ព័ត៌មានអន្តរជាតិ ៖ អាគារទំនេរមួយ បានដួលរលំ និងសង្កត់ពីលើហាងទំនិញមួយកន្លែង
ស្ថិតក្នុងក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដែលបានបណ្តាលអោយ
មនុស្សពីរនាក់ បានសា្លប់បាត់បង់ជីវិត ខណៈ ១៣ នាក់ផ្សេងទៀត បានទទួលរងរបួស
ធ្ងន់ និងស្រាល ក៏ដូចជា មួយចំនួនផ្សេងទៀត បានជាប់នៅក្រោមគំនរថ្មបាក់រលំទាំង
នោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសCNN
ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ។
គួរបញ្ជាក់ផងដែរថា ករណីរលំបាក់អាគារខាងលើនេះ បានកើតឡើងកាលពីវេលាព្រឹក
ម្សិលមិញនេះ។ លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា ភ្លាមៗនោះ ក៏មានការចូលរួមអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ ដោយ
ធ្វើការរុករកជនរងគ្រោះ និង បញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើសង្គ្រោះ
បន្ទាន់ តាមដែលអាចធ្វើទៅបាន។
យ៉ាងណាមិញ បើយោងតាមសម្តីចៅហ្វាយក្រុង លោក Michael Nutter អោយដឹងថា
ពួកយើងមិនបានដឹងថា មានមនុស្សប៉ុន្មាននាក់នោះទេ នៅក្នុងហាងមួយនេះ អំឡុង
ពេលនៃការបាក់រលំ ដូច្នេះ ក្រុមការងារជួយសង្រ្គោះបន្ទាន់យើងខ្ញុំ និងប្រឹងប្រែងអោយ
អស់ពីលទ្ធភាពក្នុងការរុករកជនរងគ្រោះ។
ដោយឡែក ជនរងគ្រោះទាំង ១៣ រូប ដែលបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុង
នោះ ជនរងគ្រោះ ៥ នាក់ បានធូរស្រាល និងចេញពីមន្ទីរពេទ្យហើយ ។ គួររំឭកផងដែរ
ថា ការបាក់រលំសំណង់អាគារមួយនេះ បានកើតឡើងអំឡុងពេលនៃការវាយកំទេច
ចោល នេះបើយោងតាមការអះអាងពីលោក Lloyd Ayers ស្នងការប៉ូលីសមកពីអង្គ
ភាពពន្លត់អគ្គីភ័យ៕ ប្រភពពី Camnews.com.kh
Thursday, June 6, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment