Rotha Company
 
Showing posts with label Boxing. Show all posts
Showing posts with label Boxing. Show all posts

Friday, June 6, 2014

ក្មេងមែនពិត តែវាយឌឺដងដាក់គ្នាមិនចាញ់ កែវ រំចង់ ប៉ុន្មានទេ (Video Inside)

0 comments
ភ្នំពេញៈ គូប្រដាល់វ័យក្មេងរបស់ថៃ ដែលមិនទាន់បាត់ធំក្លិន ទឹកដោះផងនោះ បានធ្វើឲ្យកក្រើកពេញ សង្វៀន ប្រដាល់ ដោយការវាយដូរកណ្តាប់ដៃគ្នា និងជាពិសេសនោះ គឺការវាយឌឺដងដាក់គ្នាទៅវិញទៅមក មិនចាញ់ កីទ្បាករជើងខ្លាំងកម្ពុជា កែវ រំចង់ ប៉ុន្មានទេ ។
យ៉ាងណាមិញ បើមើលពីសកម្មភាពប្រកួត ដ៏អស្ចារ្យរវាង អ្នកប្រដាល់វ័យក្មេងថៃ ទាំងពីរនេះ យើងឃើញ ថា កីទ្បាករ បង្គោលខៀវ ដែលរាងធាត់ជាងគេនោះ បើធៀបទៅនឹង ជើងខ្លាំងកម្ពុជា កែវ រំចង់ វិញនោះ គឺមិន លើសមិនខ្វះគ្នា ប៉ុន្មាននោះទេ ដោយវាយអាងតែកម្លាំងបាយ ហើយអ្វីដែលគួរឲ្យ កត់សំគាល់នោះ គឺចូលចិត្ត វាយឲ្យ មុខឌឺដងដាក់ គូប្រកួតជានិច្ចតែម្តង ៕បើចង់ជ្រាបច្បាស់ ពីការប្រកួត ដ៏អស្ចារ្យខាងលើនេះមាន លក្ខណៈយ៉ាងណានោះ សូមទស្សនាវីដេអូខាង ក្រោមទំាងអស់គ្នា ៖

Read more...

Wednesday, May 8, 2013

កម្ពុជា​ចុះឈ្មោះ​គុនល្បុកតោ​ចូល​បញ្ជី​បេតិភណ្ឌអរូបិយ​របស់​មនុស្សលោក

0 comments
កម្ពុជា​បាន​បញ្ជូន​សំណុំឯកសារ​ចុះ​ឈ្មោះ​ក្បាច់គុនល្បុកតោ​ទៅ​ស្ថាប័ន​ បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការយូណេស្កូ​ហើយ ដើម្បី​ស្នើ​ចុះឈ្មោះ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ​ចូល​ក្នុង​បញ្ជី​ បេតិកភណ្ឌ​អរូបិយ​របស់​មនុស្សជាតិ។ ព័ត៌មាន​នេះ​ត្រូវបាន​អះអាងដោយ​លោក​វ៉ាត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា។ ថ្នាក់​ដឹកនាំ​របស់​កីឡា​កម្ពុជា​រូបនេះ​បន្ត​ថា កម្ពុជា​នៅ​រង់ចាំ​ការ​ឆ្លើយតប​ពី​គណៈកម្មាធិការ​បេតិភណ្ឌ​ដែល​នឹង​ប្រាប់​ មក​កម្ពុជាវិញ​អំពី​ការ​ខ្វះខាត ឬ​ភាព​ពេញលេញ​នៃ​សំណុំឯកសារ។ កម្ពុជា​បាន​បញ្ជូន​សំណើរ​សុំ​ចុះ​ឈ្មោះ​ក្បាច់គុន​ល្បុកតោ​ខ្មែរ​ទៅ​ អង្គការ​យូណេស្កូ​ហើយ​កាល​ពីពេល​មុន​ចូលឆ្នាំ​ខ្មែរ ដើម្បី​ចុះឈ្មោះ​ក្បាច់គុន​ខ្មែរ​ចំណាស់ជាង​២០០០​ឆ្នាំ​នេះ​ចូលទៅក្នុង​ បញ្ជី​បេតិកភណ្ឌ​អរូបិយ​របស់​អង្គការ​យូណេស្កូ។ នេះ​បើ​តាម​ការ​អះអាង​របស់​​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក ​កម្ពុជា លោក​វ៉ាត់ ចំរើន។ លោក​វ៉ាត់ ចំរើន​បាន​បន្ត​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ក្នុងអំឡុង​ពេល​៣​ខែ គណៈកម្មការ​ជំនាញ​របស់​អង្គការ​យូណេស្កូ​នឹង​ឆ្លើយ​តប​ចំពោះ​សំណើរ​សុំ​ចុះ​ ឈ្មោះ​នេះ។ គួរ​បញ្ជាក់ថា កម្ពុជា​គឺ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​៣៧​នៃ​ គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោកនៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។

បើតាម ​ការ​ពន្យល់​របស់​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រសិន​បើ​ក្បាច់គុន​ល្បុកតោ​នឹង​ត្រូវ​ទទួល​ស្គាល់​ជា​សម្បត្តិបេតិកភណ្ឌ​ អរូបិយ​របស់​ពិភពលោក​មែន នោះ​កម្ពុជា​នឹង​រឹត​តែ​មាន​លទ្ធភាព​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​ក្បាច់គុន​បុរាណ​ខ្មែរមួយ​នេះ។ សម្រាប់​លោក​សាន គឹមសៀន​ដែល​ជា​ប្រធាន​បណ្ឌិត​សភា​ល្បុកតោ​កម្ពុជា លោក​បាន​ហ៊ាន​អះអាង​ទៀត​ថា ប្រសិន​បើ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ទទួលចុះ​ឈ្មោះ​ល្បុកតោ​ចូល​ទៅ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មែន​នោះ​ ល្បុកតោ​នឹង​មាន​ជីវិត​អមតៈ​ទាំង​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស។

លោក ​សាន គឹមសៀន​ដែល​ជា​ប្រធាន​កិត្តិយស​សហព័ន្ធ​ល្បុកតោ​កម្ពុជា​ក៏​បាន​ចូលរួម​ ក្នុង​ការ​ចងក្រង​ឯកសារ​ដើម្បី​ផ្ញើ​ទៅ​អង្គការ​យូណេស្កូ​ដែរ។ ល្បុកតោ​បាន​លេច​រូបរាង​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០០១​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តួចផ្តើម​បង្កើត​សហព័ន្ធ​ល្បុកតោ។ បន្ទាប់​មក ក្លឹប​ហាត់​គុនល្បុក​តោ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​តាម​ បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ។ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ លោក​វ៉ាត់ ចំរើន​បាន​ថ្លែង​អោយ​ដឹង​ថា សព្វថ្ងៃ​នេះ មាន​អ្នក​ចេះ​ និង​អ្នកហាត់​គុន​ល្បុកតោ​នេះ​ប្រមាណ​១៧០​នាក់​នៅ​ទូទាំង​ប្រទេស។ ក្នុង​ចំណោម​នោះ​មាន​គ្រូ​ធំ​ប្រមាណ​២០​នាក់។ ក្រៅពី​ល្បុកតោ កម្ពុជា​មាន​គម្រោង​ស្នើ​ចុះ​ឈ្មោះ​ប្រាសាទ​បុរាណ​ខ្មែរ​ជាច្រើនទៀត​ចូល​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ឧទាហរណ៍​ប្រសាទ​សម្បូរព្រៃគុហ៍​៕ ប្រភព៖ RFI

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន