Rotha Company
 
Showing posts with label សិល្បៈ. Show all posts
Showing posts with label សិល្បៈ. Show all posts

Thursday, May 22, 2014

ចាន់ កែវនិមល មិន​ចង់​រស់ ឱប​ទ្រព្យក្ដៅ​ក្រហាយ

0 comments
ប្រភពី Khmerload.com 
ភ្នំពេញ៖ អស់រយៈពេលបី សប្ដាហ៍មកហើយ ការប្រគំតន្រ្តី វីខនសឺត បានដំណើរការ តាមខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា ក្នុងនោះ រួមមានខេត្ត កំពង់ចាម ខេត្តសៀមរាប និង ខេត្តបាត់ដំបង មានព្រឹត្តិការណ៍ប្លែកៗ ជាច្រើនបានកើតឡើង ក្នុងការប្រគំតន្រ្តី ដូចជា តារាចម្រៀងល្បីៗ មកច្រៀងក្នុងបទចម្រៀងតែមួយ មានការំឭកឡើងវិញ នូវបទចម្រៀងល្បីល្បាញ របស់តារាចម្រៀងទាំងនោះ ជាដើម។ ក្នុងនោះគេក៏សង្កេតឃើញ វត្តមានពីធីការិនីមួយរូប ដែលមានសំនួន វោហាស័ព្ទ មិនចេះរីងស្ងួត ខណៈទស្សនិកជនជាច្រើន មិនទាន់ស្គាល់ថា ជានរណា មកពីណា? ហេតុអ្វី ក៏មានវត្តមាន លើកញ្ចក់ទូរទស្សន៍ ហង្សមាស ទៅវិញ ។
ពិធីការិនីសម្បូរសំនួន វោហាស័ព្ទ និងរូបសម្រស់ស្រស់ សោភាម្នាក់នេះ មានឈ្មោះថា ចាន់ កែវនិមល មិនមែនទើបតែប្រឡូកសិល្បៈ ក្នុងរយៈពេលខ្លីទេ គឺនាងបានប្រឡូក ក្នុងសិល្បៈ តាំងពីឆ្នាំ២០០៩មកម្ល៉េះ ប៉ុន្តែកាលនោះ នាងជាពិធីការិនីមួយរូប នៅស្ថានីយទូរទស្សន៍ អប្សរា ។ ក្រោយមកក៏បានធ្វើតេស្ត ជាប់នៅទូរទស្សន៍ ហង្សមាស ខណៈកម្មវិធីដំបូងរបស់នាង គឺ "តន្រ្តីពិសេស" និងជាកម្មវិធីប្រគំតន្ត្រី ដំបូងបំផុត របស់ទូរទស្សន៍ ហង្សមាស ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល សម្រាប់នាង ក៏ព្រោះតែពិធីការិនីវ័យក្មេងនេះ មិនមែនជាស្ត្រីនៅលីវទេ គឹនាងមានប្ដី និង កូនធំជិតទន្ទឹមខ្លួនទៅហើយ ប៉ុន្តែបើក្រឡេកមើលរូបរាង របស់អ្នកនាងវិញ គឺស្អាតជាងក្រមុំទៅទៀត ។ ទស្សនិកជនខ្លះ រឹតតែមិនជឿថា ចាន់ កែវនិមល មានគ្រួសារហើយ ពោលស្មានតែអ្នកនាងកុហក ។ កន្លងមក ក៏មានបុរស សម្បូរដុំដុល្លារ ចូលចែចង់អ្នកនាងដែរ ព្រោះមិនបានដឹងថា មានគ្រួសារ ស្រាប់តែអ្នកនាង និមល តបតវិញយ៉ាង សមរម្យថា អ្នកនាងមានប្ដីហើយ ។
នាង ចាន់ កែវនិមល បាននិយាយប្រាប់ LookingTODAY ថា នាងមិនខ្លាចនឹងប្រាប់គេថា អ្នកនាងមានកូន និងប្ដីនោះទេ ព្រោះសិល្បៈគឺ និយាយពីសមត្ថភាព មិនមែនរឿងអ្វីផ្សេង ព្រោះមនុស្សម្នាក់ៗ សុទ្ធតែមានជីវិតឯកជនរៀងៗខ្លួន ។ ចាន់ កែវនិមល បន្តថា ធ្វើការងារ សិល្បៈព្រោះតែស្រឡាញ់ មិនមែនដើម្បីលាភសក្ការៈ នាងជាមនុស្សស្រឡាញ់សេចក្ដីថ្លៃថ្នូរ ។ រាល់ថ្ងៃពិតជា មានសុភមង្គល ជាមួយ ក្រុមគ្រួសារ ពិសេសស្វាមីអ្នកនាង បានផ្គល់ភាពកក់ក្ដៅ ដល់ក្រុមគ្រួសារមួយនេះ នឹងកូនស្រីដ៏គួរឲ្យស្រឡាញ់ ជាចំណែកមួយ នៃសុភមង្គល ដ៏ពិតប្រាកដ ។ ចាន់ កែវនិមល មិនត្រូវការអ្វីផ្សេងទៀតទេ ព្រោះជាទ្រព្យក្ដៅក្រហាយ មិនសប្បាយចិត្ត នឹងប្រើប្រាស់ ទ្រព្យអ្នកដទៃឡើយ ។
អ្នកនាង ចាន់ កែវនិមល មិនត្រឹមតែជាពិធីការិនី សម្បូរសំនួន វោហាស័ព្ទទេ នាងក៏ជាអតីតនិស្សិតម្នាក់ បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ ន័រតុន ផ្នែកគូរប្លង់ ។ ចាន់ កែវនិមល ក៏មានមុខជំនួញនាំចូល គ្រឿងសំអាង គឺអាមេរិកផ្ទាល់ មកស្រុកខ្មែរ ។ ពិសេសអ្នកនាងកំពុងតែ រស់នៅក្នុងវីឡាដ៏ស្កឹមស្កៃ នៅស្ទឹងមានជ័យ ដែលមើលទៅ នាងជាពិធីការិនីម្នាក់ មានសុភមង្គលខ្លាំងណាស់ ។ ផ្ទុយពីពិធីការិនីខ្លះ រស់នៅជាមួយភាពហ៊ឺហារ ប៉ុន្តែក្នុងចិត្តបង្កប់ ដោយរឿងភ័យខ្លាច ៕








Read more...

Wednesday, June 5, 2013

ឪពុក​ព្រះកាយច័ន្ទ អួត​ថា កូន​ស្រី​មមាញឹក និង​ឡើង​កូត​ខ្លាំង

0 comments
ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីវ័យ២០ឆ្នាំ កញ្ញា ព្រះកាយច័ន្ទ ក្រោយពីបណ្តែត បណ្តោយខ្លួន ចូលប្រឡូកក្នុង វិស័យសិល្បៈ ជិតពីរឆ្នាំមកនេះ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន មើលឃើញថា ប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះរបស់នាង គឺកាន់តែមាន សន្ទុះហក់ឈានឡើង ទៅមុខជាលំដាប់។ មិនតែប៉ុណ្ណោះ ឈានចូលដល់ ឆ្នាំ២០១៣នេះ ព្រះកាយច័ន្ទ មានឱកាសដណ្តើមបាន ដំណែងជាតួឯកស្ទើរតែ គ្រប់សាច់រឿង។
មជ្ឈដ្ឋានអ្នកនិយមតាមដាន ព័ត៌មានតារា បានលើកសរសើរថា តារាសម្តែង ព្រះកាយច័ន្ទ ចូលដល់ឆ្នាំ២០១៣នេះ នាងហាក់មាន ស្ទុះទៅមុខជាខ្លាំង ជាហេតុធ្វើឲ្យ តារាស្រីល្បីឯទៀត មានការព្រួយបារម្ភ ចំពោះការប្រជែង ដណ្តើមយកទីផ្សារពីនាង។មិនតែប៉ុណ្ណោះ ព្រះកាយច័ន្ទ ក៏កាន់តែមានសម្រស់ ស្រស់ស្អាតប្លែកពីមុន ទើបធ្វើឲ្យយីអ៊ុនរបស់នាង ហក់ឡើងក្រឺតៗបែបនេះ។
ប្រភពខាងលើ បាននិយាយទៀតថា មួយរយៈចុងក្រោយនេះ តារាសម្តែងវ័យក្មេង ព្រះកាយច័ន្ទ កាន់តែមានភាពលេចធ្លោ នៅក្នុងវិស័យសិល្បៈ ខណៈដែលមុននេះ តារាសម្តែងវ័យស្របាលគ្នា កញ្ញា ម៉ាក សែនសូនីតា ហៅតូតា មានសន្ទុះដើរទៅមុខខ្លាំងជាង ។ ក៏ប៉ុន្តែចូលដល់ ឆ្នាំ២០១៣នេះ ព្រះកាយច័ន្ទ ហាក់មានសន្ទុះខ្លាំងជាង តូតាវិញម្តង។
លោក ពៅ ច័ន្ទតារា ដែលជាឪពុកបង្កើតរបស់កញ្ញា ព្រះកាយច័ន្ទ បាននិយាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងកាលពីមុននេះបន្តិចថា បច្ចុប្បន្ននេះការងារសិល្បៈ របស់ព្រះកាយច័ន្ទ គឺមានការមមាញឹកជាខ្លាំង រហូតស្ទើរតែរក ពេលសម្រាកគ្មានផង។
លោកបានបន្តថា "កូនរបស់ពូ អាច័ន្ទ (ព្រះកាយច័ន្ទ) មមាញឹកខ្លាំងដូចជា ការថតរឿង និង ការគ្រងដំណែង ធ្វើជាពិធីការិនី។ទន្ទឹមជាមួយគ្នានេះ ក៏មានខាងផលិតកម្ម និងស្ថានីយនទូរទស្សន៍ គេទាក់ទងមកហៅ កូនពូ ដើម្បីទៅថតខ្សែរឿង ជាបន្តបន្ទាប់ដែរ តែខ្ញុំមិនទាន់ ឆ្លើយយល់ព្រមថា ទទួលទេ ព្រោះឥឡូវនេះ ច័ន្ទ កំពុងជាប់ថត៣រឿង មិនទាន់ចប់ទេ"។
ព្រះកាយច័ន្ទ ជាតារាសម្តែងស្រីមួយដួង ដែលមួយរយៈចុងក្រោយនេះ ត្រូវបានទស្សនិកជន ទទួលស្គាល់ថា នាងជាតារាវ័យក្មេង ដែលមានទាំងទេពកោសល្យ និង សមត្ថភាពក្នុងការសម្តែង ច្រៀង រាំ ការដើរម៉ូដ និង ការធ្វើជាពិធីការិនីជាដើម។ជាងនេះទៅទៀត នាងក៏មានសម្រស់ស្រស់ស្អាត់ មិនចាញ់តារា ឯទៀតប៉ុន្មានដែរ៕  ប្រភពពី  lookingtoday.com
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត


Read more...

Tuesday, June 4, 2013

សុគន្ធ និសា យក ​ពែកមី យោង?

0 comments
ក្រោយ​បាន​ចាប់​ដៃ​គូ​ជាមួយ​លោក ករុណា ពេជ្រ ពេល​នេះ តារា​ចម្រៀង​ស្រគត់ស្រគំ​​របស់​ Town កញ្ញា សុគន្ធ និសា បាន​ងាក​មក​ចាប់​ដៃ​​ច្រៀង​ជា​មួយ​តារា​កំប្លែង​នាយ ពែកមី វិញ​ ម្ដង។​ ចំណុច​នេះ ​ថ្នាក់​លើរបស់​នាង អះអាង​ថា ​ដើម្បី​ពង្រីក​ទីផ្សារ​ក៏​ដូច​ជា​ប្រជាប្រិយភាព​របស់​នាង។
នេះ​ជា​ការ​ផ្លាស់​ប្ដូរ​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ​របស់​កញ្ញា សុគន្ធ និសា​​ ខណៈ​តាំង​ពី​ចូល​​​ផលិតកម្ម​ Town ​មក​គឺ​នាង​ច្រៀង​តែ​ជា​មួយ​លោក ករុណា ពេជ្រ តែ​ប៉ុណ្ណោះ។
លោក មាស សុខ​រតនៈ អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​ Town បាន​ពន្យល់​ថា ​មូលហេតុ​នាំ​ឱ្យ​ផលិតកម្ម​សម្រេចចិត្ត​ធ្វើ​បែប​នេះ ព្រោះ​ដើម្បី​ពង្រីក​ទីផ្សារ​ចម្រៀង​របស់​ផលិតកម្ម​ក៏​ដូច​ជា​ប្រជាប្រិយភាព ​របស់​តារា​រូប​នេះ​​ផ្ទាល់​តែ​ម្ដង​ផង​ដែរ។
យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​ ចោទ​សួរ​ថា​តើ​​ការ​​ចាប់​ដៃ​គូ​ច្រៀង​ថ្មី​​របស់​តារា​ធ្លាប់​​ជា​​​អតីត​ សង្សារ​​​​​អ្នក​និពន្ធ​ហង្ស​មាស​លោក សុខ ជំនោរ អាច ​ទទួល​បាន​ការ​គាំទ្រ​ជាង​​ដៃ​គូ​ចម្រៀង​ចាស់​លោក ករុណា ពេជ្រ​ឬ​យ៉ាង​ណា។ អ្នក​ចាត់​ការ​ទូទៅ​​លោក មាស សុខ​រតនៈ បង្ហាញ​ពី​ក្ដី​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន ប៉ុន្តែ​ទំហំ​ទីផ្សារ​កម្រិត​ណា​នោះ​លោក​មិន​ហ៊ាន​បញ្ជាក់​ទេ។
លោក​ និយាយ​ថា ​”នៅ​ក្នុង​ផលិតកម្ម​ Town តារា​ណា​ក៏​ដូច​ជា​តារា​ណា​ដែរ ​យើង​ឱ្យ​ច្រៀង​ឆ្លាស់​គ្នា​ទៅ​វិញ​ទៅ​មក​មិន​រើសអើង​តារា​ណា​ម្នាក់​ទេ”។
អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ ​មិន​បង្ហើប​ប្រាប់​ពី​ចំនួន​បទ​ចម្រៀង​ប៉ុន្មាន​​ដែល​កញ្ញា សុគន្ធ និសា និង​នាយ ពែក​មី​ គ្រោង​នឹង​បក​ស្រាយ​ឡើយ។ លោក​គ្រាន់​តែ​បញ្ជាក់​ដោយ​ខ្លី​ថា ​​បទ​ចម្រៀង​ទាំង​នោះ​នឹង​ចេញ​លក់​លើ​ទីផ្សារ​ឆាប់ៗ។
យ៉ាង ​ណា​ក៏​ដោយ ងាក​មក​មើល​លើ​ Facebook របស់​កញ្ញា សុគន្ធ និសា ឯណេះ​វិញ ​គេ​ឃើញ​ចំណង​ជើង​បទ​ចម្រៀង​មួយ​បទ​គឺ​”មនុស្ស​ប្រាថ្នា វាសនា​កំណត់” កំពុង​ត្រូវ​បាន​កញ្ញា និសា ផ្ទាល់ និង​អ្នក​គាំទ្រ​ឯ​ទៀត​បន្ត​ចែក​ចាយ​ឲ្យ​គ្នា ដែល​ជា​បទ​ចម្រៀង​ថ្មី​របស់​ពួក​គេ ដែល​ត្រៀម​ចេញ។
ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​ដៃ​គូ​ច្រៀង​​កញ្ញា សុគន្ធ និសា មិន​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​បាន​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​តារា​កំប្លែង​នាយ ពែកមី បញ្ជាក់​ថា​​លោក​មាន​បទ​ច្រៀង​ប្រមាណ​ជា​៣​ទៅ​៤​បទ​ដែល​ត្រូវ​​បក​ស្រាយ​​ជា ​មួយ​តារា​​មាន​ប្រភព​មក​ពី​ខេត្ត​ក្រចេះ​មួយ​នេះ។
ប៉ុន្តែ​ជាមួយ​គ្នា​នេះ នាយ ពែកមី បញ្ជាក់​ថា នាយ មិន​រំពឹង​ខ្ពស់​ថា​​បទ​ចម្រៀង​បក​ស្រាយ​​ជាមួយ​​កញ្ញា សុគន្ធ និសា អាច ​ទាក់ទាញ​ការ​គាំទ្រ​ដូច​បទ”ឱ្យ​ប្រពន្ធ​ស៊ី​សៀង ឱ្យ​នាង​ស៊ី​ស៊ុប” កាល​ពី​អំឡុង​ចូល​ឆ្នាំ​នោះ​​ទេ។ ពែក​មី ថ្លែង​ថា “អា​បទ​ចម្រៀង​ ឱ្យ​ប្រពន្ធ​ស៊ី​សៀង​ឱ្យ​នាង​ស៊ី​ស៊ុប​នោះ​គេ​ល្បី​ទូទាំង​ប្រទេស​ទៅ​ហើយ តែ​​បទ​ជា​មួយ ​និសា​ នេះ​ ​ខ្ញុំ​មិន​ដឹង​ថា​អាច​ល្បី​ដូច​ដែរ​ទេ​ មាន​តែ​ចាំ​មើល​សិន”។
ទស្សនិកជន​កត់​សម្គាល់​ឃើញ​​ថា​កញ្ញា សុគន្ធ និសា ​ហាក់ ​នៅ​ទ្រឹង​ចំពោះ​​ប្រជាប្រិយភាព។យ៉ាង​ណា​ក៏​ដោយ លោក មាស សុខ​រតនៈ​ នៅ​តែ​អះអាង​ថា​ការ​ចូល​មក​ទ្រនំ ​​Town ​របស់​តារា​រូប​នេះ នៅ​តែ​​មាន​បទ​ចម្រៀង​​​ច្រើន​បទ​ទទួល​បាន​ការ​​គាំទ្រ​ពី​ទស្សនិកជន​ដដែល​។ ដោយ​ឡែក​ការ​ផ្លាស់​ប្តូរ​ដៃ​គូ​នា​ពេល​នេះ គឺ​គ្រាន់​តែ​ជា​នាំ​មក​ជូន​ប្រិយមិត្ត​អ្នក​គាំទ្រ​នូវ​អ្វី​ដែល​ថ្មី​ ប៉ុណ្ណោះ។
កាល​ពី​ពេល​ថ្មីៗ​នេះ​កញ្ញា សុគន្ធ និសា បាន​ជួប​អតីត​សង្សារ​ចាស់​របស់​ខ្លួន​គឺ​លោក សុខ ជំនោរ ដោយ ​ចៃដន្យ​ក្នុង​ពិធី​ជួប​ជុំ​អតីត​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។ ប៉ុន្តែ​ពួកគេ​ទាំង​ពីរ​មិន​បាន​និយាយ​រក​គ្នា​នោះទេ ដោយ​​កញ្ញា សុគន្ធ និសា​ គ្រាន់​តែ​បាន​សើច​​នៅ​ពេល​បាន​ទស្សនា​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​លោក សុខ ជំនោរ ប៉ុណ្ណោះ៕ ប្រភពពី News.sabay.com


Read more...

Monday, June 3, 2013

លី ច័ន្ទសីហា រៀបការស្ងាត់ៗជាមួយ អ្នកសិល្បៈដូចគ្នា

0 comments
ភ្នំពេញៈ តារាទឹកភ្នែកចង្កាស្រួច សម្បុរស្រអែម លី ច័ន្ទសីហា ដែលកន្លងមកធ្លាប់អះអាងថា នាងមិន ទាន់ចង់គិតពីរឿងរ៉ាវស្នេហានោះទេ ព្រោះថានាងធ្លាប់មានដំបៅចាស់ ជួបស្នេហ៍បរាជ័យម្ដងរួចមកហើយ។ តែពេលនេះ អ្វីដែលធ្វើឲ្យទស្សនិកជន និយមគាំទ្រជាមួយនាងជាច្រើន មានការងឿងឆ្ងល់ ខណៈដែលនាងបានបង្ហាញជា សាធារណៈនូវរូបថតអាពាហ៍ពិពាហ៍របស់នាង ដោយស្ងាត់ៗនៅលើ Facebook ។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣នេះ គឺជាទិវាសិទ្ធកុមារ ហើយក៏ស្រាប់ថ្ងៃ ដែលតារាស្រីល្បីឈ្មោះ ខាងពូកែបង្ហូរទឹកភ្នែក កញ្ញា លី ច័ន្ទសីហា បានសម្រេចចិត្តកសាងចូលរោងការ មានគ្រួសារស្ងាត់ៗ ខណៈកន្លងមកតារាស្រីរូបនេះ មិនធ្លាប់បានបង្ហើបពីទំនាក់ទំនង ស្នេហារបស់នាង ជាមួយបុរសណាម្នាក់ឡើយ។
ស្រាប់តែសុខៗនាងបង្ហោះរូបថតក្នុងថ្ងៃរៀបការ ជាមួយបុរសវ័យស្របាលគ្នា មានរូបរាងសង្ហា ដែលកូនប្រុសនោះមានឈ្មោះថា ឃូល សូល ជាគូនឹងកូនស្រីឈ្មោះ លី ច័ន្ទសីហា ។ នេះគឺជារឿង ដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីនាងជ្រើសរើសបានម្ចាស់គ្រងបេះដូងថ្មី ក្រោយពីនាងធ្លាប់ មានស្លាកស្នាមឈឺចាប់ម្តង ជាមួយអតីតគូដណ្តឹងរបស់នាង រហូតធ្វើឲ្យនាងរាងចាល នឹងរឿងស្នេហា លែងចង់ប្រាថ្នាគិតពីរឿងនេះតទៅទៀត។
ជាមួយគ្នានោះដែរ កន្លងមក កញ្ញា លី ច័ន្ទសីហា ធ្លាប់បានប្រាប់ LookingTODAY ឲ្យដឹងថា នាងមិនទាន់ចង់គិតពីរឿងស្នេហាទេ ព្រោះចង់ទុកពេលវេលា សម្រាប់ការងារ និងរបររកស៊ី ។ តែពេលនេះនាង បែរជាបង្ហោះរូបថតរៀបការ ទាំងដែលគ្មានអ្នកណាម្នាក់ដឹងទេ ថាជាមង្គលការពិតឬក៏ គ្រាន់តែជាការសម្តែង។ តែអ្វីដែលគេឃើញច្បាស់នោះ គឺឈ្មោះកូនប្រុសស្រី និងរូបថតរៀបការរបស់ពួកគេទាំងពីរនាក់ ។
LookingTODAY មិនទាន់អាចទាក់ទងទៅ តារាសម្តែង លី ច័ន្ទសីហា បានទេ ។ តែទោះជាយ៉ាង LookingTODAY ក៏ សង្ឃឹមថា នាងនឹងចេញមុខបកស្រាយពាក់ព័ន្ធ ព័ត៌មាននេះក្នុងពេលឆាប់ៗ៕ ប្រភពពី Lookingtoday.com




Read more...

Friday, February 22, 2013

ចំណាប់អារម្មណ៍ របស់​អ្នក​ហាត់រៀន របាំ​បុរាណ​

0 comments
ភ្នំពេញ: ​របាំ​គឺជា​ផ្នែក​មួយ នៃ​វប្បធម៌​ជាតិ​។ ទន្ទឹមនឹងនោះ ការហ្វឹកហាត់​រាំ​របាំ​បុរាណ ឬ​របាំ​ព្រះ រាជ្យទ្រព្យ គឺ​ត្រូវ​ការចំណាយ​ពេលវេលា យូរ ទើប​ចេះ​ចាំ និង​អាច​ក្លាយ​ទៅ ជា​អ្នករាំ​របាំ បុរាណ​អាជីព​បាន​។ ម្យ៉ាងទៀត​ការហាត់​រាំ​របាំ​បុរាណ​នេះ​ត្រូវ​ការប្រើ​អារម្មណ៍ និង មនោសញ្ចេតនា​ច្រើន ជាពិសេស​គឺ​ការ​អត់ធន់​។ 
ស៊ី​អ៊ី​អិន បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នករាំ​របាំ​បុរាណ​ផ្ទាល់ ដើម្បី​បង្ហាញថា តើ​ហេតុអ្វី បាន ជា​ពួកគេ សម្រេចចិត្ត ចាប់យក​ជំនាញ ផ្នែក​រាំ​របាំ បុរាណ​យ៉ាង​ដូច្នេះ​?

​កញ្ញា រ៉ុង រស្មី អាយុ​១៧​ឆ្នាំ ជា​សិស្ស​រាំ​របាំ​ផ្នែក​បុរាណ នៃ​សាលាធ​ម្យ​មសិ​ក្សា​វិចិត្រ សិល្បៈ បាន​ហាត់រៀន​មុខវិជ្ជា​នេះ អស់​រយៈពេល ៩​ឆ្នាំ កន្លងមកហើយ បាន​ឲ្យ​ដឹងថា ខ្លួន​ស្រឡាញ់​ពេញចិត្ត នឹង​មុខវិជ្ជា​នេះ ហើយ​ព្រមទាំង​មានការ​ជំរុញ​លើក ទឹកចិត្ត​ពី ក្រុមគ្រួសារ​។​

កញ្ញា​រូបនេះ បាន​និយាយថា “​ខ្ញុំ​ស្រឡាញ់​មុខវិជ្ជា​នេះ ហើយ​មានការ​ជំរុញ​លើកទឹកចិត្ត ពី​ក្រុមគ្រួសារ​ផង ទើប​មក​រៀន នៅ​សាលា មធ្យមសិក្សា វិចិត្រសិល្បៈ​។ ចំពោះ​ការហាត់ របាំ​បុរាណ​ហ្នឹង​ខ្ញុំ​យល់ថា វា​មាន​លក្ខណៈ​ល្អ ពិសេស សម្រាប់​ដងខ្លួន និង​ល្អ​សម្រាប់ សុខភាព​”​។​


កញ្ញា​ដដែល​បាន​បន្តថា “​ខ្ញុំ​ហាត់​បាន​៩​ឆ្នាំ​មកហើយ ដោយ​ចាប់​ហាត់​តាំងពី​អាយុ​៩​ឆ្នាំ​មកម្ល៉េះ​។ ការហាត់​រៀន​រាំ របាំ ហ្នឹង​ក្នុង​មួយ អាទិត្យ ហាត់​តែ​៥​ថ្ងៃ​ទេ បើ​ថ្ងៃ​សម្រាក​នៅ​ជួយ​កិច្ចការងារ​ផ្ទះ​។ ណាមួយ​ខ្ញុំ ត្រូវ​ចំណាយពេល​៤​ឆ្នាំ​ទៀត​ដើម្បី​បន្ត​យក​បរិញ្ញាបត្រ​”​។

​ចំណែក កញ្ញា សុខ ណា​លី​ស អាយុ​១៩​ឆ្នាំ បាន​ហាត់​រាំ​របាំ​បុរាណ​ដូច​កញ្ញា​ខាងលើ​ដែរ​។ កញ្ញា​បាន​ប្រាប់​ឲ្យ​ដឹងថា រយៈពេល ដែល​ខ្លួន​ហ្វឹកហាត់​រាំ​របាំ​បុរាណ ឬ​របាំ​ព្រះរាជ​ទ្រព្យ​នោះ ចាប់តាំងពី​អាយុ​១០​ឆ្នាំ និង​ត្រូវ​ចំណាយពេល​៤​ឆ្នាំ​ដើម្បី​បន្ត​យក​បរិញ្ញាបត្រ និង​ឈានចូល​ជា​អ្នករាំ​របាំ​អប្សរា​ពេញលក្ខណៈ​តែម្តង​។​


ជិត​នឹង​បញ្ចប់​ការសិក្សា ឬក៏​ហ្វឹកហាត់​រាំ​របាំ​បុរាណ​ទៅហើយនោះ កញ្ញា ណា​លី​ស បាន​និយាយថា “​ព្រោះតែ​ខ្ញុំ​ស្រា​ឡាញ់​ផ្នែក​ហ្នឹង ព្រមទាំង​បានកើត​មកជា​កូន​ខ្មែរ និង​បាន​ហាត់​រាំ​របាំ​ព្រះ​រាជ្យទ្រព្យ ដែលមាន​តម្លៃ​ដូច្នេះ ខ្ញុំ​ចង់​ក្លាយខ្លួន​ទៅជា​មនុស្ស​ម្នាក់ ដែល​រក្សា​វប្បធម៌​ជាតិ​”​។​

​កញ្ញា​ខាងលើ បាន​បន្តថា “​និយាយ​ទៅ​របាំ​បុរាណ​នេះ​មាន​ភាពទន់ភ្លន់ ហើយ​បានធ្វើ​ឲ្យ​ខ្ញុំ​មានការ​អត់ធន់​នឹង​ការហាត់​ហ្នឹង ព្រោះថា​ការហាត់​មាន​រយៈពេល​យូរ និង​មានការ​លំបាក​ខ្លាំង ព្រោះ​យើង​ត្រូវ​ប្រើ​កម្លាំង ការគិត និង​ការចងចាំ​ក្បាច់ នីមួយៗ តាំងពី​ចុងដៃ រហូតដល់​ចុងជើង​គ្រប់​វិនាទី ហើយនឹង​ប្រើ​មនោសញ្ចេតនា​ផង​”​។​


ចំពោះ​អ្នកស្រី សំ សត្យា ជា​អ្នកគ្រូ​បង្រៀន​ផ្នែក​របាំ​បុរាណ​អស់​រយៈពេល​២៥​ឆ្នាំ​កន្លងមកហើយ បាន​ថ្លែង​ឲ្យ​ដឹងថា ដោយបាន​ឆ្លងកាត់​បទពិសោធន៍​បង្រៀន​ជាច្រើន​ឆ្នាំកន្លងមក គាត់​យល់ឃើញថា ចំពោះ​សិស្ស ដែល​ស្រឡាញ់​ផ្នែក​រាំ​របាំ គឺ​ពួកគាត់​នឹង​ខំប្រឹងប្រែង រួមផ្សំ​នឹង​ទេពកោសល្យ​ពី​កំណើត​ផង​នោះ ពួកគាត់​ងាយ​នឹង​ចាប់បាន​។​

​ អ្នកគ្រូ​បង្រៀន​ផ្នែក​របាំ​បុរាណ​ខាងលើ បាន​និយាយថា “​កា​ណា​សិស្ស​គាត់​ស្រឡាញ់​នោះ នឹង​ខំប្រឹង​បូករួម​នឹង​ទេពកោសល្យ​របស់គាត់ ដែល​អំណោយផល​ពី​ធម្មជាតិ​មក​ច្រើន​នោះ គឺ​គាត់​ឆាប់​ចាប់បាន ហើយនឹង​មានការ​ព្យាយាម​ទៀត ធ្វើ​ឲ្យ​គាត់ ងាយ​នឹង​ក្លាយ ទៅជា​តួឯក​ទៀតផង​”​។

​ប្រភព​ដដែល​បាន​បន្តថា “​ក៏ប៉ុន្តែ​ទាំងនេះ​សម្រេច​ទៅបាន​អាស្រ័យ​លើ​លក្ខណៈ​ដងខ្លួន​របស់គាត់​ទៀត ព្រោះថា​មុននឹង​ក្លាយទៅជា​តួឯក គេ​មើល​តាំងពី​អាកប្បកិរិយា ដងខ្លួន មុខមាត់ ដៃជើង ទាំងអស់ ដូច្នេះ​គឺថា​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ​មិន​ឲ្យ​ទាស់​កន្លែង​ណា​ទេ​”៕​ប្រពភមកពី Cen.com.kh

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន