Rotha Company
 
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts

Tuesday, June 17, 2014

អាមេរិក​ថ្កោលទោស​ការ​សម្លាប់​រង្គាល​របស់​ក្រុម​សកម្មប្រយុទ្ធ ISIL នៅ​អ៊ីរ៉ាក់

0 comments
ប្រភពពី postkhmer.com
ក្រុងបាកដាដៈ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ បាន​ថ្កោលទោស​ការ​សម្លាប់​រង្គាល​«គួរ​ឲ្យ​រន្ធត់» របស់​ក្រុម​សកម្មប្រយុទ្ធ​អ៊ិស្លាមនិយម​ដែល​គេ​បាន​និយាយ​ថា បាន​សម្លាប់​ទាហាន​អ៊ីរ៉ាក់​រាប់​រយ​នាក់ ខណៈ​ពួកគេ​បាន​រុល​ទៅ​កាន់​ក្រុង​បាកដាដ បន្ទាប់ពី​បាន​ដណ្តើម​កាន់កាប់​តំបន់​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ដ៏ធំ​ល្វឹងល្វើយ។ អ៊ីរ៉ាក់ បាន​និយាយ ថា ខ្លួន​បាន​ទទួល​«ការ​ផ្តើម​គំនិត​ថ្មី​»​ប្រឆាំង​ក្រុម​យុទ្ធជន​មកពី​រដ្ឋ​អ៊ីរ៉ាក់​និង ឡឺ វ៉ង់​អ៊ិស្លាមនិយម ខណៈ​របាយការណ៍​គួរ​ឲ្យ​ខ្ពើម ជាច្រើន​បាន​លេចចេញ​អំពើ​ឃោរឃៅ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅក្នុង​អំឡុង​ពេល​នៃ​ការ​វាយលុក​លឿន​ដូច​ផ្លេកបន្ទោរ​របស់​ពួកគេ។
រូបថត​ជាច្រើន ដែល​បាន​បង្ហោះ តាម​អ៊ីនធឺណិត ត្រូវ​បាន​និយាយ​ថា បាន​បង្ហាញ​ពី​ក្រុម​សកម្មប្រយុទ្ធ កំពុង​ប្រហារ​ជីវិត​ភ្លាមៗ នៃ​សមាជិក​នៃ​កម្លាំង​សន្តិសុខ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រាប់​សិប​នាក់ ខណៈ​ការ​បង្ហោះ​តាម​ធ្វីធើរ របស់​ក្រុម ISIL បាន​អះអាង​ថា​ពួកគេ​បាន​សម្លាប់ ទាហាន Shia​១៧០០​នាក់។
នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស អាមេរិក លោកស្រី Jen Psaki បាន​និយាយ​ថា​៖ «ការ​អះអាង​ពី​ក្រុម​រដ្ឋ​អ៊ីរ៉ាក់ និង​ឡឺវ៉ង់​អ៊ិស្លាម​និយម ថា​ខ្លួន​បាន​សម្លាប់​រង្គាល​ទាហាន​ទ័ពអាកាស Shia អ៊ីរ៉ាក់​ដែល​ទើប​នឹង​រើស​ថ្មី ១៧០០ នាក់​នៅ​ក្រុងទី​គ្រីត គឺ​គួរ​ឲ្យ​រន្ធត់ និង​ការ​ពិពណ៌នា​ពិតៗ អំពី​ការ បង្ហូរ​ឈាម ដែល​ក្រុម​ភេរវកម្ម​ទាំង​នេះ តំណាង​ឲ្យ»។


លោកស្រី​បាន​ថ្លែង​ថា៖ «​ខណៈ​យើង​មិន​អាច​បញ្ជាក់​ពី​របាយការណ៍​ទាំងនេះ បំណង​សំខាន់​របស់ ISIL គឺ​ដើម្បី​បំភ័យ​ទឹកចិត្ត​ពលរដ្ឋ​អ៊ីរ៉ាក់​គ្រប់​រូប និង​ជំរុញ​ការ​បាក់បែក​ខាង​និកាយ។
លោកស្រី Psaki បាន​ថ្លែង​ថា អាមេរិក នឹង​ជម្លៀស​បុគ្គលិក​ខ្លះ​ចេញ និង​បង្កើន​សន្តិសុខ​នៅឯ ស្ថានទូត​របស់​ខ្លួន ដែល​ធំបំផុត​របស់​អាមេរិក​ទូទាំង​ពិភពលោក និង​រៀបចំ​តំបន់​បៃតង​ដែល​ការពារ​រឹងមាំ​នៅ​ក្រុង​បាកដាដ ដោយសារ​អស្ថិរភាព​កំពុង​បន្ត។
កម្លាំង​អ៊ីរ៉ាក់​ដែល​បង្វឹក​ដោយ​អាមេរិក​បាន​បរាជ័យ​ភ្លាមៗ នៅពេល​ដែល​ក្រុម​ជ្រុលនិយម ISIL បាន​កាន់កាប់​ទីប្រជុំជន​សំខាន់ៗ​ភា្លមៗ​ពី​សប្តាហ៍​មុន ដោយ​បាន​បោះបង់​រថយន្ត​និង​ទីតាំង និង​បោះ​ឯកសណ្ឋាន​ចោល។
ពួកគេ បាន​កាន់កាប់​ក្រុង​មូស៊ុល​ដែល​ជា​ក្រុង​ធំ​ទី​២ និង​ក្រុងទី​គ្រីត ជា​ស្រុក​កំណើត​របស់​សាដាម ហ៊ូសេន ជា​ជន​ផ្តាច់ការ​ចុងក្រោយ និង​ជា​រដ្ឋធានី​នៃ​ខេត្ត​សាឡាហិដឌីន។ ក្នុង​ពេល​៤​ថ្ងៃ ពួកគេ​ស្ថិត​ក្នុង​ចម្ងាយ​៨០​គ.ម. ព្រំប្រទល់​ក្រុង​បាកដាដ។
ក្រុម​មន្ត្រី​អ៊ីរ៉ាក់ បាន​និយាយ​ថា ពេល​នេះ​កម្លាំង​ពួកគេ​បាន​និង​កំពុង​ចាប់ផ្តើម​វាយ​រុញច្រាន​ក្រុម​សកម្មប្រយុទ្ធ ហើយ​ទាហាន បាន កាន់កាប់​ទីប្រជុំជន​ពីរ នៅ​ខាង​ជើង​ក្រុង​បាកដាដ។
វីរសេនីយ៍ឯក​ប៉ូលិស​ម្នាក់​និង​វេជ្ជបណ្ឌិត​ម្នាក់ បាន​និយាយ​ថា ខណៈ​ពួកគេ​បាន​ចាប់ផ្តើម​រុញ​ក្រុម​ជនសកម្មប្រយុទ្ធ​ចេញ ពួកគេ​បាន​ឃើញ​សាកសព ប៉ូលិស​ឆេះខ្លោច​១២​នាក់​នី ទីប្រជុំជន​អ៊ីសាគី។
ក្រុង​វ៉ាស៊ីនតោន ក៏​បាន​ដាក់​ពង្រាយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​មួយ​ទៅ​កាន់​តំបន់​ឈូងសមុទ្រ ខណៈ​ប្រធានាធិបតី​អាមេរិក​លោក អូបាម៉ា បាន​ថ្លែង​ថា លោក​កំពុង​ថ្លែង​គ្រប់​ជម្រើស​ដើម្បី​គាំទ្រ​ដល់​អ៊ីរ៉ាក់៕ PSA
Read more...

Thursday, June 6, 2013

រកឃើញ ផូស៊ីលថនិកសត្វ នាំអោយមានការ វិវត្តន៍មកក្លាយជាមនុស្ស

0 comments
ព័ត៌មានអន្តរជាតិ ៖  ផូស៊ីលថនិកសត្វ  ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្ស
លោកនាពេលសព្វថ្ងៃនេះ ត្រូវបានរកឃើញ នេះបើតាមការអះអាងអោយដឹងពីអ្នកវិទ្យា
សាស្រ្ត។
គួរបញ្ជាក់ផងដែរថា ផូស៊ីលថនិកសត្វមួយនេះ គឺមានអាយុកាលដល់ទៅ ៥៥ លានឆ្នាំ
មុន   ហើយផូស៊ីលសត្វប្រភេទនេះ  គឺជាការវិវត្តន៍របស់មនុស្សលោក​  ពីពូជស្វាកន្ទុយ
វែង​ ទៅជា ពូជស្វាគ្មានកន្ទុយ និង ទៅជាមនុស្សលោកតែម្តង ( monkeys, apes,  and
humans)​ ។
លើសពីនេះ    ប្រភពព័ត៌មានដដែល  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា  ផូ
ស៊ីលថនិកសត្វ ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្សត្រូវបានរកឃើញនៅឯ
បឹងបុរាណមួយកន្លែង ស្ថិតនៅក្នុងខេត្ត Hubei ប្រទេសចិន ខណៈផូស៊ីលមួយនេះ ត្រូវ
បានដាក់ឈ្មោះថា Archicebus achilles ។
Archicebus achilles មានទម្ងន់មិនលើសពី  ៣០ ក្រាមនោះទេ  ហើយវាគឺជាថនិកសត្វ
ដែលចូលចិត្តឡើងដើមឈើ និងស៊ីសត្វល្អិតជាអាហារ  ។ គួររំឭកផងដែរ ទន្ទឹមនឹងការ
មានអាយុកាលដល់ទៅ ៥៥ លានឆ្នាំមុន  Archicebus  achilles  បានក្លាយជាបេក្ខភាព
ថ្មី ក្នុងការក្លាយជា  ផូស៊ីលថនិកសត្វ   ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្ស
មានវ័យចំណាស់  ជាងគេលើលោក    ដោយបានផ្តួលបេក្ខភាពចាស់   ដែលមានអាយុ
កាលត្រឹមតែ ៤៨ លានឆ្នាំមុនតែប៉ុណ្ណោះ៕ ប្រភពពី  camnews.com.kh

Read more...

ផ្អើលអស់មួយមន្ទីរពេទ្យ ខណៈប្រទេសឃើញ ទារកតូច កើតមកក្នុង ស្រោមទឹកភ្លោះ នៅឡើយ

0 comments
ព័ត៌មានអន្តរជាតិ ៖ ក្រុមវេជ្ជបណ្ដិត  ប្រទេសក្រិក ពិតជាមានភាពភ្ញាក់ផ្អើល  និងស្រឡាំង
កាំងជាខ្លាំង បន្ទាប់ពីបានឃើញរូបភាពដែលស្ទើរតែមិនគួរអោយជឿមួយ នោះគឺ ទារកកើត
ចេញមកពីផ្ទៃម្តាយ    ទាំងមិនទាន់បែកទឹកភ្លោះ   គឺនៅក្នុងស្រោមទឹកភ្លោះទៅវិញ ( nside
amniotic sac ) ។
លើសពីនេះ      ប្រភពសារព័ត៌មានដដែល​  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា​
លោកវេជ្ជបណ្ដិត  Dr  Aris  Tsigris ក៏បានបង្ហោះរូបនេះ ចូលទៅក្នុងបណ្តាញទំនាក់ទំនង
សង្គមផងដែរ     បន្ទាប់ពីទទួលបានជោគជ័យ  ក្រោយពីប្រតិបត្តិការ  បង្កើតកូនមួយនេះ
តាមរយៈការវះកាត់។
លោកវេជ្ជបណ្ដិត Dr  Aris Tsigris  ក៏បានអះអាងផងដែរថា  បន្ទាប់ពីមានការវះកាត់ ពួក
យើងក៏ទទួលបានទារកតូចមួយ ស្ថិតនៅក្រោមស្រោមទឹកភ្លោះនៅឡើយ (still encased
in the sac) ខណៈវាមិនទាន់ជាការចាប់កំណើតពេញលេញនោះទេ។
អំឡុងពេលនៃការវះកាត់   ស្រោមស្រោបទារកតូចនោះក៏បានបែក  ដែលគេអាចនិយាយ
បានថា ជាការបែកទឹកភ្លោះ ។    Dr Aris Tsigris  ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំង
កាំងជាខ្លាំង    បន្ទាប់ពីបានឃើញករណីដ៏កម្របំផុតមួយនេះ ។  ភ្លាមៗនោះ ខណៈពេល
ទឹកភ្លោះបានបែក  ទារកតូចនោះ  អាចដកដង្ហើមដោយខ្លួនឯងជាធម្មតា  និងឈានជើង
ចូលមកកាន់ពិភពលោកមួយនេះ៕ ប្រភពពី  camnews.com.kh
Read more...

បាក់រលំអាគារ សង្កត់ពីលើហាងទំនិញមួយកន្លែង សំលាប់មនុស្ស ២ នាក់

0 comments
ព័ត៌មានអន្តរជាតិ ៖ អាគារទំនេរមួយ បានដួលរលំ និងសង្កត់ពីលើហាងទំនិញមួយកន្លែង
ស្ថិតក្នុងក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក  ដែលបានបណ្តាលអោយ
មនុស្សពីរនាក់  បានសា្លប់បាត់បង់ជីវិត  ខណៈ ១៣  នាក់ផ្សេងទៀត  បានទទួលរងរបួស
ធ្ងន់ និងស្រាល    ក៏ដូចជា  មួយចំនួនផ្សេងទៀត  បានជាប់នៅក្រោមគំនរថ្មបាក់រលំទាំង
នោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសCNN
ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ។
គួរបញ្ជាក់ផងដែរថា​  ករណីរលំបាក់អាគារខាងលើនេះ  បានកើតឡើងកាលពីវេលាព្រឹក
ម្សិលមិញនេះ។ លើសពីនេះ   ប្រភពសារព័ត៌មានដដែល  បានគូសបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា   ភ្លាមៗនោះ  ក៏មានការចូលរួមអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ  ដោយ
ធ្វើការរុករកជនរងគ្រោះ       និង បញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើសង្គ្រោះ
បន្ទាន់ តាមដែលអាចធ្វើទៅបាន។
យ៉ាងណាមិញ បើយោងតាមសម្តីចៅហ្វាយក្រុង  លោក  Michael  Nutter  អោយដឹងថា
ពួកយើងមិនបានដឹងថា    មានមនុស្សប៉ុន្មាននាក់នោះទេ  នៅក្នុងហាងមួយនេះ  អំឡុង
ពេលនៃការបាក់រលំ ដូច្នេះ  ក្រុមការងារជួយសង្រ្គោះបន្ទាន់យើងខ្ញុំ  និងប្រឹងប្រែងអោយ
អស់ពីលទ្ធភាពក្នុងការរុករកជនរងគ្រោះ។
ដោយឡែក ជនរងគ្រោះទាំង ១៣ រូប  ដែលបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុង
នោះ ជនរងគ្រោះ ៥ នាក់ បានធូរស្រាល និងចេញពីមន្ទីរពេទ្យហើយ ។ គួររំឭកផងដែរ
ថា      ការបាក់រលំសំណង់អាគារមួយនេះ​  បានកើតឡើងអំឡុងពេលនៃការវាយកំទេច
ចោល    នេះបើយោងតាមការអះអាងពីលោក  Lloyd  Ayers  ស្នងការប៉ូលីសមកពីអង្គ
ភាពពន្លត់អគ្គីភ័យ៕ ប្រភពពី  Camnews.com.kh


Read more...

Tuesday, June 4, 2013

Kim Hanh បង្ហាញ​រាង​ដ៏​ស្រឡូន អម​ដោយ​ស្នាម​សាក់​រូប​ត្រី

0 comments
ចិន៖ យោងតាមប្រភពព័ត៌មាននៅថ្ងៃ អង្គារ៍ ទី៤ ខែមិថុនា ឆ្នាំ ២០១៣ នេះ បានប្រាប់ឲ្យដឹងថា នាង Kim Hanh បានជាប់ជាតារាសិចស៊ី របស់គេហទំព័រកម្សាន្ត វៀតណាមមួយ ដែលបានដាក់ឈ្មោះថា "Sex Bomb" ។
នាង Kim Hanh ជាតារាម៉ូដែលសិចស៊ី មានសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាពបំផុត ប្រចាំនៅក្នុងប្រទេសចិន ហើយរូបភាពសិចស៊ី បញ្ចេញសុដន់ធំ មូលក្បំថ្មីទាំងនេះ គឺជារូបភាពដែលធ្វើឲ្យនាង បានក្លាយជា តារាសិចស៊ីក្នុងគេ ហទំព័រនោះ។
រូបភាពនីមួយៗរបស់នាង សុទ្ធសឹងតែបញ្ចេញ ភាពសិចស៊ីទំាងអស់ មិនថា សុដន់ ដងខ្លួន និងកន្លែងផ្សេងៗទៀត ជាចំណុចសម្រាប់ ទាក់ទាញអារម្មណ៍ពី ទស្សនិកជនមិនចេះដាច់៕ ប្រភពពី ​lookingtoday.com









Read more...

Alexis Sanchez កីឡាករ Barcelona ជួបគ្រោះថ្នាក់ចរាចរ យ៉ាងសាហាវ

0 comments
យោងតាមប្រភពព័ត៌មាន របស់សារព័តមានរបស់ អេស្ប៉ាញ បានរាយការណ៍មកថា Alexis
Sanchez ដែលជាកីឡាករ របស់ក្រុម Barcelona បានជួបគ្រោះថ្នាក់ចរាចរមួយ យ៉ាងសាហាវ
ក្រោយពេលបញ្ចប់ការប្រកួតនៅ La Liga ។
ហេតុការណ៍នេះ បានកើតឡើងពេលដែល Alexis កំពុងធ្វើដំណើរទៅផ្ទះ បន្ទាប់ពីបញ្ចប់ការ
ប្រកួតរួច ។ កំពុងនៅតាមផ្លូវ ស្រាប់តែមានឡានដឹកទំនិញធំមួយ បើកមកបុកឡានរបស់គេ
ពីមុខ ក្នុងទិសដៅបញ្ច្រាស់គ្នា ។ កំលាំងនៃការបុកឡាននោះ ពិតជាខ្លាំងក្លា ដែលធ្វើអោយ
ឡានរបស់ Alexis ខូចខាតសឹងតែទាំងស្រុងទៅហើយ ។ តែ Alexis មិនមានគ្រោះថ្នាក់អ្វីធ្ងន់
ធ្ងរឡើយ ដោយបន្ទាប់ពីគ្រោះថ្នាក់ Alexis បានវាចេញពីឡានមក ដោយខ្លួនឯង ដែលមាន
របួសបន្តិចបន្តួចប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា​ Alexis គឺជាខ្សែរប្រយុទ្ធរបស់ Barcelona ដែលបញ្ចប់រដូវកាល ២០១២-
២០១៣ ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងជួយក្នុងការស៊ុត ១៣ ដង ៕ ប្រភពពី    ​​Camnews.com.kh

Read more...

Monday, June 3, 2013

ចិន​ភ័យខ្លាច "​អាវុធ​វាយប្រហារ​រហ័ស​ទូទាំង​ពិភពលោក​" ថ្មី​របស់​អាមេរិក​

0 comments

តាម japan Times ជប៉ុន​ទើប​ចុះផ្សាយ​អត្ថបទ​មាន​ចំណងជើង​ថា "​ចិន​ព្រួយបារម្ភ​នឹង​អាវុធ​ថ្មី​របស់​អាមេរិក​" សរសេរ​ដោយ Michael Richardson អ្នកជំនាញការ​ជាន់ខ្ពស់​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍ សិង្ហ​បុរី ។​
ការដែល​អាមេរិក​អភិវឌ្ឍន៍​និង​សាក​ពិសោធន៍ ​ជោគជ័យ​ប្រភេទ​អាវុធ​វាយលុក​រយៈ​ចម្ងាយ​ឆ្ងាយ​ល្បឿន​លឿន ជំនាន់​ថ្មី​បំផុត ពិត​ប្រា​ដក​ណាស់ គឺ​សំដៅ​កាត់បន្ថយ​ក៏​ពឹង​ផ្អែកលើ​អាវុធ​នុយក្លេអ៊ែរ សម្រាប់​ទប់ទល់​ជាមួយ​ចិន ។ ប្រការនេះ​កាន់តែ​ធ្វើ​ឲ្យ​មានការ​កើនឡើង​នៃ​ភាព​ខ្វល់ខ្វាយ និង​ប្រុងប្រយ័ត្ន​របស់​ក្រុង​ប៉េកាំង ។​
​ថ្ងៃទី​០១/៥​កន្លងមកនេះ អាមេរិក​បាន​សាកល្បង​ដំណើរ​ហោះហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​យ៉ាង​ជោគជ័យ នូវ​បរិក្ខារ​ហោះហើរ​កំពូល​សំឡេង X-51 Ware Rider បំណង​លុបចោល​កង្វល់​របស់​ចិន​ចំពោះ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​វា​កាន់តែ​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​បារម្ភ​ជាង​មុន អំពី​ឧត្តមភាព​លើសលុប​របស់​អាមេរិក​ក្នុង​វិស័យ​អាវុធ​ធម្មតា​ពិតមែន តែ​វា​ផ្ទុក​នូវ​លទ្ធភាព​ផ្ទុះ​ជម្លោះ​នុយក្លេអ៊ែរ​ខ្លាំង​ជាង​មុន ។​
ក្នុងការ​ពិសោធន៍​សាក​ល្បង​នោះ គ្រឿងយន្ត​ប្រតិកម្ម​វិវឌ្ឍន៍​(Static ) កំពូល​សំឡេង (Ramjef) របស់ X-51 Wave Rider បាន​បញ្ជា​ពី​លំហ​អាកា​សអា​ត្ល​ង់​ទិ​ក ។ ក្នុង​ល្បឿន​សុ​ក្រិត​របស់ X-51 ក្នុងការ​ពិសោធន៍​នេះ គឺ 6245km លើសពី​ល្បឿន​កំពូល Mach5 (​លឿន​ជាង​សំឡេង​៥​ដង​) ។​
ថ្វីត្បិតតែ​ថ្ងៃ​ណាមួយ​នោះ​គ្រឿងយន្ត Ramjef អាច​ត្រូវបាន​យកមក​ប្រតិបត្តិ​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល​ក្តី តែ​បច្ចុប្បន្ននេះ​សំខាន់​ស្ថិតក្នុង​កណ្តាប់ដៃ​យោធា​ជា​អ្នកស្រាវជ្រាវ ។​
ពុំ​ត្រឹមតែ​ទ័ពអាកាស ថ្មើរ​ជើងទេ ដោយ​រួមទាំង​ស្នងការ​ស្រាវជ្រាវ​បណ្តា​គំរោងការ​ជាន់ខ្ពស់​រប​ស់​ ក្រសួងការពារជាតិ​អាមេរិក ក៏​វិស្វករ​ស្រាវជ្រាវ​ពិសោធន៍​សាកល្បង​ឧបករណ៍​ហោះហើរ​គ្មាន​អ្នកបើកបរ​ ល្បឿន​លឿន​ជាង​សំឡេង​ដែរ ។ ទាំងអស់នេះ​ដោយសារ​វា​ជា​ផ្នែក​សំខាន់បំផុត​មួយ​ក្នុង "​ផែនការ វាយលុក​រហ័ស​ទូទាំង​ពិភពលោក​" (PGS) របស់​កងទ័ព​អាមេរិក ។​
ក្នុងការ​ពិសោធន៍​ថ្មី​បំផុត​ក្នុង​ផែនការ PGS របស់​អាមេរិក​ថ្វី​ត្បិត​ធ្វើ​ឲ្យ​រុស្ស៊ី​ព្រួយបារម្ភ ប៉ុន្តែ​ចិន​ទេ ដែលជា​ប្រទេស​ភ័យ​បំផុត ។ ព្រោះ​ចំនួន​កាំជ្រួច​ក្នុង​ឃ្លាំង​អាវុធ​របស់​ចិន​មាន​សមត្ថភាព​វាយ​ស្កាត់ ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​អាមេរិក​ទាប​ជាង​រុស្ស៊ី​ឆ្ងាយ​ណាស់ ។​
ឧបករណ៍​កំពូល​ល្បឿន​លឿន​ជាង​សំឡេង X-51 Wave Rider របស់​អាមេរិក​
​ក្រៅ​ពៅ​នោះ​បណ្តា​អ្នកជំនាញ​ការវិភាគរ​ បស់​អាមេរិក​ក៏បាន​ឲ្យ​ដឹងថា បណ្តា​ប្រព័ន្ធ​ដែលមាន​សមត្ថភាព​វាយ​ស្កាត់ កាំជ្រួច​វាយលុក​របស់​ចិន​ក៏​ស្ទើរតែ​គ្មាន ហើយ​សក្តានុពល​ចាញ់​រុស្ស៊ី​ឆ្ងាយ​ណាស់ ។ បច្ចុប្បន្ន​បើតាម​ការគិតគូរ​រប​ស់​អាមេរិក​ចិន​មាន​កាំជ្រួច​ដែល​សមត្ថភាព​ អាច​វាយ​ស្កាត់​បាន​ខ្ទង់​១០​ប៉ុណ្ណោះ សម្រាប់​កម្ទេច​កាំជ្រួច​អន្តរ​ដែនដី​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់ ​អាមេរិក ។​

ផ្នែក​ក្បាល​នៃ​កំពូល​កាំជ្រួច​លឿន​ជាង​សំឡេង​របស់​អាមេរិក​
​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​អាមេរិក​ចល័ត​អាវុធ​កំពូល​ល្បឿន​លឿន​ជាង​សំឡេង​នោះបាន​ជោគជ័យ គូសត្រូវ​របស់​ពួកគេ​បង្ខំ​ត្រូវ​ប្រើការ​វាយប្រហារ "​ភ្លាមៗ​" ពុំនោះសោត​វា​គ្មាន​ឱកាស​សម្រាប់​វាយយក​ដោយ "​នុយក្លេអ៊ែរ​" បង្ខំចិត្ត​ត្រូវ​ចុះចាញ់ ៕​ ប្រភពពី ​​ ksn-news.com


Read more...

Friday, May 31, 2013

រកឃើញសាកសព ដំរីដ៏ធំមហិមា រស់នៅតាំងពី ១ ម៉ឺនឆ្នាំមុន ខណៈមានឈាម នៅហូរ

0 comments
ព័ត៌មានអន្តរជាតិ ៖​ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
សឹង្ហបុរី      singaporeseen  ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានគូស
បញ្ជាក់អោយដឹងថា    អ្នកវិទ្យាសាស្រ្តរុស្ស៊ី  បានរកឃើញនូវសាកសពសត្វដំរីដ៏ធំមហិមា
មានអាយុកាល  រស់នៅតាំងពី   ១០,០០០​  ឆ្នាំមុន  តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា
សាកសពមួយនេះ នៅតែមានឈាមហូរដដែល។

លើសពីនេះ   បើយោងតាមអត្ថបទផ្សាយរបស់  Laughing  Squid  ក៏បានអះអាងបន្ថែម
អោយដឹងថា សាកសពសត្វដំរីញី  ដ៏ធំសម្បើម  និងមានអាយុកាលរស់នៅតាំងពី ១ ម៉ឺន
ឆ្នាំមួយនេះ ត្រូវបានរកឃើញនៅលើកោះ New Siberian ស្ថិតនៅក្នុងប្រទេស Siberian។
លើសពីនេះ អ្នកវិទ្យសាស្រ្តរុស្ស៊ី ដែលមានដៃគូសហការមកពីកូរ៉េខាងត្បូង Sooam Biot-
ech Research Foundation   បានសង្ឃឹមយ៉ាងមុតមាំថា  ពួកគេនឹងយកឈាមទាំងនេះ
ទៅក្លូន (clone) អោយដូចទៅនឹងដំរី mammoth ដែលធ្លាប់តែមានកាលពីអតីតកាល។
ឈាមដែលបានយកចេញពីសាកសពដំរីញី ដ៏ធំមហិមាមួយនេះ គឺស្ថិតនៅក្នុងសភាពរាវ
នៅឡើយ ហើយអ្នកវិទ្យាសាស្រ្ត បានសន្មត់ថា វាគឺជាការរកឃើញមួយ ដែលបង្កជាភាព
ភ្ញាក់ផ្អើលជាខ្លាំង   ខណៈពេលដែលឈាមប្រភេទនេះ អាចប្រឆាំងបានទៅនឹងការបង្កក
នៃភាពត្រជាក់របស់ធម្មជាតិ៕ ប្រភព Camnews.com.kh

Read more...

Thursday, May 30, 2013

មីយ៉ាន់ម៉ា​អំពាវនាវ​ឲ្យ​ស្ងប់ស្ងាត់​បន្ទាប់​ពី​ផ្ទុះ​ឡើង​នូវ​ហិង្សា​សាសនា​ថ្មី​ទៀត​

0 comments

ក្រុងយ៉ាំងហ្គោនៈ រដ្ឋាភិបាល​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ពុធ​បាន​ អំពាវនាវ​ឲ្យ​មាន​ការ​ស្ងប់ស្ងាត់​បន្ទាប់​ពី​ហ្វូង​មនុស្ស​គ្មាន​ សណ្តាប់ធ្នាប់​បាន​ដុត​បំផ្លាញ​មណ្ឌល​កុមារ​កំព្រា​មូស្លីម​មួយ​កន្លែង​ ព្រះវិហារ​អ៊ិស្លាម​មួយ​កន្លែង និង​ហាង​ជាច្រើន​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​ថ្មី​មួយ​នៃ​អំពើ​ហិង្សា ​សាសនា​នៅ​ភាគ​ខាង​កើត​ប្រទេស​នេះ។
យោងតាម​ប៉ូលិស​ដែល​បាន​និយាយ​ថា ចលាចល​នេះ​ត្រូវ​បាន​បង្ក​ឡើង​ពី​ការ​វាយ​ប្រហារ​លើ​ស្ត្រី​ពុទ្ធសាសនា​ ក្នុង​តំបន់​ម្នាក់​ដោយ​បុរស​មូស្លីម​ម្នាក់​ឲ្យ​ដឹង​ថា ស្ថានភាព​នេះ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បន្ទាប់​ពី​បម្រាម​គោចរ​ពេល​ យប់​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ប្រជុំជន​ឡាស៊ីអូ​នៅ​ក្នុង​រដ្ឋ​សាន។
ពុំ​មាន​របាយការណ៍​ណា​ផ្សេង​ទៀត​បញ្ជាក់​ពី​ការ​រងរបួស​នៅ​ក្នុង​អំពើ​ ហិង្សា​នេះ​ទេ​ជា​អំពើ​ហិង្សា​ថ្មី​បំផុត​នៅ​ក្នុង​ការ​ផ្ទុះ​ចលាចល​ជា​ បន្តបន្ទាប់​ដែល​បាន​បង្ក​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ចំពោះ​រដ្ឋាភិបាល​ កំណែទម្រង់​របស់​ប្រទេស​នេះ​ក្រោយ​ពី​បាន​បញ្ចប់​ការ​គ្រប់គ្រង​បែប​យោធា​ជា ​ច្រើន​ទសវត្សរ៍​។
មន្ត្រី​រដ្ឋាភិបាល​ម្នាក់​នៅ​ទីប្រជុំជន​ឡាស៊ីអូ​បាន​ប្រាប់​AFP ថា​៖​«មណ្ឌល​កុមារ​កំព្រា​មូស្លីម​មួយ​និង​ព្រះ​វិហារ​អ៊ិស្លាម​មួយ​ត្រូវ​ បាន​ដុត​បំផ្លាញ​។ ហាង​ខ្លះ​ដែល​ជា​កម្មសិទ្ធិ​របស់​មណ្ឌល​កុមារ​កំព្រា​នេះ និង​អគារ​ជាច្រើន​នៅ​ក្បែរ​នោះ​ត្រូវ​បាន​កម្ទេច​»។
យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​អាយុ​២៤​ឆ្នាំ​រូប​នោះ​បាន​រង​ការ​រលាក​ដើមទ្រូង​ខ្នង​និង​ដៃ តែ​ស្ថានភាព​របួស​នាង​មិន​ធ្ងន់​ទេ។
ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បាន​បន្ត​ថា បុរស​មូស្លីម​អាយុ​៤៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ជុំវិញ​ឧបទ្ទវហេតុ​នេះ​បន្ទាប់​ពី​អ្វី​ដែល​ព្រះសង្ឃ​ ពុទ្ធសាសនា​រាប់សិប​អង្គ​បាន​ជួបជុំ​គ្នា​នៅ​ពី​មុខ​ស្ថានីយ​ប៉ូលិស​នៅ​ ក្នុង​ទីប្រជុំជន​ឡាស៊ីអូ​។
អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ម្នាក់​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ​ ហិង្សា​ចុង​ក្រោយ​នេះ​ដោយ​និយាយ​ថា​វា​គ្មាន​កន្លែង​នៅ​ក្នុង​សង្គម​ ប្រជាធិបតេយ្យ​នេះ​ទេ។លោក Ye Htut បាន​ថ្លែង​ថា​៖​«​ខ្ញុំ​ស្នើ​ឲ្យ​អ្នក​គ្រប់​គ្នា​គ្រប់គ្រង​ខ្លួន​ឯង ធ្វើ​ដូច្នោះ​បញ្ហា​នេះ​មិន​កើត​ទៀត​ទេ»៕ PN​ ប្រភពពី Postkhmer.com
Read more...

Tuesday, May 7, 2013

ភ្នំភ្លើង​ផ្ទុះ​នៅ​ហ្វីលីពីន សម្លាប់​មនុស្ស ៥ នាក់ និង​រងរបួស ៧ នាក់​

0 comments
​ភ្នំភ្លើង​កំណាច​មួយ បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ហ្វីលីពីន បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់បាត់​ជីវិត​។​
​ភ្នំភ្លើង Mount Mayon ស្ថិតនៅ​ចម្ងាយ ៣៣០ គីឡូម៉ែត្រ ភាគ​អាគ្នេយ៍ នៃ​រដ្ឋធានី ម៉ានីល ប្រទេស ហ្វីលីពីន បាន​បញ្ជូន​ផេះផង់​ផ្សែងហុយ​ដូច​ពពក និង​ដុំថ្ម​តូចធំ ទៅកាន់​ផ្ទៃ​អាកាស នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គា​រ៍ ទី​០៧ ឧសភា នេះ​។​

​សន្ទុះ​នៃ​ផេះផង់​ពោរពេញ​ទៅដោយ​គ្រោះថ្នាក់​ហុយ​ទ្រលោម ​នេះ បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​។ យ៉ាងហោចណាស់ ក៏មាន​មនុស្ស ៥ នាក់ បាន​ស្លាប់ និង ៧ នាក់​ទៀត រងរបួស -​នេះ​បើតាម​សេចក្តីរាយការណ៍​ចុងក្រោយ របស់លោក Eduardo del Rosario ប្រធាន​ក្រុមប្រឹក្សា​គ្រប់គ្រង និង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ជាតិ​។

​មន្ត្រី​រូបនោះ បាន​ឲ្យ​ដឹង​ទៀតថា “​យើង​នៅ​មិនទាន់​ទទួលបាន​អត្តសញ្ញាណ​នៃ​ជនរងគ្រោះ (​ស្លាប់ និង​របួស​) ទាំងនោះ ថា​តើ​ពួកគេ​ជនបរទេស ឬក៏​ជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​យើង​នោះទេ​”​។ គាត់​បាន​បន្តថា ឥឡូវនេះ ក្រុម​ជួយសង្គ្រោះ បាន​កំពុង​រិះរក​វិធី​ឡើងទៅ​កាន់​ភ្នំភ្លើង​នោះ​ហើយ ដើម្បី​បញ្ជាក់បន្ថែម​លើ​របាយការណ៍​ខាងលើនេះ​។​

​អ្នក​នាំ​ផ្លូវ​ ទេសចរណ៍ម្នាក់​នៅលើ​ភ្នំ​នេះ បាន​ប្រាប់​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​តាម​ទូរស័ព្ទ​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់ គឺ​ដោយសារ​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​ពី​បំណែក​ដុំថ្ម​ធំៗ ដែល​បាន​ធ្លាក់​ចុះមក បន្ទាប់ពី​ផ្ទុះ​ជា​ផេះ​។​

​ដោយឡែក របាយការណ៍​ក្នុង​តំបន់ បាន​និយាយថា មាន​មនុស្ស​ប្រហែល ២០ នាក់ បាន​កំពុង​ឡើង​ភ្នំ ខណៈ​ភ្នំភ្លើង​នោះបាន​ចាប់ផ្តើម​ផ្ទុះ​តែម្តង​៕​ ប្រភពពី ksn-news.com
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន