វិស្វករប្រចាំក្រុមហ៊ុន Google បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួននឹងបន្តការងារ ធ្វើកំណែទម្រង់
ការបកប្រែភាសាខ្មែរឲ្យកាន់តែល្អប្រសើរថែមទៀត បន្ទាប់ពីក្រុមហ៊ុនបានសាកល្បងក្នុងការដំណើរ
រយៈពេលប៉ុន្មានថៃ្ងមកនេះ ត្រូវបានប្រជាជនខ្មែរអះអាង នៅមិនទាន់បកប្រែល្អឥតខ្ចោះនោះទេ តាម
ក្បួនខ្នាតវេយ្យាករណ៍ និងពាក្យពេជចន៍ឃ្លាឃ្លោង របស់ភាសាខ្មែរនោះ។
លោក Arne Mauser ជាវិស្វករប្រចាំក្រុមហ៊ុន Google ប្រចាំនៅរដ្ឋកាលីហ្វ័ញា សហរដ្ឋអាមេរិកបាន
ថ្លែងឲ្យដឹងថា លោកទទួលស្គាល់ថា មានបញ្ហាមួយចំនួនកើតឡើង ដោយសារការប្រែរបស់ភាសាខ្មែរ
នៅមិនទាន់ពេញលេញ។
មូលហេតុពីរយ៉ាងត្រូវបានលោក វិស្វករជំនាញ Sowfware រូបនេះពន្យល់ថា មកពីខ្មែរគឺជាភាសាដែល
មានបញ្ហា ប្រឈមសម្រាប់ប្រព័ន្ធបកប្រែនោះគឺថា ពាក្យពេចន៍ច្រើនមិនទាន់ត្រូវបាន បញ្ជូលក្នុងប្រព័ន្ធ
ឲ្យបានពេញលេញ ព្រោះទើបតែធ្វើការសាកល្បងប៉ុណ្ណោះ មួយវិញទៀតភាសានិយាយ ពិបាកក្នុងការ
បកប្រែ ជាងភាសាសសេរ។
លោកថា "មិនមានច្រើននៃទិន្នន័យជា ភាសាខ្មែរនៅលើបណ្តាញ និងពាក្យ មួយចំនួន មិនទាន់ត្រូវ
បញ្ជូល ព្រោះនេះជាជំហានដំបូងរបស់យើង ។ យើងត្រូវការពេលវេលាក្នុងការកែលម្អប្រព័ន្ឋ និងធ្វើ
ឲ្យការបកប្រែជាភាសាខ្មែរ របស់យើងល្អប្រសើរជាងមុន “ នេះបើយោងតាម លោក Mauser បន្ថែម ។
តំណាងក្រុមហ៊ុន Google រូបនេះបន្ថែមថា ភាសាខ្មែរជាភាសា មួយក្នុងចំណោម ៦៦ផ្សេងទៀត របស់
ខ្លួនដែលអាចបកប្រែបាន នៅក្នុង Google Translate ។
ក្រុមហ៊ុន Google សូមស្វាគមន៍ការចូលខ្លួន របស់ភាសាខ្មែរមកកាន់ Google Translate ដើម្បីឲ្យពិភព
លោក បានស្គាល់កាន់ច្រើនពីប្រទេសមួយនេះ និងងាយស្រួលក្នុងការបកប្រែ។ ហើយថា ភាពចន្លោះ
ប្រហោងក្នុងការបកប្រែ មិនមែនតែភាសាខ្មែរនោះទេ ក៏មានភាសាផ្សេងទៀតដែរ ព្រោះនេះជាដំណាក់
កាលដំបូង
ក្នុងការចងក្រងភាសាខ្មែរ ដែលសំបូរទៅដោយពាក្យពេចន៍
ច្រើនក្នុងទិន្នន័យរបស់យើង។ តែក្រុមហ៊ុននឹងធ្វើការសន្យាធ្វើយ៉ាងណា
ឲ្យការបកប្រែស្ថិតនៅក្នុងដំណើរ អាព្យាក្រិតទទួលយកបាន
នាពេលអនាគត
Sunday, April 21, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment