តាម​ក្រោយ​ដូច​រាល់​ដង, ពេល​នោះ​អ្នក​នឹង​ឃើញ​រូប WamServer លោត​ទៅ​ពណ៌​បៃតប ហើយ​វា​ដើរ​ដោយ​គ្មាន​បញ្ហា​ថែម​ទៀត​ផង។ ការ​ធ្វើ​បែប​នេះ​ក៏​ល្អ​ចំពោះ​អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន ដែល​តែង​តែ​ដាក់​ឲ្យ Skype ចាប់​ផ្ដើម​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល Windows ត្រូវ​បាន​ចាប់​ផ្ដើម។
នៅ​ពេល​នេះ​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ ជាមួយ​នឹង​គន្លឹះ​តូច​មួយ​នេះ។
Read more...

ទាញ​យក ​Office 2013 ​មក​ប្រើ​ទាំងអស់គ្នា!!

0 comments
ក្រុមហ៊ុន Microsoft Office ​គឺ​ជាក្រុមហ៊ុនដ៏ពេញនិយមមួយនៅលើពិភពលោក ដែលមនុស្សទាំងអស់​ បានប្រើប្រាស់កម្មមួយចំនួនពីក្រុមនេះ។ នាពេលថ្មីៗនេះ ក្រុមហ៊ុនមួយនេះ បានបង្កើត​កម្មវិធី​មួយ​ដែល​មាន​អ្នក​កំពុង​ប្រើ​ប្រាស់​ជាង​ ១ពាន់​លាន​នាក់​ ស្មើ​នឹង​ ៩០ភាគ​រយ​នៃ​អ្នក​ដែល​មាន​កុំព្យូទ័រ​ប្រើ​ប្រាស់។​ ពេល​នេះ​ក្រុមហ៊ុន​ Microsoft ​បាន​ចេញ​នូវ​កម្មវិធី​ Office ​ជំនាន់​ថ្មី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ Office 2013 ​ដើម្បី​សាក​ល្បង​ប្រើ​ប្រាស់​ជា​មុន​ រហូត​ដល់​វា​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវ​ការ។​ Office 2013 ​ត្រូវ​បាន​កែ​ប្រែ​ជា​ថ្មី​ ដោយ​មាន​លក្ខណ​ពិសេស​ជា​ច្រើន​ ហើយ​ជា​ពិសេស​នោះ​គឺ​វា​សាក​សម​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ក្នុង​ Windows 8 ​ទាំង​នៅ​លើ​កុំព្យូទ័រ​ និង​ tablets។​ ប៉ុន្តែ​វា​អាច​ប្រើ​បាន​តែ​នៅ​លើ​ Windows 7 ​និង​ Windows 8 ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​មិន​ចាំ​បាច់​លុប​ កម្មវិធី Office 2007 ឬ 2010 ​ដែល​អ្នក​កំពុង​ប្រើ​ទេ​ គឺ​អ្នក​អាច​ប្រើ​បាន​ជា​ធម្មតាក្រោយ​ពេល​ដំឡើង​រួច។
តម្រូវ​ការ​ប្រព័ន្ធ​សម្រាប់​ការ​ដំឡើង​ Office 2013៖
-Processor: 1Ghz or greater x86/x64
-Memory: 1GB RAM(32bit) / 2GB RAM(64 Bit)
-Graphics: DirectX10 graphics card and 1024 x 576 resolution required.
-Disk Space: 3.5GB free disk space is required to install
ឬអាច​ Download​ Torrent តាម​ Link ​ខាង​ក្រោម៖

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន