ថ្ងៃនេះផងដែរ គេហទំព័រ ព័ត៌មានកណ្តាល នឹងជម្រាបជូនប្រិយមិត្តអ្នកអានទាំងអស់អំពីបញ្ហា WampServer និង Skype។ បញ្ហានេះតែងតែកើតមានឡើងនៅពេលដែលកុំព្យូទ័រមួយបានដំឡើងកម្មវិធី WampServer និងSkype។ បញ្ហានោះគឺ WampServer នឹងមិនដើរនៅ (មិនលោតទៅរូបពណ៌បៃតង) នៅពេលដែល Skype ចាប់ផ្ដើមដំណើរការមុន។ ដូច្នេះដើម្បីឲ្យ WampServer ដើរយើងចាំបាច់ត្រូវបិទ Skype សិនរួចបើក WampServer ហើយបានបើក Skype ឡើងវិញម្ដងទៀត។ តែដំណោះស្រាយបែបនេះ ធ្វើឲ្យយើងចំណាយពេល ហើយណាមួយបិទចុះបើកឡើងនាំតែច្រើនដង។
តែដំណោះស្រាយតែម្យ៉ាងដែលផ្ដល់ភាពងាយស្រួលជានិរន្តរ៍នោះ គឺយើងគ្រាន់តែចូលទៅកែបន្តិចប៉ុណ្ណោះនៅក្នុង Skype។
ជាដំបូងសូមបើកកម្មវិធី Skype បន្ទាប់មកចូលទៅកាន់៖ Tools -> Options… -> Advanced -> Connection ហើយដោះជម្រើស "Use port 80 and 443 as alternatives for incoming connections" ។
ចាប់ផ្ដើមកម្មវិធី Skype ឡើងវិញ។ បន្ទាប់មកសូមសាកល្បងបើកកម្មវិធី WampServer តាមក្រោយដូចរាល់ដង, ពេលនោះអ្នកនឹងឃើញរូប WamServer លោតទៅពណ៌បៃតប ហើយវាដើរដោយគ្មានបញ្ហាថែមទៀតផង។ ការធ្វើបែបនេះក៏ល្អចំពោះអ្នកប្រើកុំព្យូទ័រមួយចំនួន ដែលតែងតែដាក់ឲ្យ Skype ចាប់ផ្ដើមដោយស្វ័យប្រវត្តិនៅពេល Windows ត្រូវបានចាប់ផ្ដើម។
នៅពេលនេះបញ្ហាត្រូវបានដោះស្រាយ ជាមួយនឹងគន្លឹះតូចមួយនេះ។
No comments:
Post a Comment