អ្នកជំនាញការកូរ៉េខាងត្បូងបានអះអាងថា ប្រសិនបើ គឹម ជុងអ៊ុន ចេញបញ្ជារវាយលុកនោះ តាមរយៈផ្លូវរូងក្រោមដី កងទ័ពកូរ៉េខាងជើងចំណាយពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ដើម្បីទៅដល់ក្រុងសេអួល។
ផ្លូវរូងក្រោមដីទី២ ត្រូវបានកូរ៉េខាងត្បូងរកឃើញនៅឆ្នាំ១៩៧៥
តាមសារព័ត៌មាន Want Daily របស់តៃវ៉ាន់នោះ ក្នុងអំឡុងពេលពីឆ្នាំ១៩៧៤-១៩៩០ ផ្លូវសម្ងាត់ក្រោមដីចំនួន៤ របស់កូរ៉េខាងជើងកំពុងតែដំណើរការ ដែលវាទម្លុះខ្សែបន្ទាត់ព្រំដែនតំបន់គ្មានកងទ័ព (DMZ) រវាងប្រទេសទាំងពីរ ហើយត្រូវបានកូរ៉េខាងត្បូងរកឃើញ។
ផ្លូវ សម្ងាត់ទី១ បណ្តោយប្រវែង ៣៥០០ ម៉ែត្រ ក្នុងនោះ ១០០០ ម៉ែត្រ ស្ថិតនៅភាគខាងត្បូងនៃទីក្រុងសេអ៊ួល (តំបន់គ្មានកងទ័ព -MDL) ចន្លោះប្រទេសទាំងពីរ និងមានចម្ងាយពីក្រុងសេអ៊ួល តែ ៦៥ គីឡូម៉ែត្រប៉ុណ្ណោះ។ នៅអំឡុងពេលត្រូវបានរកឃើញផ្លូវក្រោមដីនេះ ត្រូវបានបំពាក់ប្រព័ន្ធភ្លើង, បណ្តាញខ្សែអគ្គិសនី រួមជាមួយផ្លូវដែក។
ផ្លូវសម្ងាត់ទី២ សាងសង់របៀបក្តោងសំពៅ ទម្លុះឆ្លងកាត់ថ្ម ស្ថិតក្នុងជម្រៅពី ៥០ ម៉ែត្រ ទៅ ១៦០ ម៉ែត្រ ទទឹង ២ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ ប្រវែង ៣៥០០ ម៉ែត្រ ក្នុងនោះ ១១០០ ម៉ែត្រ ស្ថិតនៅតំបន់ស (MDL) ហើយចម្ងាយពីសេអ៊ួល ១០១ គីឡូម៉ែត្រ ។ ផ្លូវក្រោមដីនេះមានច្រកចេញចំនួន៣ ដែលផ្ទៃរបស់វាគ្រប់គ្រាន់សម្រាប់ទាហាន ៣០០០ នាក់ រួមជាមួយកាំភ្លើងធំ និងរថក្រោះចលនាក្នុង១ម៉ោងៗ។
ផ្លូវ សម្ងាត់ទី៣ ស្រដៀងនឹងផ្លូវទី២ដែរ មានជម្រៅ ៧៣ ម៉ែត្រ បណ្តោយ ១.៦៣៥ គីឡូម៉ែត្រ ក្នុងនោះ ៤៣៥ ម៉ែត្រ ស្ថិតក្នុងតំបន់ស ហើយមានចម្ងាយពីសេអ៊ួល តែ ៤៤ គីឡូម៉ែត្រប៉ុណ្ណោះ។ តាម Globalsecurity.org កូរ៉េខាងជើងមានបំណងធ្វើច្រកចេញ៥ សម្រាប់ផ្លូវនេះ ហើយអាចចល័តកងទ័ពបានដល់ទៅ ៣០.០០០ នាក់ ក្នុង១ម៉ោង។
ផ្លូវ សម្ងាត់ទី៤ មានរាងដូចជាធ្នូ ទម្លុះឆ្លងកាត់ថ្ម ស្ថិតក្នុងជម្រៅ ១៤៥ ម៉ែត្រ និងបណ្តោយប្រវែង ២.០៥២ ម៉ែត្រ ក្នុងនោះមាន ១០៥២ ម៉ែត្រ ស្ថិតក្នុងតំបន់ស ចម្ងាយពីសេអ៊ួល ២០៣ គីឡូម៉ែត្រ និងអាចចល័តទ័ពបាន ៣០០០០ នាក់ ក្នុង១ម៉ោងៗ។
មកទល់ពេលនេះ កូរ៉េខាងជើងទើបតែបើកផ្លូវក្រោមដីចំនួន២ ឲ្យភ្ញៀវទេសចរទស្សនា។ ចំណែកក្រុងព្យុងយ៉ាងវិញ ទទួលស្គាល់ថា ផ្លូវទី៤ប៉ុណ្ណោះ ជារបស់ខ្លួនធ្វើ។
អ្នកឯកទេសខាងផ្លូវរូងក្រោមដីរបស់យោធា កូរ៉េខាងត្បូង Lee Jong-Chang បានឲ្យដឹងថា កងទ័ពកូរ៉េខាងជើង បានឲ្យស្ថាបនាផ្លូវសម្ងាត់ក្រោមដីចំនួន១៣ ដែលតម្រង់មកកាន់បណ្តាស្ថានីយរថភ្លើងក្រោមដី នាទីក្រុងសេអ៊ួល។
ថ្វីត្បិតតែមន្ត្រីកូរ៉េខាងជើងខ្លះបានលើកថា វិធីដែលលោក Lee វិភាគ សន្និដ្ឋានទីតាំងរបស់ផ្លូវក្រោមដីថា គ្មានមូលដ្ឋានវិទ្យាសាស្ត្រក៏ដោយ ប៉ុន្តែលោក Lee មានអំណះអំណាងតាមរយៈការរកឃើញទីតាំងនៃជ្រោះទឹកក្តៅ និងផ្លូវទឹកក្រោមដីកន្លងមករបស់គាត់។
នៅថ្ងៃទី7/5 ប្រធានាធិបតីកូរ៉េខាងត្បូង Park Gean-hye នឹងធ្វើទស្សនកិច្ចនៅអាមេរិក ដើម្បីពិភាក្សា ពីគ្រោះគំរាមកំហែងរបស់កូរ៉េខាងជើង។ រីឯសប្តាហ៍ខាងមុខនេះ នាយកសេនាធិការទ័ពចម្រុះរបស់អាមេរិក Martin Dempsey នឹងហោះហើរទៅកាន់ក្រុងប៉េកាំង ដើម្បីស្វែងរកការគាំទ្រ និងសហការរបស់ចិន ក្នុងការថែរក្សាស្ថេរភាពនៅតំបន់ឦសាន្តទ្វីបអាស៊ី៕
ប្រភពមកពី ksn-news.com
No comments:
Post a Comment