Tuesday, June 11, 2013
Toyota Corolla ស៊េរី 2014 បង្ហាញរាងហើយ
កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតផលរថយន្ត Toyota បានប្រកាសរថយន្ត Corolla
ស៊េរីឆ្នាំ 2014 ជាផ្លូវការហើយ។ រថយន្ត Corolla
ស៊េរីថ្មីនេះបានកែប្រែរូបរាងថ្មីជាមួយនឹងចង្កៀងបំភ្លឺ
រាងស្អាតជាមុនគួរអោយទាក់ទាញ ហើយរថយន្តនេះមានលក្ខណៈទូលាយ
និងទាបជាងមុនបន្តិច។ រថយន្តនេះមាន៣ម៉ូដែលគឺ L, LE និង S
ដែលម៉ូដែលទាំង៣នេះមានកំលាំងម៉ាស៊ីន 132 horsepower 1.8L រីឯម៉ូដែល Eco LE
កំលាំងម៉ាស៊ីនឡើងដល់ 140 horsepower ដែលមានកំរិតស៊ីស៊ាំងត្រឹមតែ 100km អស់
5.8L។ Corolla ស៊េរី 2014 នេះបំពាក់ដោយពោងសុវត្ថិភាពចំនួន៨ មានអេក្រង់
Touchsreen មានកាមេរ៉ាក្រោយ និងមាន Smart Key ទៀតផង។
ប្រភពពី http://www.khmer-note.com/archives/45569
Subscribe to:
Post Comments (Atom)
No comments:
Post a Comment