
លោកអនុសេនីយ៍ឯក ឃុល ភិន ទទួលផ្នែក
ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិលបានឱ្យដឹងថា
បន្ទាប់បានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ
សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសឈ្មោះ យឿត សារើត ហៅដា
អាយុ២៣ឆ្នាំ ជាកម្មកររោងម៉ាស៊ីនទឹកកក
និងមានទីលំនៅក្នុងភូមិកញ្ជៀប ឃុំគោកមន ស្រុកបន្ទាយអំពិល
ពីបទចាប់រំលោភសេពសន្ថវៈ ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបាននាំមក
កាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិលដើម្បីធ្វើការសាកសួរ
និងទទួលបានចម្លើយសារភាពថា
ខ្លួនពិតជាបានចាប់នាងរំលោភដូចការចោទប្រកាន់មែន
។យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ
និងយោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ
ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលដើម្បីចាត់ការ
បន្ត ៕
http://kohsantepheapdaily.com.kh
No comments:
Post a Comment