Tuesday, June 4, 2013

ហេតុអ្វី​បាន​ជា​ ឈាម​មនុស្ស មាន​ពណ៌​ក្រហម?

0 comments
តើអ្នកដឹងទេមូលហេតុដែល ឈាមរបស់មនុស្សមាន ពណ៌ក្រហមដោយសារ តែមានសារធាតុអុកស៊ីសែន នៅក្នុងគោលិកាក្រហម (គ្រាប់ឈាមក្រហម)។ តួនាទីនៃគោលិកាពិសេស ទាំងនេះគឺការដឹកនាំ អុកស៊ីសែនពី សួតទៅកាន់ប្រព័ន្ធ រាងកាយរបស់យើង គ្រប់កន្លែង។
មួយវិញទៀត វាកើតឡើងនៅក្នុងខួរឆ្អឹង និងអេម៉ូក្លូប៊ីន ដែលកើតចេញ ពីសារធាតុដែក និងប្រូតេអ៊ីន ហើយធ្វើឲ្យពណ៌ក្រហម កាន់តែមាន ពណ៌ខ្លាំងឡើង នៅពេលដែលវាទទួល យកអុកស៊ីសែន។ ដោយឡែកវានឹង បាត់បង់ពណ៌ក្រហម នៅពេលវាបញ្ចេញ អុកស៊ីសែនចោលនៅ ក្នុងកោសិកាដទៃទៀត ហើយទទួលយក កាបូនឌីអុកស៊ីត ដើម្បីដឹកនាំ ត្រឡប់ទៅរកសួត។ ដូច្នេះហើយបានជា សរសៃឈាម មួយចំនួននៅក្នុងដៃ និងកំភូនដៃរបស់យើង លេចឡើងចេញជាពណ៌ខៀវ តាមរយៈស្បែករបស់យើង។
នៅពេលណា មានអុកស៊ីសែន និងកាបូនឌីអុកស៊ីត នៅពេលនោះឈាមនៅ តែដឹកនាំសារធាតុ ចិញ្ចឹមទៅក្នុងកោសិកា ដើម្បីឲ្យវាអាច ដំណើរការតួនាទី និងសម្រាប់ កែលំអកោសិកា ព្រមទាំងភាពលូតលាស់។
ជាមួយគ្នានេះដែរ នៅពេលដែលមាន គោលិកាក្រហម ឈាមរបស់យើងក៏នាំ គោលិកាសមកដែរ ដើម្បីជួយទប់ស្កាត់ និងការពារជំងឺ។ កោសិកា និងសារជាតិចិញ្ចឹម ទាំងអស់ត្រូវដឹកនាំ ទៅរកវត្ថុរាវខាប់ និងមានពណ៌លឿងថ្លា ដែលត្រូវបានហៅថា ប្លាស្មា។ សារធាតុដទៃទៀត ដែលដឹកនាំទៅ រកប្លាស្មា រួមមាន Fibrinogen ដែលជួយឈាមកក នៅពេលដែល យើងមានរបួស។ ប្រភពពី  lookingtoday.com


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន