លោក អ៊ាង សុលផ្លែត
ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា លោក ស៊ូរ៉ាពង្ស
តូវីចាក់ឆៃគុល បានមានប្រសាសន៍ថា ប្រជាជនថៃយល់ថា
ទំនាក់ទំនងនៃប្រទេសទាំងពីរ ធ្វើឲ្យមានជំនឿទុកចិត្ត តាមរយៈនេះ
ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ
ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺការផ្លាស់ប្តូរដំណើរទស្សនកិច្ច
នៃថ្នាក់ដឹកនាំទាំងពីរពិតជាបានឆ្លុះបញ្ចាំង ពីទំនាក់ទំនងល្អ
នៃប្រទេសទាំងពីរដែលជាកត្តាជំរុញឲ្យមានជំនឿទុកចិត្តខ្លាំងឡើង
សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងន័យនេះ លោកជំទាវ យីងឡាក់
ស៊ីណាវ៉ាត្រ សូមគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី
ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ។
លោក ស៊ូរ៉ាពង្ស តូវីចាកចៃគុល បន្តថា សម្រាប់ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅពេលនេះ លោកបានជួបពិភាក្សាការងារជាមួយនិងសមភាគីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដោយបានធ្វើការពិភាក្សាគ្នាក្នុងការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ មានជីវភាពកាន់តែល្អប្រសើរឡើង តាមរយៈការពិភាក្សាគ្នា ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការបើកច្រកព្រំដែន ដើម្បីសំរួលចរាចរណ៍ទំនិញឆ្លងកាត់ ការអភិវឌ្ឍន៍ធនធានមនុស្ស សំដៅធ្វើយ៉ាងណាបង្កើតការងារ និងចំណូល ក៏ដូចជាពង្រឹងពាណិជ្ជកម្មនៅតាមព្រំដែន ដើម្បីឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានជីវភាពកាន់តែប្រសើរឡើង។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនថៃ បានចូលរួមអបអរសាទរជូនចំពោះលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទាននូវគោរម្យងារជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍សំដែងនូវការវាយតំលៃខ្ពស់ ចំពោះលទ្ធផល នៃកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ពិសេសការពិភាក្សាលើការតភ្ជាប់កំណាត់ផ្លូវដែក ផ្លូវគោក ការតភ្ជាប់បណ្តាញ អគ្គិសនី និងការបើកច្រកព្រំដែនដទៃទៀត ដែលជាប្រធានបទដ៏សំខាន់ នៃកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំទាំងពីរ។
សម្តេចតេជោបន្តថា យើងត្រូវតែមានការប្តេជ្ញាចិត្តរួមគ្នាថា ប្រជាជនរស់នៅតាមព្រំដែន នៃប្រទេសទាំងពីរ ត្រូវតែ ឈប់មានការភិតភ័យខ្លាច និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ ក្នុងកិច្ចសន្ទនាគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ដល់ក្រុមការងារនៃប្រទេសទាំងពីរ ត្រូវតែជំរុញបន្ថែមទៀតលើការងារដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមព្រំដែន ពោលគឺស៊ីម៉ាក និងធីម៉ាក គប្បីត្រូវតែសហការគ្នាបំផ្លាញឃាតកកំបាំងមុខ ដែលលាក់កប់ក្នុងដីឲ្យអស់ ដែលនោះគឺជាសោកនាដកម្មដ៏ធ្ងន់ធ្ងរសម្រាប់កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នាសម្តេចតេជោ ក៏បានស្នើដល់ភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដើម្បីឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ កាន់តែមានទំហំទ្វេឡើងថែមទៀត៕ ប្រភព៖ CEN

No comments:
Post a Comment