នៅល្ងាចថ្ងៃអង្គារ ទី២៥
ខែមិថុនានេះ
នៅប្រទេសថៃនឹងមានការប្រកាសឲ្យប្រើប្រាស់នូវសៀវភៅថ្មីមួយអំពី
ជីវប្រវត្ដិរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន
និងក្រុមគ្រួសារលោក។
ចំណងជើងនៃសៀវភៅនេះ
មានឈ្មោះជាភាសាអង់គ្លេសថា “Strongman: The extraordinary life o Hun
Sen from pagoda boy to the Prime Minister of Cambdia”
ដែលប្រែជាភាសាខ្មែរថា "បុរសជើងខ្លាំង៖ ជីវិតអស្ចារ្យរបស់លោក
ហ៊ុន សែន ពីក្មេងវត្ដទៅជានាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា"។
នៅក្នុង ព័ត៌មានដែលវិទ្យុអូស្រ្ដាលីទទួលបានថ្ងៃនេះ
សហនិពន្ធឯករាជ្យលោក Harish Mehta ដែលជាបណ្ឌិតផ្នែកប្រវត្ដិសាស្រ្ដ
និងអ្នកស្រី Julia Mehta បណ្ឌិតផ្នែកអក្សរសាស្រ្ដអង់គ្លេស
និងការសិក្សាអំពីអាស៊ីខាងត្បូងបានឲ្យដឹងថា សៀវភៅថ្មីនេះ
មានបន្ថែម៦ជំពូក ដោយមានការសម្ភាសន៍ថ្មីៗពីសំណាក់លោក ហ៊ុន សែន,
លោកស្រី ប៊ុន រ៉ានីហ៊ុន សែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត។ សៀវភៅនេះ
ក៏ប្រើឯកសារសម្ងាត់របស់ CIA មួយចំនួនដែរ
ដែលបានបញ្ចេញឲ្យដឹងពីក្រសួងការបរទេសអាម៉េរិក
និងឯកសារប្រធានាធិបតីអាម៉េរិកមួយចំនួនទៀត។
អ្នកនិពន្ធក៏បាន លើកឡើងដែរថា លោកអតីតប្រធានាធិបតីបារាំង Francois Mitterrand ធ្លាប់បានសរសើរលោក ហ៊ុន សែន អំពីអភិបាលកិច្ចល្អ និងក្នុងការផ្ដល់សិ្ថរភាពនយោបាយទប់ស្កាត់ការវិលត្រឡប់មកវិញនៃ របបខ្មែរក្រហម។
តាមការឲ្យដឹងអំពីចំណុចសំខាន់ៗនៅក្នុងសៀវភៅ ថ្មីនេះ ក៏មានការលើកឡើងផងដែរអំពីឯកសារសម្ងាត់មួយរបស់លោក ហ៊ុន សែន នៅក្នុងឆ្នាំ២០០១ ដែលសរសេរអំពីជំហានសំខាន់ៗដែលលោកត្រូវធ្វើ ដើម្បីគ្រប់គ្រងដំណើរការគ្រងរាជនៃរាជវង្សានុវង្សខ្មែរ នៅក្នុងព្រឹត្ដិការណ៍ដែលសម្ដេចនរោត្ដមសីហនុព្រះអង្គសោយទិវង្គត។
នេះគឺ ជាសៀវភៅលើកទី២ហើយរបស់សហនិពន្ធទាំងពីរដែលសរសេរអំពី ជីវប្រវត្ដិរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ សៀវភៅចុងក្រោយនេះ ក៏លើកឡើងផងដែរអំពីតួនាទីរបស់លោកស្រី ប៊ុន រ៉ានីហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្នុងការស្ថាបនាជាតិ។ មិនតែប៉ុណ្ណោះ សៀវភៅនេះ ក៏មានការបកស្រាយអំពីជំហានសំខាន់ៗផងដែរដែលលោក ហ៊ុន សែន បានប្រើក្នុងការបង្កើតវង្សត្រកូលថ្មីនៃគ្រួសារហ៊ុន៕ ប្រភពព័ត៌មាន ៖ Radio Australia

No comments:
Post a Comment