ភ្នំពេញៈ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសក្នុងតំបន់អាស៊ានជាមួយ
សហរដ្ឋអាមេរិក
និងសហគមន៍អឺរ៉ុបកំពុងក្លាយជាក្តីបារម្ភសម្រាប់ប្រទេសកម្ពុជា។
មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានសម្ដែងនូវក្តីបារម្ភថា
ឧស្សាហកម្មវាយនភ័ណ្ឌកម្ពុជា
អាចនឹងរងផលប៉ះពាល់ដោយសារកិច្ចព្រមព្រៀងទាំងនេះ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
បានថ្លែងនៅកិច្ចប្រជុំអនុគណៈកម្មការពាណិជ្ជកម្ម និង
វិនិយោគសប្តាហ៍មុនថា
កម្ពុជាអាចបាត់បង់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យវាយនភ័ណ្ឌ។
វិស័យវាយនភ័ណ្ឌរបស់កម្ពុជាជាសសរស្ដម្ភមួយរបស់សេដ្ឋកិច្ច
ហើយអាចនឹងប្រឈមនឹងការបាត់បង់ភាពប្រកួតប្រជែងនាពេលអនាគតជាមួយ
នឹងប្រទេសវៀតណាម និង មីយ៉ាន់ម៉ា។
ប្រទេសវៀតណាមកំពុងចរចាពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក
ចំណែកប្រទេស
មីយ៉ាន់ម៉ាក៏ជជែកជាមួយសហភាពអឺរ៉ុបដើម្បីទទួលបានការនាំចូលដោយ
រួចពន្ធដូចកម្ពុជាផង ដែលបញ្ហានេះជាឧបសគ្គសម្រាប់ទំនិញកម្ពុជា។
លោក ចម ប្រសិទ្ធ បានលើកឡើងថា
៖«អ្វីជាគ្រោះថ្នាក់សម្រាប់យើងគឺខ្ញុំមើលឃើញថា
វៀតណាមចរចាពាណិជ្ជកម្មសេរីជាមួយអាមេរិក
ហើយវៀតណាមនឹងជំរុញផលិតផលកាត់ដេរចូលទីផ្សារអាមេរិកដោយរួចពន្ធ
ខណៈដែលវាយនភ័ណ្ឌកម្ពុជាជាប់ពន្ធ២៥ភាគរយនាំទៅកាន់ទីផ្សារអាមេរិក
»។ លោកបន្ថែមថា៖
«ឥឡូវនេះយើងឃើញសហភាពអឺរ៉ុបឈានចូលប្រទេសមីយ៉ាន់ម៉ា
ដែលក្រីក្រដូចយើង។
ពេលដែលគេចាប់ទទួលស្គាល់មីយ៉ាន់ម៉ាធ្វើពាណិជ្ជកម្មជាមួយគ្នា
នោះមានន័យថា
មីយ៉ាន់ម៉ាអាចនាំទៅកាន់សហភាពអឺរ៉ុបដោយគ្មានជាប់កាតព្វកិច្ចពន្ធ
ដូចយើង»។
ប្រទេសកម្ពុជានឹងបាត់បង់ការប្រកួតប្រជែង
នៅពេលអ្នកវិនិយោគគិនចេញពីកម្ពុជា
ព្រោះអគ្គិសនីនៅកម្ពុជាមានតម្លៃថ្លៃដែលនាំទៅដល់តម្លៃផលិតកម្ម
ថ្លៃ។
លោក វ៉ាន់ ស៊ូអៀង
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថា
បាតុកម្មញឹកញាប់អាចធ្វើឲ្យអ្នកវិនិយោគត្រឡប់ទៅកាន់ប្រទេស
ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាវិញព្រោះគេគ្មានបាតុកម្ម។ លោកបន្តថា៖
«បើវៀតណាមចរចាជាមួយអាមេរិកជោគជ័យ
អ្នកវិនិយោគនឹងទៅវៀតណាមព្រោះកម្ពុជាបាត់បង់មុខមាត់»។
លោកបន្ថែមថា៖
«កម្ពុជាក៏កំពុងខ្វះខាតកម្លាំងពលករសម្រាប់បំពេញក្នុងវិស័យនេះផង
ដែរ»។
លោក ត្រាន ទូ មន្ត្រីពាណិជ្ជកម្មប្រចាំស្ថានទូតវៀតណាមនៅកម្ពុជា
បានឲ្យដឹងថា រហូតមកដល់ពេលនេះវៀតណាម
និងអាមេរិកមិនទាន់មានផែនការបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេ
ភាគីទេ ប៉ុន្តែឥឡូវនេះប្រទេសអូស្ត្រាលី ម៉ាឡេស៊ី ប៉េរូ អាមេរិក
និងវៀតណាម
កំពុងរៀបចំចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ
សេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក(TPP)។ លោកបន្តថា៖ «ខ្ញុំគិតថា
វៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងTPP
នេះវានឹងក្លាយជាឱកាសល្អសម្រាប់យើងក្នុងការធ្វើសមាហរណកម្ម
កាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចសកល។
វិស័យកាត់ដេរកម្ពុជា
ជាវិស័យដ៏ចំណាស់មួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។
នៅក្នុងត្រីមាសទីមួយនេះការនាំចេញផលិតផលវាយនភ័ណ្ឌកម្ពុជាបាន
កើនឡើងដល់១៦ភាគរយដោយមានចំនួនទឹកប្រាក់ជាង១,៣៤ពាន់លានដុល្លារ
កើនពីជាង១,១៤ពាន់លានដុល្លារ។
នេះបើតាមតួលេខពីក្រសួងពាណិជ្ជកម្ម។
លោក កង ច័ន្ទតារារ័ត្ន ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សា
និងអភិវឌ្ឍន៍បាននិយាយថា ស្ថានភាពនោះប្រទេសវៀតណាម
និងមីយ៉ាន់ម៉ាគឺជាអ្នកប្រកួតប្រជែងដ៏មានសក្តានុពលរបស់កម្ពុជា
ក្នុងវិស័យនេះទៅក្នុងអនាគត។ លោកបន្តថា
បាតុកម្មមិនមែនជាបញ្ហាធំទេ
ប៉ុន្តែកម្ពុជាត្រូវពិនិត្យមើលលក្ខខណ្ឌផ្សេងៗទៀតដែលធានាគុណភាព
ផលិតផល ការរចនាម៉ូដថ្មីៗ បញ្ហាសុខុមាលភាពរបស់កម្មករ កម្មការិនី
និងការវិនិយោគរយៈពេលវែង។
លោកបន្តថា៖
«ការវិនិយោគរយៈពេលវែងត្រូវការពិភាក្សាស្តីពីលក្ខខណ្ឌ។
បើវិនិយោគិនចាកចេញវិនិយោគិនផ្សេងមកពិភាក្សាលើលក្ខខណ្ឌនេះ»៕ ប្រភព Postkmer.com
Monday, June 3, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment