ក្រុងប៉េកាំងៈ កម្ចីជារូបិយប័ណ្ណក្នុងស្រុករបស់ចិនបានកើន
លើសការរំពឹងទុកកាលពីខែមុន
ខណៈពេលដែលការផ្គត់ផ្គង់សាច់ប្រាក់បានកើនឡើងក្នុងកម្រិតលឿនជាង
មុនដែលនេះជាសញ្ញាមួយបង្ហាញថា
ក្រុមអ្នកបង្កើតគោលនយោបាយកំពុងរក្សាការគាំទ្រឥណទានសម្រាប់
សេដ្ឋកិច្ចបន្ទាប់ពីកំណើនសេដ្ឋកិច្ចនៅត្រីមាសដំបូងបានធ្លាក់ចុះ
ដោយមិននឹកស្មានដល់។
ធនាគារកណ្តាលចិនបានឲ្យដឹងពីថ្ងៃម្សិលមិញនៅក្នុងទីក្រុង ប៉េកាំងថាការផ្ដល់ប្រាក់កម្ចីមានចំនួន៧៩២,៩ពាន់លានយន់(១២៩ពាន់ លានដុល្លារ) កាលពីខែមេសាខណៈពេលដែលការព្យាករជាមធ្យមថាមានចំនួនត្រឹមតែ៧៥៥ ពាន់លានយន់។ ការផ្គត់ផ្គង់ថវិកាប្រភេទ M2 បានកើនឡើង១៦,១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីកើនឡើងក្នុងអត្រា១៥,៧ភាគរយកាលពីខែមីនា។
អតិផរណាដែលមានអត្រាក្រោមគោលដៅប្រចាំឆ្នាំរបស់រដ្ឋាភិបាលរាល់ ខែនៅឆ្នាំនេះបានធ្វើឲ្យធនាគារកណ្ដាលអាចរក្សាលំហូរឥណទានបានខណៈ ការងើបសេដ្ឋកិច្ចឡើងវិញនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត ទីពីរក្នុងពិភពលោកមួយនេះអាចស្ថិតក្នុងស្ថានភាពមួយដែលគ្មាន ស្ថិរភាព។ ទន្ទឹមនេះដែរកំណើនផ្ដល់ប្រាក់កម្ចីក៏អាចបង្កើនហានិភ័យនៅក្នុង ប្រព័ន្ធហិរញ្ញវត្ថុដែលក្រុមមេដឹកនាំចិនថ្មីៗរួមទាំង ប្រធានាធិបតីលោក ស៊ី ជីនភីងផងដែរកំពុងព្យាយាមគ្រប់គ្រងប្រព័ន្ធនេះ។
លោក Ding Shuang សេដ្ឋវិទូជាន់ខ្ពស់ចិនប្រចាំធនាគារCitigroup Inc នៅទីក្រុងហុងកុងបានថ្លែងថា៖«ការផ្គត់ផ្គង់ឥណទាននិងកម្ចីធនាគារ ខ្លាំងនៅក្នុងរយៈពេលបួនខែនៅឆ្នាំនេះនឹងមានលក្ខណៈគ្រប់គ្រាន់ ក្នុងការគាំទ្រដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញរហូតដល់ត្រីមាស ទីបី។ ហានិភ័យហិរញ្ញវត្ថុក៏អាចកើនឡើងដែរ»៕ PN
Read more...