ភ្នំពេញ:
ការវិវត្តន៍នយោបាយចុងក្រោយបានជំរុញអោយក្រុមនយោបាយប្រឆាំងវិលក្បុង
ហើយសឹងតែបោះបង់ការប្រកួតមុនពេលដែលវាបានចាប់ផ្តើម។
គណបក្សសង្គ្រោះជាតិបានកោះប្រជុំថាតើ
ត្រូវចូលរួមការបោះឆ្នោតនៅថ្ងៃទី២៨ខែខែកក្កដាឬទេ។ ខណៈគ្មានច្បាប់
ដែលអនុញ្ញាតអោយពួកគេដកខ្លួនចេញនោះ លោក សម រង្ស៊ី
បានប្រកាសចុងក្រោយថា គណបក្សសង្គ្រោះជាតិ នឹងចូលរួម
ប៉ុន្តែនឹងមិនទទួលស្គាល់ លទ្ធផល នៃការបោះឆ្នោតឡើយ។
សេចក្តីថ្លែងការណ៍ សាធារណៈបែបនេះរបស់លោក សម រង្ស៊ី ជំរុញអោយមានការគិតថា របត់នយោបាយចុងក្រោយនេះកំពុងតែបំផ្លាញប្រជាប្រិយភាពនិងឱកាសរបស់ របស់គណបក្សប្រឆាំងដើម្បីទាក់ទាញការគាំទ្រ។ ខណៈដែលលោក សម រង្ស៊ីមិនអាចធ្វើសកម្មភាពនយោបាយចុះជួបប្រជាជនតាមមូលដ្ឋាន ដោយសារតែគាត់មិនអាចចូលប្រទេសបាននោះ កិច្ចការគណបក្សសង្គ្រោះជាតិបានក្លាយជាអម្រែករបស់លោកកឹមសុខា ដែលជាប្រធានស្តីទី។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានចាត់ទុកព្រឹត្តិការណ៍នយោបាយចុងក្រោយគឺជា ការរារាំងដល់គណបក្សប្រឆាំងនៅក្នុងការធ្វើសកម្មភាពនយោបាយរក សម្លេងគាំទ្រ។
រឿងរ៉ាវបានផ្ទុះឡើងចេញពីសម្តីរបស់លោក កឹមសុខា ដែលនិយាយថា គុកទួលស្លែងជាគុកសប្បនិម្មិត។ លោក កឹមសុខា បានបដិសេធថា លោកមិនបាននិយាយដូច្នេះទេហើយលោកក៏មិនធ្វើការសុំទោសដែរ។ លោក ខកខាននៅក្នុងការប្រើប្រាស់ប្រព័ន្ធ ច្បាប់ ដើម្បីលាងសម្អាតឈ្មោះរបស់លោកពីការចោទប្រកាន់នេះ។ បើសិនជារឿងនេះមិនពិត លោកត្រូវប្តឹងទៅតុលាការដើម្បីរកខុសត្រូវឬក៏ធ្វើយុទ្ធនាការ ច្បាស់លាស់ជាងនេះដោយមានការចាក់ការថតសម្លេងទាំងស្រុងអំពីអ្វីដែ លោកបាននិយាយនៅក្នុងវេទិកាសាធារណៈ។
នៅពេលដែលលោកមិនអាចទាន់ ដោះខ្លួនរួចពីភាពជំពាក់ជំពិនមួយនេះដែលនាំអោយ លោក ជុំ ម៉ី ប្តឹងពីបទបរិហាកេរ្ត៍ ស្នេហាត្រីកោណ បានក្លាយជារឿងអាស្រូវមួយទៀតដែលធ្វើអោយលោក ឈឺក្បាល។ ស្ត្រីម្នាក់ឈ្មោះ កែវ សុផាណារី បានចេញមកប្រកាសថា លោកស្រីជាប្រពន្ធឥតខាន់ស្លារបស់លោក កឹម សុខា។
ដំបូងឡើយគេគិតថា ការចេញមុខរបស់ស្ត្រីម្នាក់ ដែលអះអាងថា ជាប្រពន្ធលួចលាក់ របស់លោក កឹម សុខា នឹងធ្វើអោយត្រឹមតែប៉ះពាល់ដល់សីលធម៌ របស់មេដឹកនាំ ប្រឆាំងរូបនេះតែប៉ុណ្ណោះ ។ ប៉ុន្តែស្ថានភាពថ្ងៃនេះបានធ្វើអោយលោកកាន់តែផុងខ្លួន រងទុក្ខនៅក្នុងស្នេហាត្រីកោណនៅពេលដែលម្តាយរបស់ស្ត្រីនោះត្រូវបានវាយអោយ សន្លប់ដោយអង្គរក្សរបស់លោក កឹម សុខា ។
ការបង្ករបួសស្នាម គឺជាទោសមួយដែលអាចនាំដល់ការជាប់ពន្ធនាគារ ។ បើសិនជា ស្ត្រីដែលអះអាងថា ប្រពន្ធចុងរបស់លោក កឹម សុខា សម្រេចចិត្តប្តឹងពីបទ អំពើហិង្សា ឬ ការបង្ករបួសស្នាម ហើយតុលាការរកឃើញថា លោក កឹម សុខា មានកំហុសនោះ គាត់នឹងត្រូវជាប់ពន្ធនាគារ ហើយជីវិតនយោបាយរបស់លោក នឹងត្រូវចប់ដោយ ទុកអោយកូនចៅរបស់លោកនៅរងារគ្មានមេដឹកនាំ។
រឿងរ៉ាងដ៏អាក្រក់នេះបានកើតមានចំពោះលោកកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា នៅពេលដែលលោកបានចូលរួមវេទិកាមួយនៅខេត្តព្រៃវែង ។ លោកត្រូវបានតាម រំខានដោយស្ត្រីម្នាក់ដែលអះអាងថា ជាប្រពន្ធចុងរបស់លោក និង ស្ត្រីជាម្តាយ។ ពេលនោះស្ត្រីជាម្តាយរបស់ស្ត្រីប្រពន្ធចុង របស់លោក កឹម សុខា ត្រូវបានអង្គរក្ស លោក កឹម សុខា វ៉ៃឲ្យសន្លប់។
ហេតុការណ៍ទាំងពីរ នេះកំពុងរុញប្រជាប្រិយភាពរបស់គណបក្ស សង្គ្រោះជាតិ អោយធ្លាក់ចំណោតដោយបណ្តាលអោយលោក សម រង្ស៊ី ប្រកាសជាមុនថានឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ ទោះបីជាគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតក្តី។ សេចក្តីថ្លែងការណ៍នេះហាក់ដូចជាបង្កប់ន័យថា ប្រធានគណបក្សប្រឆាំងរូបនេះគិតទុកជាមុនថាគណបក្សប្រឆាំងនឹងមិនអាច ទទួលជោគជ័យនៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខឡើយ។ នៅក្នុងកម្រិតណានោះ បរាជ័យនៅពេលអនាគតនោះអាចបណ្តាលមកពីការំខានចុងក្រោយដែលកើតចេញពីរឿង ការនិយាយថា គុកទួលស្លែងជាគុកសប្បនិម្មិតនិងរឿងអាស្រូវស្នេហារបស់លោកកឹមសុខា ។
ខណៈដែលគណបក្សសង្គ្រោះជាតិព្យាយាមទម្លាក់ការទទួលខុសត្រូវ ទៅលើគណបក្សកាន់អំណាចថាបាននៅពីក្រោយការរំខានទាំងនោះ រឿងរ៉ាវទាំងនេះនឹងក្លាយជាមេរៀនសម្រាប់អ្នកនយោបាយគ្រប់រូបដែលត្រូវ សិក្សាស្វែងយល់និងបញ្ចៀសបញ្ហាទាំងនេះ។ សម្តីទាក់ទងនឹងគុកទួលស្លែងបានខ្សិបប្រាប់អ្នកនយោបាយថាពួកគេ គួរតែប្រយ័ត្ននូវអ្វីដែលពួកគេនិយាយដោយពិចារណាទំហំនៃផលប៉ះពាល់ដែល នឹងបង្កឡើងដោយសារតែសម្តីទាំងនោះ។ មនុស្សម្នាជាច្រើនដោយរួមទាំងអ្នកនយោបាយជាគូប្រកួតផងនឹងតាមដាននិង ចាប់កំហុសនូវអ្វីដែលពួកគេនិយាយ។ ការធ្វើសេចក្តីថ្លែងការណ៍សាធារណៈត្រូវតែមានការប្រយ័ត្នប្រយ៉ែង និងប្រកបដោយការទទួលខុសត្រូវហើយត្រូវថតទុកជាឯកសារ។ ចំពោះរឿងអាស្រូវស្នេហា អ្នកនយោបាយគប្បីត្រូវដឹងថាពួកគេមានតួនាទីមួយជាប់នឹងខ្លួន គឺគំរូសម្រាប់មនុស្សទូទៅក្នុងនាមជាឥស្សរជនសាធារណៈម្នាក់។ អ្នកដែលនឹងចង់ធ្វើនយោបាយត្រូវតែមានចក្ខុវិស័យវែងឆ្ងាយ ហើយត្រូវអប់រំខ្លួនអោយបានល្អមុនពេលដែលពួកគេចូលនយោបាយទៅទៀត។
គេត្រូវតែកសាងខ្លួនជាបុគ្គលិកដ៏ស្អាតស្អំម្នាក់ ដែលមានសីលធម៌ ដើម្បីបន្ថែមទៅលើចំណេះដឹង និងជំហរនយោបាយដ៏ច្បាស់លាស់ដែលត្រូវប្រកាន់យក។
រឿងអាស្រូវ ស្នេហារបស់លោក កឹម សុខា អាចនឹងកើតមានចំពោះអ្នកនយោបាយផ្សេងទៀត។ វានឹងមិនចម្លែកនោះទេ បើសិនជាមានអ្នកនយោបាយជាគូប្រជែងតាមចាប់កំហុសនិងរកចំណុចខ្សោយរបស់ សត្រូវនយោបាយ។ អ្វីដែលអ្នកនយោបាយអាចធ្វើបានមិនមែនជាការខឹងសម្បារនឹងសត្រូវដែល តាមចាប់កំហុសឡើយ ប៉ុន្តែពួកគេត្រូវតែកសាងខ្លួនជាបុគ្គលិកគំរូ និងផូរផង់ម្នាក់តាមដែលអាចធ្វើទៅបាន។
នៅពេលដែលអ្នកនយោបាយ ប្រណាំងប្រជែងគ្នា ដើម្បីភាពផូរផង់និងការបម្រើសង្គមកាន់តែមានប្រសិទ្ធភាពនោះ សង្គមជាតិនឹងអាចធ្វើដំណើរទៅមុខជាមួយនឹងភាពជឿនលឿន និងកាន់តែសម្បូរសប្បាយ។
នេះជាអ្វីដែលអ្នកនយោបាយវ័យក្មេង ត្រូវរៀនសូត្រ។ ពួកគេត្រូវតែធ្វើខ្លួនអោយល្អហើយប្រកួតប្រជែងគ្នានៅក្នុង ការអភិវឌ្ឍន៍៕ ប្រភពព័ត៌មាន ៖ CEN

No comments:
Post a Comment