ផ្លែប៉ម ជារុក្ឋជាតិបូមផ្លែម្យ៉ាង ដែលមានរាងមូល ស្អាត និង មានឱជារសឆ្ងាញ់ពិសា។ ផ្លែប៉ម
អាចយកមក ទទួលទានលេង ឬ ទទួលជាបង្អែម ក្រោយពេល ទទួលទានបាយរួចក៏បាន។
អ្វីដែលពិសេសនោះ គឺផ្លែប៉ម សម្បូរណ៍ទៅដោយ សារធាតុចិញ្ចឹម និង វីតាមីន ជាច្រើន
ផ្តល់អត្ថប្រយោជន៍ល្អ ចំពោះសុខភាព និង ជួយឱ្យស្បែកស ភ្លឺរលោង និង មានសំណើម។
ជាពិសេស ការពារប្រឆំាងនឹងជំងឺជរាភ្លេចភ្លាំង និង ជំងឺញ័រសរសៃសាច់ដុំ។ល។
១/ធ្វើឱ្យធ្មេញស និង មានសុខភាពល្អ៖ នៅពេលដែលអ្នក ទទួលទានផ្លែប៉ម ខាំ និង
ទំពារ ផ្លែប៉ម និង ជួយពន្លឿនការផលិតទឹកមាត់ នៅក្នុងមាត់របស់អ្នក កាត់បន្ថយការបែក
ធ្មេញ ដោយការជួយ បន្ធូរបន្ថយកម្រិតនៃបាក់តេរី ដែលនៅជាប់ធ្មេញ និង ធ្វើឱ្យធ្មេញរបស់
ស ភ្លឺរលោង។
២/ ការពារមិន ឱ្យមានជំងឺបាត់ការចងចាំ (ជំងឺជរាភ្លេចភ្លាំង)៖ ការសិក្សាថ្មីមួយ ដែល
អ្នកស្រាវជ្រាវ បានអនុវត្ត លើសត្វកណ្ដុរបានបង្ហាញថា ការផឹកទឹកផ្លែប៉ោម អាចរក្សា និង
ការពារមិនឱ្យមានជំងឺជរាភ្លេចភ្លាំង និង ប្រឆាំងភាពចាស់ជរានៃខួរក្បាលរបស់មនុស្ស។
៣/ ការពារប្រឆំាងនឹងជំងឺញ័រសរសៃសាច់ដុំ៖ ការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលបរិភោគផ្លែឈើ និង អាហារ ដែលមានជាតិសរសៃខ្ពស់ ផ្សេងទៀត អាចជួយការពារ
ប្រឆាំងនឹង ជំងឺញ័រសរសៃសាច់ដុំ និងការពារកោសិកាប្រសាទ របស់មនុស្ស ដោយសារតែ
ផ្លែប៉ម និង ផ្លែឈើផ្សេងទៀត ដែលមានសារធាតុសរសៃ មានផ្ទុកនូវសារធាតុ antioxidants
សារធាតុចិញ្ចឹម និង វីតាមីន ច្រើន៕ ប្រភពពី camnews.com.kh
Subscribe to:
Post Comments (Atom)
No comments:
Post a Comment