Friday, April 26, 2013
ម្ចាស់ក្សត្រី អាស្ទ្រីត កោតសរសើរកម្ពុជាដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបពិភាក្សាទ្វេភាគីជាមួយម្ចាស់ក្សត្រី អាស្ទ្រីត
នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីព្រឹកថ្ងៃទី២៦ មេសា ២០១៣ នៅទីស្តីការក្រសួងព្រះអង្គម្ចាស់ក្សត្រី អាស្ទ្រីត ប្រទេសប៊ែលហ្សិក បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់រយៈ ពេលកន្លងមក ។
ព្រះអង្គម្ចាស់ក្សត្រី អាស្ទ្រីត មានព្រះសវនីយ៍ថា ជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការលុបបំបាត់ប្រឆាំងជំងឺគ្រុនចាញ់ គឺជាការរួមចំណែកក្នុងការសម្រេចគោលដៅសហវត្សសម្រាប់ការ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ។ ព្រះអង្គម្ចាស់ក្សត្រីបានបញ្ជាក់ថា ជោគជ័យនោះគឺបានមកពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងរដ្ឋាភិបាលលើការរៀបចំផែនការ និងកិច្ចសហប្រតិបត្តិការពីស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ។ ការរៀបចំយុទ្ធសាស្ត្រ និងបទពិសោធន៍របស់ប្រទេសកម្ពុជានឹងក្លាយជាមេរៀនសម្រាប់ប្រទេស ដទៃទៀត ។
យ៉ាងណាក៏ដោយព្រះអង្គម្ចាស់ក្សត្រី អាស្ទ្រីត នៃប្រទេសប៊ែលហ្សិក បានសន្យាថា នឹងខិតខំប្រឹងប្រែងបន្តទៅទៀតដើម្បីស្វែងរកមូលនិធិសម្រាប់ ប្រទេសកម្ពុជា ដើម្បីអនុវត្តបន្តផែនការយុទ្ធសាស្ត្រប្រឆាំងនឹងជំងឺគ្រុនចាញ់ នេះ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment