ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ បាននឹងកំពុងយកចិត្ដទុកដាក់យ៉ាងសកម្មចំពោះ សុខភាពស្ដ្រី ជាពិសេសសុខភាពមាតា និងបុត្រ។ ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ និងស្លាប់បាត់បង់ជីវិត ស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នាឆ្នាំ២០១៥ខាងមុខនេះ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ឱ្យដឹងក្នុងពិធីចែកមុងដល់ប្រជាជនប្រឈម នឹងជម្ងឺគ្រុនចាញ់ខ្ពស់នៅស្រុកកំពង់សិលា ខេត្ដព្រះសីហនុ កាលពីព្រឹកថ្ងៃអង្គារ ទី១៣ កញ្ញាកន្លងមកថា អត្រាមរណភាពមាតាបានធ្លាក់ចុះហើយ ដោយស្ថិតនៅក្នុងចំនួនប្រហែល២០៦ករណីលើ១០០,០០០កំណើតរស់។ លោកបន្ដថា ការថយចុះនូវអត្រាមរណភាពមាតានេះ ដោយសារមានការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដៃគូអភិវឌ្ឍន៍ ការចូលរួមពីប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងពីបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់។ លោកបន្ដថា “កម្ពុជានឹងសម្រេចបាននូវការកាត់បន្ថយអត្រាមរណភាពមាតា មុនគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នាឆ្នាំ២០១៥”។
លោកសាស្ដ្រាចារ្យ គុំ កាណាល់ នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានមានប្រសាសន៍ឱ្យដឹងថា គ្រប់គោលដៅរបស់យើង យើងនឹងសម្រេចបានតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នៅឆ្នាំ២០១៥ ដោយអត្រាស្ដ្រីមកទទួលសេវាពន្យារកំណើត បានកើនដល់៣៩ភាគរយ ស្ដ្រីមកសម្រាលកូនជាមួយឆ្មបដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវបានកើតដល់៦៨ភាគរយ។ លោកបន្ដថា យោងតាមការអង្កេតប្រជាសាស្ដ្រ និងសុខភាពឆ្នាំ២០០៥ ស្ដ្រីកម្ពុជាចំនួន៤៧៣នាក់






