ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់
នៅក្នុងពិធីចុះហត្ថលេខាលើសារលិខិតប្តូរនៃគំរោងជំនួយរបស់
រាជរដ្ឋាភិបាលជប៉ុន ប្រហាក់ ប្រហែលស្មើនឹង ៩០លានដុល្លារ
ជូនដល់កម្ពុជា ដើម្បីអនុវត្តគំរោងកែលម្អផ្លូវជាតិលេខ៥
(កំណាត់ផ្លូវបាត់ដំំបង សេរីសោភ័ណ)។
ពិធីចុះហត្ថលេខាលើ
សារលិខិតប្តូរកម្ចីសម្បទាន ODA របស់ជប៉ុន
បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣
នៅទីស្តីការក្រសួងការរបរទេសកម្ពុជា រវាងលោកឧបនាយករដ្ឋមន្ត្រី ហោ
ណាំហុង រដ្ឋមន្ត្រីក្រសួងការ បរទេស ជាមួយលោក គូម៉ាម៉ារូ យូជិ
ឯកអគ្គរាជទូតវិសាមញ្ញ
និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា។
លោក
គូម៉ាម៉ារូ យូជិ បានមានប្រសាសន៍ថា
ពិធីចុះហត្ថលេខាសម្រាប់គំរោងដ៏សំខាន់នេះ
ប្រារព្ធឡើងនៅក្នុងឆ្នាំ២០១៣ ដែលជាខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ
នៃចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ គំរោងនេះ
មានគោលដៅកែលម្អនូវកំណាត់ផ្លូវជាតិលេខ៥ ប្រហែល៤៧គីឡូម៉ែត្រ
ចន្លោះក្រុងបាត់ដំបង និងក្រុងងសិរីសោភ័ណ
ក៏ដូចជាការសាងសង់ផ្លូវថ្មីនៅខេត្តបាត់ដំបង និងក្រុងសិរីសោភ័ណ។
លោកបានបន្តថា កម្ចីសម្បទាន មានទឹកប្រាក់ប្រហាក់ប្រហែលស្មើនឹង
៩០លានដុល្លារអាមេរិក និងត្រូវបានផ្តល់ជូនសម្រាប់ គំរោងនេះ។
ផ្លូវជាតិលេខ៥
គឺជាផ្នែកមួយយ៉ាងសំខាន់នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង
បំពេញតួនាទីជាបណ្តាញផ្លូវថ្នល់ ដ៏សំខាន់មួយ ទាំងនៅក្នុងស្រុក
និងអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា នៅមហាអនុតំបន់នន្លេមេគង្គ
និងអាស៊ាន។
លោករំពឹងថា គំរោងនេះ នឹងបង្កើនសមត្ថភាពដឹកជញ្ជូន ក៏ដូចជាកែលម្អប្រសិទ្ធភាពផ្គត់ផ្គង់នៅប៉ែកខាងជើងនៃផ្លូវជាតិលេខ៥។
លោក គូម៉ាម៉ារូ យូជិ បានបន្តទៀតថា រដ្ឋាភិបាលជប៉ុន
ផ្តល់អាទិភាពយ៉ាងសំខាន់ទៅលើការធ្វើឲ្យប្ររសើរឡើង
នៅច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូង
ហើយកំពុងតែធ្វើការសិក្សាអំពីភាពអាចធ្វើបាននៃកំណាត់ផ្លូវជាតិលេខ៥
ប៉ែកខាងត្បូង និងប៉ែកកណ្តាល ក្នុងគោលបំណង
ដើម្បីជួយកែលំម្អផ្លូវជាតិលេខ៥ ទាំងអស់តែម្តង។
លោកសង្ឃឹម
ដោយស្មោះថា គម្រោងនេះនឹងរួមមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកកិច្ច
និងសង្គមររបស់ប្រទេសកម្ពុជា ហើយដោយហេតុនេះ
នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន
និងកម្ពុជា៕
Tuesday, April 30, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment