កម្ពុជាបានបញ្ជូនសំណុំឯកសារចុះឈ្មោះក្បាច់គុនល្បុកតោទៅស្ថាប័ន
បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូហើយ
ដើម្បីស្នើចុះឈ្មោះក្បាច់គុនបុរាណខ្មែរមួយនេះចូលក្នុងបញ្ជី
បេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ។
ព័ត៌មាននេះត្រូវបានអះអាងដោយលោកវ៉ាត់
ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ថ្នាក់ដឹកនាំរបស់កីឡាកម្ពុជារូបនេះបន្តថា
កម្ពុជានៅរង់ចាំការឆ្លើយតបពីគណៈកម្មាធិការបេតិភណ្ឌដែលនឹងប្រាប់
មកកម្ពុជាវិញអំពីការខ្វះខាត ឬភាពពេញលេញនៃសំណុំឯកសារ។
កម្ពុជាបានបញ្ជូនសំណើរសុំចុះឈ្មោះក្បាច់គុនល្បុកតោខ្មែរទៅ
អង្គការយូណេស្កូហើយកាលពីពេលមុនចូលឆ្នាំខ្មែរ
ដើម្បីចុះឈ្មោះក្បាច់គុនខ្មែរចំណាស់ជាង២០០០ឆ្នាំនេះចូលទៅក្នុង
បញ្ជីបេតិកភណ្ឌអរូបិយរបស់អង្គការយូណេស្កូ។
នេះបើតាមការអះអាងរបស់អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក
កម្ពុជា លោកវ៉ាត់ ចំរើន។ លោកវ៉ាត់
ចំរើនបានបន្តប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្នុងអំឡុងពេល៣ខែ
គណៈកម្មការជំនាញរបស់អង្គការយូណេស្កូនឹងឆ្លើយតបចំពោះសំណើរសុំចុះ
ឈ្មោះនេះ។ គួរបញ្ជាក់ថា
កម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៧នៃ
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅក្នុងខែមិថុនាខាងមុខនេះ។
បើតាម ការពន្យល់របស់អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រសិនបើក្បាច់គុនល្បុកតោនឹងត្រូវទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌ អរូបិយរបស់ពិភពលោកមែន នោះកម្ពុជានឹងរឹតតែមានលទ្ធភាពក្នុងការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរមួយនេះ។ សម្រាប់លោកសាន គឹមសៀនដែលជាប្រធានបណ្ឌិតសភាល្បុកតោកម្ពុជា លោកបានហ៊ានអះអាងទៀតថា ប្រសិនបើគណៈកម្មការបេតិកភណ្ឌពិភពលោកទទួលចុះឈ្មោះល្បុកតោចូលទៅ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមែននោះ ល្បុកតោនឹងមានជីវិតអមតៈទាំងក្នុងប្រទេស និងនៅក្រៅប្រទេស។
លោក សាន គឹមសៀនដែលជាប្រធានកិត្តិយសសហព័ន្ធល្បុកតោកម្ពុជាក៏បានចូលរួម ក្នុងការចងក្រងឯកសារដើម្បីផ្ញើទៅអង្គការយូណេស្កូដែរ។ ល្បុកតោបានលេចរូបរាងឡើងវិញនៅក្នុងឆ្នាំ២០០១នៅកម្ពុជា តាមរយៈការផ្តួចផ្តើមបង្កើតសហព័ន្ធល្បុកតោ។ បន្ទាប់មក ក្លឹបហាត់គុនល្បុកតោក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅតាម បណ្តាខេត្ត និងរាជធានីភ្នំពេញ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនបានថ្លែងអោយដឹងថា សព្វថ្ងៃនេះ មានអ្នកចេះ និងអ្នកហាត់គុនល្បុកតោនេះប្រមាណ១៧០នាក់នៅទូទាំងប្រទេស។ ក្នុងចំណោមនោះមានគ្រូធំប្រមាណ២០នាក់។ ក្រៅពីល្បុកតោ កម្ពុជាមានគម្រោងស្នើចុះឈ្មោះប្រាសាទបុរាណខ្មែរជាច្រើនទៀតចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឧទាហរណ៍ប្រសាទសម្បូរព្រៃគុហ៍៕ ប្រភព៖ RFI
Read more...