ភ្នំពេញ៖ បើទោះបីជាផលិតកម្មថោន បានចេញអាល់ប៊ុមថ្មីៗ ជាច្រើនទៅហើយក្តី ក៏ប៉ុន្តែចំពោះ បទចម្រៀងនៅក្នុង អាល់ប៊ុម VCD Vol 24 ដែលបានចរាចរលក់នៅលើទីផ្សារ កាលពីពេលកន្លងទៅនេះ បានធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបទចម្រៀងមួយ ដែលបង្កប់ទៅដោយ មនោសញ្ចេតនាស្នេហា លន្លង់លន្លោច របស់តារាចម្រៀង លំដាប់កំពូលប្រចាំផលិតកម្ម ថោន នាង មាស សុខសោភា ដែលមានចំណងជើងថា «ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ »។
ចំពោះអត្ថន័យនៅក្នុង ខារ៉ាអូខេបទ «ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ» ធ្វើឲ្យមហាជន និងស្រទាប់យុវវ័យមួយចំនួន ដែលមានរឿងរ៉ាវស្នេហា ដូចអ្នកនាង មាស សុខសោភា ពិតជាមានអារម្មណ៍ លន្លង់លន្លោចយ៉ាងខ្លាំង ព្រោះថាមនុស្សដែលយើងស្រឡាញ់ និងធ្លាប់ស្រឡាញ់យើង បែរជាទៅស្រឡាញ់អ្នកផ្សេងទៅវិញ ។
បើយើងមើលទៅលើ ខារ៉ាអូខេបទចម្រៀងនេះ មហាជនមើលឃើញថា ស្នេហារបស់ មាស សុខសោភា ជាមួយបុរសនៅ ក្នុងបទចម្រៀងនោះ គឺពិតជាឈឺចាប់យ៉ាងខ្លាំង ព្រោះតែសង្សាររបស់នាង ដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា បានបែកចិត្តទៅរកអ្នកផ្សេង ដោយសារតែនាងមិនស្អាតដូចគេ ។ ចុងក្រោយស្នេហា របស់នាង មាស សុខសោភា នៅក្នុងបទចម្រៀងនេះ ត្រូវបានបែកគ្នាគ្មានវិលត្រឡប់ក្រោយ បន្សល់ទុកតែទឹកភ្នែកមកលើ មាស សុខសោភា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment