Rotha Company
 
Showing posts with label 2013. Show all posts
Showing posts with label 2013. Show all posts

Tuesday, April 23, 2013

កង្វះ​គុណភាព​អប់រំ​របស់​កម្ពុជា ខណៈ​ការ​រឹត​ចំណង​សេដ្ឋកិច្ច​ក្នុង​តំបន់​កាន់​តែ​ខិត​ចូល​មក​ដល់

0 comments

 និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ក្នុង​ពេល​ទទួល​សញ្ញាបត្រ​នាពេលកន្លង​មក។ រូបថត ហេង ជីវ័ន


ភ្នំពេញៈ កសិករ ប៉ែត រដ្ឋ រស់​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ហើយ​ផ្ទះ​របស់​គាត់​មាន​ចម្ងាយ​ប្រហែល​តែ​១​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ ព្រំដែន​កម្ពុជា-ថៃ​។
ជា​រឿយៗ​គាត់​តែង​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ប្រទេស​ថៃ​ដើម្បី​រៀន​ភាសា​ ថៃ​នៅ​ក្នុង​វិទ្យាល័យ​មួយ ដែល​ស្ថិត​ក្នុង​ស្រុក ខ្លង ហាត ក្នុង​ខេត្ត ស្រះកែវ របស់​ថៃ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​គាត់។
រាល់​ពេល​ដែល​លោក​ឈាន​ជើង​ចូល​ក្នុង​ទឹក​ដី​ប្រទេស​ថៃ ប៉ែត រដ្ឋ តែង​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ភាព​ខុស​ប្លែក​គ្នា​រវាង​ស្ថានភាព​នៃ​ការ​ អភិវឌ្ឍ​នៃ​តំបន់​ក្បែរ​ព្រំដែន​ប្រទេស​ថៃ ធៀប​នឹង​ស្រុក​កំណើត​របស់​គាត់។
ខណៈ​ដែល​អ្វីៗ​ហាក់​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​រវាង​ប្រទេស​ទាំង​ពីរ ប៉ែត រដ្ឋ សង្កេត​ឃើញ​ថា សាលា រៀន និង ប្រព័ន្ធ​អប់រំ ក្នុង​ប្រទេស​ថៃ​នៅ​ជាប់​ព្រំដែន​កម្ពុជា​មាន​ភាព​ទំនើប​ជាង​សាលារៀន​នៅ​ ក្នុង​ស្រុក​កំណើត​របស់​គាត់​យ៉ាង​ខ្លាំង។
លោក​និយាយ​ថា៖ «សិស្ស​សាលា​របស់​គេ​ស្លៀក​ពាក់​ឯកសណ្ឋាន​បាន ត្រឹម​ត្រូវ​និង គោរព​វិន័យ​បាន​ល្អ​ប្រសើរ​ជាង​យើង​ឆ្ងាយ​ណាស់។ គ្រូៗ​ជា​ច្រើន ខ្លះ​ជិះ​ឡាន​ខ្លះ​ជិះ​ម៉ូតូ ទៅ​សាលា​រៀន​តាម​ផ្លូវ​ចាក់​កៅស៊ូ​យ៉ាង​ងាយ​ស្រួល​។ ខ្ញុំ​គិត​ថា គុណភាព​អប់រំ​របស់​គេ​ទំនើប​ជាង​យើង​ឆ្ងាយ​ណាស់ ហើយ​គុណភាព​សិស្ស​គេ​ក៏​ល្អ​ជាង​យើង​ខ្លាំង​ដែរ»។
វិសមភាព​ក្នុង​ការ​ទទួល​បាន​គុណភាព​នៃ​ការ​អប់រំ​ល្អ​នេះ​មិន​មែន​កើត​ មាន​ឡើង​តែ​រវាង​ស្រុក សំពៅលូន និង ស្រុក ខ្លង ហាត ឬ រវាង​ប្រទេស​កម្ពុជា និង ថៃ ឡើយ តែ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​កើត​ឡើង​ជា​ទូទៅ​នៅ​តាម​បណ្តា​ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន។
ភាព​មិន​ស្មើ​គ្នា​នៃ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ តែង​កើត​មាន​រវាង​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​ដែល​មាន​ការ​អភិវឌ្ឍ​តិច​ តួច និង សមាជិក​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ជាង។
យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ស្នង​ការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​សេដ្ឋកិច្ច​និង សង្គម ក្នុង​តំបន់​អាស៊ី និង ប៉ាស៊ីហ្វិក​(ESCAP) បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​បង្ហាញ​ថា គម្លាត​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​តំបន់​អាស៊ាន​នៅ​តែ​ជា​បញ្ហា​ ប្រឈម​យ៉ាង​ខ្លាំង ជា​ពិសេស​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចាស់ និង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច​រួម​មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម (CLMV)។
ការ​សិក្សា​នេះ​អះ​អាង​ថា បញ្ហា​នេះ​គឺជា​ក្តី​បារម្ភ​យ៉ាង​ចម្បង​មួយ​ខណៈ​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​ អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន កំពុង​រៀប​ចំ​ដំណើរការ​ក្នុង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ ឆ្នាំ​២០១៥។
របាយ​ការណ៍​ដដែល​បង្ហាញ​ថា៖ «អត្រា​អក្ខរភាព​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រហែល​៧៥​ភាគ​រយ ទាប​ជាង​ឆ្ងាយ​បើ​ប្រៀប​ធៀប​ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​មាន​អត្រា​ អក្ខរភាព​ចន្លោះ​ពី​៩០ ទៅ​៩៥ ភាគ​រយ​(លើក​លែង​ប្រទេស​ឡាវ)​។​ការ​ចំណាយ​ទៅ​លើ​វិស័យ​អប់រំ​របស់​កម្ពុជា​ មាន​ប្រហែល ៣ ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​(GDP)»។
របាយ​ការណ៍​បង្ហាញ​ថា គម្លាត​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​ធន​ធាន​មនុស្ស​គឺ​ជា​ក្តី​បារម្ភ​យ៉ាង​ ខ្លាំង​ផង​ដែរ​ដែល​វា​អាច​ផ្តល់​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​ដំណើរ​ការ​ខិត​ ខំ​ប្រឹង​ប្រែង​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង វប្បធម៌ តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​។
ខណៈ​ប្រទេស​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ចូល​ក្នុង​សហគមន៍​សេដ្ឋកិច្ច​ អាស៊ាន​ក្នុង​ឆ្នាំ​២០១៥ អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា ការ​ពង្រឹង​ផលិតភាព​ធនធាន មនុស្ស​កម្ពុជា​និង​ភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ការងារ គឺ​ជា​ភាព​ចំា​បាច់​បើ​មិន​ដូច្នេះ​ទេ​និសិ្សត​បញ្ចប់​ការ​សិក្សា​ពី​សាកល​ វិទ្យាល័យ និង​កម្មករ​តាម​បណ្តា​រោងចក្រ​ឧស្សាហកម្ម​ផ្សេងៗ អាច​នឹង​ខាត​បង់​អត្ថ​ប្រយោជន៍។
លោក វង្ស សំអាង អ្នក​ជំនាញ​សេដ្ឋកិច្ច និង ជា​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ក្រុមហ៊ុន សោម៉ា ខន​សាល​ធីង គ្រុប​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​តាន​តឹង​មួយ នៅ​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក​ដល់​ព្រោះ​ថា គុណភាព​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​លើ​ជំនាញ​ដូច​ជា​ធនាគារ ហិរញ្ញវត្ថុ ការ​គ្រប់​គ្រង​និង​ជំនាញ​ផ្សេង​ទៀត​នៅ​ខ្សោយ​ជាង​ប្រទេស​ជា​គូ​ប្រកួត​ ប្រជែង​ក្នុង​តំបន់​។
លោក​បន្ត​ថា៖ «​គុណភាព​ប្រព័ន្ធ​អប់រំ​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ាន រួម​ទាំង​ការ​តាំង​ចិត្ត​របស់​សិស្ស​គេ​ផង មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ជាង​ក្នុង​ប្រទេស​យើង​។ ដូច្នេះ​ប្រធាន​ក្រុមហ៊ុន​អាច​សម្រេច​ចិត្ត​ជួល​បុគ្គលិក​ពី​ប្រទេស​ថៃ ឬ សិង្ហបុរី ដែល​មាន​ភាព​ប្រកួត​ប្រជែង​ជាង​ឲ្យ​មក​ធ្វើ​ការ​ក្នុង​តំណែង​ជា​អ្នក​គ្រប់​ គ្រង​ឬ​ប្រធាន​ផ្នែក​សំខាន់ៗ​របស់​ក្រុមហ៊ុន»។
យ៉ាង​ណា​ក៏​ដោយ​លោក​បាន​រំឭក​ថា សិស្ស និសិ្សត បញ្ចប់​ការ​សិក្សា​ដែល​មាន​គុណភាព​គ្រប់​គ្រាន់​នឹង​ទទួល​បាន​ប្រាក់​ខែ​ ខ្ពស់​ព្រោះ​ពួក​គេ​នឹង​ទទួល​បាន​ឱកាស​ការងារ​ច្រើន​ជាង​មុន​។
របាយ​ការណ៍​ពី ESCAP បាន​លើក​ឡើង​ថា៖ «​ដើម្បី​ឲ្យ​ប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) ទទួល​បាន​អត្ថ​ប្រយោជន៍​ពេញ​លេញ​ពី​ការ​ចូល​រួម​ជា​សមាជិក​សមាគម​សេដ្ឋកិច្ច ​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ការ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​វិស័យ​អប់រំ និង ធនធាន​មនុស្ស​គឺជា​ភាព​ចាំ​បាច់»៕

ដកស្រង់ចេញពី http://postkhmer.com
Read more...

Monday, April 22, 2013

បទ«ធ្វើម៉េច ខ្ញុំមិនស្អាត ដូចគេ» បញ្ជាក់ពីក្តី ឈឺចាប់របស់ មាស សុខសោភា

0 comments
ភ្នំពេញ៖ បើទោះបីជាផលិតកម្មថោន បានចេញអាល់ប៊ុមថ្មីៗ ជាច្រើនទៅហើយក្តី ក៏ប៉ុន្តែចំពោះ បទចម្រៀងនៅក្នុង អាល់ប៊ុម VCD Vol 24 ដែលបានចរាចរលក់នៅលើទីផ្សារ កាលពីពេលកន្លងទៅនេះ បានធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបទចម្រៀងមួយ ដែលបង្កប់ទៅដោយ មនោសញ្ចេតនាស្នេហា លន្លង់លន្លោច របស់តារាចម្រៀង លំដាប់កំពូលប្រចាំផលិតកម្ម ថោន នាង មាស សុខសោភា ដែលមានចំណងជើងថា «ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ »។ ចំពោះអត្ថន័យនៅក្នុង ខារ៉ាអូខេបទ «ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ» ធ្វើឲ្យមហាជន និងស្រទាប់យុវវ័យមួយចំនួន ដែលមានរឿងរ៉ាវស្នេហា ដូចអ្នកនាង មាស សុខសោភា ពិតជាមានអារម្មណ៍ លន្លង់លន្លោចយ៉ាងខ្លាំង ព្រោះថាមនុស្សដែលយើងស្រឡាញ់ និងធ្លាប់ស្រឡាញ់យើង បែរជាទៅស្រឡាញ់អ្នកផ្សេងទៅវិញ ។ បើយើងមើលទៅលើ ខារ៉ាអូខេបទចម្រៀងនេះ មហាជនមើលឃើញថា ស្នេហារបស់ មាស សុខសោភា ជាមួយបុរសនៅ ក្នុងបទចម្រៀងនោះ គឺពិតជាឈឺចាប់យ៉ាងខ្លាំង ព្រោះតែសង្សាររបស់នាង ដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា បានបែកចិត្តទៅរកអ្នកផ្សេង ដោយសារតែនាងមិនស្អាតដូចគេ ។ ចុងក្រោយស្នេហា របស់នាង មាស សុខសោភា នៅក្នុងបទចម្រៀងនេះ ត្រូវបានបែកគ្នាគ្មានវិលត្រឡប់ក្រោយ បន្សល់ទុកតែទឹកភ្នែកមកលើ មាស សុខសោភា៕



Read more...

ភាពខុសគ្នា រវាងក្មេងសម័យឥឡូវ និងក្មេងសម័យមុន

0 comments
ដោយសារតែការលំហូរចូលដ៏ច្រើននូវ វប្បធម៌បរទេស បានធ្វើឲ្យមានការផ្លាស់ប្តូរនូវឥរិយាបទ
ក៏ដូចជាផ្នត់គំនិតក្មេងៗសម័យឥឡូវ ដែលមានលក្ខណៈខុសប្លែកគ្នាច្រើនពីក្មេងៗសម័យមុន។
តើមានការខុសប្លែកគ្នាដូចម្តេចខ្លះទៅរវាងក្មេងសម័យឥឡូវ និងក្មេងសម័យមុន? សូមតាមដាន
ស្តាប់ចម្រៀងអាយ៉ៃដែលច្រៀងដោយលោកតា គង់ ណៃ ក៏ដូចជាទស្សនារូបភាព នៅក្នុងវីដេអូ
ដែលគេកាត់ត ខាងក្រោមនេះទាំងអស់គ្នា៖



វីដេអូកាត់តដោយ សម្ព័ន្ធហ្វេសប៊ុកកម្ពុជា (CFA)
សូមយុវវ័យទាំងអស់ ចូលរួមថែរក្សាការពារ វប្បធម៌ប្រពៃណីដ៏ល្អ ថ្លៃថ្លារបស់ខ្មែរយើង ឲ្យស្ថិតស្ថេរ
គង់វង្ស ជានិច្ចនិរន្តន៍រៀងអើយ។ សូមចងចាំពាក្យស្លោកដ៏មានន័យ របស់ខ្មែរយើងមួយឃ្លាថា ៖
"វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កានថ្កើន" ៕

ប្រពភមកពី Camnews.com.kh
Read more...

Friday, March 29, 2013

សង្ខេប​ព័ត៌មាន​សេដ្ឋកិច្ច​ប្រចាំ​សប្តាហ៍

0 comments
ភ្នំពេញៈ ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​​​អឹម​ហ្វូន​ ដែល​ក្ស័យធន​បាន​​​ជំពាក់​​បំណុល​១៥៩ លាន​​​​​ដុល្លារ​ ខណៈ​​​​ទ្រព្យ​របស់​ក្រុម​​ហ៊ុន​នេះ​តាម​ការ​ប៉ាន់​ប្រមា​ណ​​មាន​តម្លៃ​តែ​​ ១០៥ លាន​​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​​បើ​​​តាម​​បុគ្គលិក​ដែល​បាន​ចូល​រួម​ក្នុង​​​កិច្ច​ប្រជុំ​​ម្ចាស់​ បំណុ​ល​​​កាល​​ពី​ល្ងាច​ថ្ងៃ​ចន្ទ​។ លោក​ ប្រាង​ វុទ្ធី​ តំណាង​បុគ្គ​លិក​​បាន​និយា​យ​ថា លោក អ៊ុក​ រី ដែល​តុលា​ការ​បាន​តែង​តាំង​​អ្នក​​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​របស់​អឹម​ ហ្វូន​ ​បាន​ផ្តល់​​យោ​បល់​ដល់​តំណាង​​កម្មករ​ទាំងនោះពី​ការ​វាយ​តម្លៃ​នៅ​ក្នុង​ កិច្ច​ប្រជុំ​ និង​បាន​​ស្នើ​ពួកគេ​ជួយ​បញ្ចុះ​បញ្ចូលម្ចាស់​បំណុល​ដល់បណ្តឹង​​ដែល​អាច​ អនុញ្ញាត​ឲ្យ​អឹម​​ហ្វូន​លក់​ទ្រព្យ​។



 ភ្នំពេញៈ​ ប្រទេស​ជា​សមាជិក ​អ៊ិចម៉ិច (ACMECS) និង​ពិភាក្សា​ស្តីពី​សហ​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ឧស្សា​ហកម្ម​កែច្នៃ​អង្ករ​នៅ​សប្តាហ៍​នេះ​។ ប្រទេស​ដែល​ជា​សមា​ជិក​របស់ ​​អ៊ិចម៉ិច ​​រួម​មាន ​កម្ពុជា​ ឡាវ​ ថៃ​ មីយ៉ាន់​ម៉ា ​និង​វៀត​ណាម​។​ លោក​ ម៉ៅ​ ថូរ៉ា​ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ប្រាប់​​ភ្នំ​ពេញ​ប៉ុស្ដិ៍​ថា នេះ​ដើម្បី​ពិភាក្សា និង​​ស្វែងរក​វិធី​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​ដ៏​ល្អ​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​ អ៊ិច​ម៉ិច។ ខេត្ត​ព្រះសី​ហនុៈ ក្រុម​ហ៊ុន​ Harta Packaging Industries Sdn Bhd ​នៅ​ម៉ា​ឡេស៊ី​បាន​បើក​រោង​​ចក្រ​ផលិត​ប្រអប់​វេចខ្ចប់​ថ្មី​នៅ​​​កម្ពុជា​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​របស់​ប្រទេស​នេះ​ និង​ដើម្បី​ទទួល​បាន​ប្រ​យោជន៍​ពី​ការ​អភិ​វឌ្ឍ​​របស់​កំពង់​ផែស្វ​យ័ត​ព្រះ​សីហ​នុ​។ ​លោក ​Chang Kee Soon ​​អគ្គ​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Harta Packaging ជាក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​​ក្រុម​ហ៊ុន​ HPI Resources Berhad និង​ជា​ផ្នែក​មួយ​របស់​ក្រុម​ហ៊ុន​ Oji Paper Group របស់​ជប៉ុន​ បានកំណត់​ថា​នឹង​​ ទទួល​​បានប្រាក់​ចំណេញ​ ៩​ លានដុល្លារ​គិតត្រឹម​ខែ​ធ្នូ​ឆ្នាំ​ ២០១៣៕ ភ្នំពេញៈ ​ចំណូល​ពន្ធ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​ពីរ​​ខែ​ដើម​ឆ្នាំ​នេះ​​​​កើន​ឡើង​​ជិត​​៣០​ភា​គ​រយ​​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។ គណ​បក្ស​ប្រឆាំង​​បាន​​អះអាង​ថា​កំណើ​ន​​នេះនៅ​​មិន​ទាន់​ឆ្លុះ​បញ្ចាំង​ពី​កំណើន​សេដ្ឋ​កិ​ច្ច​បច្ចុប្បន្ន​នេះ​នៅ​​ឡើយ​ទេ។ ទិន្ន​ន័យ​​​ពី​អគ្គ-​នាយក​ដ្ឋាន​ពន្ធ​ដារ​​បាន​បង្ហា​ញ​​ថា​ ចំណូល​​ពន្ធ​សរុប​មាន​​ជាង​​១២​២​​​លាន​ដុល្លារ​ ក្នុង​នោះ​​ពន្ធ​លើ​ប្រាក់ខែ​​កើន​​១៧​,១​​ភាគ​រយ​​ ពន្ធ​លើ​ប្រាក់​​ចំណូ​ល​​កើន​​ ៤០,៨ ភាគ​រយ​៕ ដកស្រង់ចេញពីPpostkhmer.com
Read more...

Friday, March 22, 2013

TOWN CD VOL. 36 | LUNG SNE KOMLORS BAN LOURNG (FULL ALBUM)

0 comments
01. Lung Sne Komlors Ban Lourng (Sophea)
02. Bros Ei Hov Srey Phek (Peak Mi Ft. Sophea)
03. Songsa Chhnas (Therayu)
04. Kon Khnhom Lerng Post Nhory (Katu)
05. Nov Yu Prous Koo Min Torn Dol (Khem)
06. Min Torn Jong Jas Prous Mean Neak Srolanh (Sasa)
07. Yab Ta Mong (Rath)
08. Sngat Sngat Louch Tov Tae Mneak Eng (Tina Ft. Thyna)
09. Suu Nov Komlors (Khem)
10. Yol Sob Khernh Pous (Thyna)


Read more...

TOWN CD VOL. 37 | KOMLORS BUK LAHUNG (FULL ALBUM)

0 comments

01. Komlors Buk Lahung (Pich)
02. Songsai Ches EsCe (Krern Ft. Anny) 
03. Rot Taxi Louch Mean Srey (Nisa) 
04. Neak Yol Chit Idodem (Pich)
05. Phum Yerng Sabay Rol Chnam (Khem Ft. Sophea)
06. Ean Lork (Sophea)
07. Sonsom Luy Doo Propun (Tina)
08. Bak Hey Kalib Kon (Anny)
09. Oy Propun Ci Seang Oy Neang Ci Sup (Peak Mi)
10. Rom Jorn Ach Koo (Katu)


Read more...

TOWN CD VOL. 38 | CHHNAM TMEY MEAN TAE RERNG LAOR (FULL ALBUM)

0 comments
01. Chhnam Tmey Mean Tae Rerng Laor (Nisa)
02. Roub Oun Chmous Khnhung (Khnhung Ft. Pich)
03. Barang Tha Yab (Therayu)
04. Phek Ci Torn Kloun Nov Kmeng (Nisa)
05. Sne Ei Sne Yang Nis (Tina)
06. Ov Kor Yab Kon Kor Yab (Peak Mi Ft. Therayu)
07. Tek Dors Lerng Tlai (Thyna)
08. Kvas Tlai Tek Dors (Pich)
09. Bouk Khou Av Khernh Sne (Sasa)
10. Somlor Kdat 

Read more...

SUNDAY CD VOL. 147 | KOMLORS DONGKHAV KRO BEI (FULL ALBUM)

0 comments


01. Komlors Dongkhav Kro Bei (SeryMun) |
02. Knea Mouy Krom Phek Tae Keo Mouy (SeryMun) |
03. Rom Ban Tae Ham Som Srolanh (SeryMun Ft. SreyPov) |
04. Oun Min Srolanh Bong Min Tov Pteas (SeryMun) |
05. Yey Ta Mean Kon Brosa Barang (SreyPov) |
06. Niyeay Rerng Komlors Khouch Chit (SreyPov) |
07. Min Oy Oun Proy Louy (Bun Sak) |
08. Pel Nis Bong Kleat Ban Tov Ke Hey (SreyNeang) |
09. Tevada Mean Pit (Sak Ft. Monika) |
10. Chou Louch Kro Bei (Bun Sak) |
11. Ou Pka Romjek (SreyNeang) |

Read more...

SUNDAY CD VOL. 148 | SOM MAE PDACH PEAK (FULL ALBUM)

0 comments

01. Som Mae Pdach Peak (Yuth) |
02. Pa Kon Jong Ban Pdey (Eva Ft. Ou Vang) |
03. Kon Nek Puk Mae (Eva) |
04. Tver Bun Torn Khae Pleu (Lino) |
05. Khan Sla 2 Lean (Kola) |
06. 2013 Kong Bei Bros Sa Art (Kola) |
07. Ban Mayang Ort Mayang (Yuth) |
08. Ban Pas Pdey Pin Brojan (Eva) |
09. Pkoor Lorn Khae Brang (Lino) |
10. Chhnam Tmey Srey Plas Chit (Yuth) |
11. By Leay Tek (Lino) |







Download Here
Read more...

Saturday, March 16, 2013

MEAS SOKSOPHEA - LUNG SNE KOM LORS BAN LURNG - TOWN CD VOL. 36

0 comments
Meas Soksophea - Lung Sne Kom Lors Ban Lurng - Town CD Vol. 36


Read more...

PEAK MI - OY PROPUN CI SEANG OY NEANG CI SUP - TOWN CD VOL. 37

0 comments
Peak Mi - Oy Propun Ci Seang Oy Neang Ci Sup - Town CD Vol. 37 File size : 5MB



Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន