Tuesday, April 30, 2013

កម្ពុជា​គួរ​ផ្តោត​លើ​ការ​ធ្វើ​ពិពិធកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ដើម្បី​ភាព​ទាក់​ទាញ

0 comments
ភ្នំពេញៈ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើក​កម្ពស់​ទីផ្សារ​គោល​ដៅ​ទេសចរណ៍​សំខាន់ៗ​ទាំង​បី​របស់​កម្ពុជា​នៅ​តែ​មាន​ការ​ខ្វះ​ខាត​។
តំបន់​ទេសចរណ៍​សំខាន់​ទាំង​បី​របស់​កម្ពុជា​គឺ​តំបន់​ភាគ​ឦសាន​ប្រទេស​ឆ្នេរ​សមុទ្រ និង​តំបន់​ជុំវិញ ក្រុង​សៀមរាប​។
លោក​តឹក រ៉េតសំរេច រដ្ឋ​លេខាធិការ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​សៀមរាប​មាន​សក្តានុពល​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​បាន​រហូត​ដល់ ​ទៅ​១០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ដូច្នេះ​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ ជុំវិញ​នេះ​គួរ​តែ​ត្រូវ បាន​លើក​ទឹក​ចិត្ត។
លោក​បន្ត​ថា​៖ «សព្វ​ថ្ងៃ​នេះ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប​តែ​មួយ​ឬ​ពីរ​យប់ ​ប៉ុណ្ណោះ​ហើយ​ពួក​គេ​មក​ទស្សនា​តែ​ប្រាសាទ​សំខាន់ៗ​របស់​អង្គរ»។
ប៉ុន្តែ​លោក​បន្ត​ថា​ការ​ស្នាក់​នៅ​របស់​ពួក​គេ​នឹង​មាន​រយៈ​ពេល​យូរ​ជាង ​នេះ​បើ​សិន​ពួក​គេ​ដឹង​អំពី​ការ​ទាក់​ទាញ​ដែល​អាច​ធ្វើ​ទៅ​បាន​ជុំវិញ​ ខេត្ត​សៀមរាប ដូច​ជា​ប្រាសាទ​ព្រះវិហារ ភ្នំ​គូលែន ប្រាសាទ​កោះ​កេរ ស្ពាន​កំពង់​ក្ដី និង​តំបន់​រលួស​។
លោក តឹក រ៉េតសំរេច ដែល​ជា​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែរ​ឲ្យ​ដឹង​ថា តំបន់​ទាំង​នេះ «​ត្រូវ​ការ​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​និង​ព័ត៌មាន​លម្អិត​ស្ដី​ពី​ភ្ញៀវ​ ទេសចរ​មាន​ទិសដៅ​ជា​កញ្ចប់»។
ស្ថិតិ​បាន​ពី​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា​សៀមរាប​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​២,០៦​លាន​នាក់​កាល​ពី​ឆ្នាំ​ទៅ​។
ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទាំង​នេះ​បាន​ស្នាក់​នៅ​ជា​មធ្យម​រយៈ​ពេល​៦,៣​ ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ដែល​ជា​រយៈ​ពេល​ខ្លី​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៥។
ចំណែក​ឆ្នាំ​២០១២​វិញ វិស័យ​ទេសចរណ៍​បាន​រួម​ចំណែក​ប្រហែល​ជា​១២​ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប ឬ​មាន​២​ពាន់​លាន​ដុល្លារ។
លោក តឹក រ៉េតសំរេច និយាយ​នៅ​សិក្ខាសាលា​ឧស្សាហកម្ម​មួយ​ដែល​រៀប​ចំ​ដោយ CAA កាល​ពី​សប្ដាហ៍​មុន​ថា​៖ «​ពី​មុន​ឧស្សាហកម្ម​ទេសចរណ៍​របស់​យើង​មិន​អាច​ប្រើ​ប្រាស់​សក្តានុពល​របស់​ ខ្លួន​ចំពោះ​វិសាលភាព​ដ៏​អស្ចារ្យ​ដោយ​សារ​តែ​ហេតុ​ផល​ជា​ច្រើន​។ ដូច្នេះ​ចំនួន​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បរទេស​នៅ​តែ​មាន​ចំនួន​តិច​ តួច»។
ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​លោក​បាន​ស្នើ​ថា​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំង ​អស់​ត្រូវ​ផ្សព្វ​ផ្សាយ​ពី​ភាគ​ឦសាន​ប្រទេស​កម្ពុជា និង​ធ្វើ​តារាង​ពី«ព័ត៌មាន​លម្អិត​ពី​លទ្ធភាព​ដែល​ចូល​ទៅ​ដល់​តំបន់​នេះ»។
តំបន់​ព័ទ្ធ​ជុំវិញ​ដូច​ជា​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ នឹង​លើក​តម្កើង​ពី​ទឹក​ជ្រោះ សត្វ​ព្រៃ​និង​វប្បធម៌​របស់​ជន​ជាតិ​ភាគ​តិច​។​បើ​និយាយ​អំពី​តំបន់​ឆ្នេរ​ ដូចជា កោះកុង ព្រះ​សីហនុ កំពត និង​កែប «មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ប៉ុន្តែ​ព័ត៌មាន​អំពី​អ្នក​ទេសចរ​នៅ​មាន​ កម្រិត»។
លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ឯកជន​រដ្ឋាភិបាល​បាន​និយាយ​ថា វិស័យ​នេះ​ដូច​ជា​ខេត្ត​រតនគិរី​និង​មណ្ឌលគិរី​ផ្លូវ​ចូល​មាន​ការ​លំបាក​ដែល ​ត្រូវ​ចំណាយ​ពេល​១០​ម៉ោង​ចេញ​ពី​ភ្នំពេញ​។
ផ្ទុយ​ទៅ​វិញ​លោក​និយាយ​ថា ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែរ និង​ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជា​អ៊ែរ​ឡាញ​គួរ​តែ​បង្កើត​ជើង​ហោះ​ហើរ​ ក្នុង​ស្រុក​ដើម្បី​ទៅ​កាន់​តំបន់​ទាំង​នេះ​ដូច្នេះ​វា​មាន​ការ​ងាយ​ស្រួល​ សម្រាប់​ក្រុមហ៊ុន​ទេសចរណ៍​របស់​យើង​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ​»៕ PB Postkhmer.com


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន