ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង និងក្រុមជំនាញខាងច្បាប់នឹងចេញដំណើរទៅទីក្រុងឡាអេនៅថ្ងៃអង្គារ នៅមុនសវនាការតុលាការយុត្តិធម៌អន្តរជាតិដែលនឹងគ្រោងធ្វើនៅ សប្ដាហ៍ក្រោយពាក់ព័ន្ធនឹងជម្លោះនៅតំបន់ផ្ទៃដីទំហំ៤,៦គីឡូ ម៉ែត្រក្រឡានៅជាប់ប្រាសាទព្រះវិហាររបស់កម្ពុជា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានព្រងើយនឹងការបដិសេធការតវ៉ារបស់ក្រុមជ្រុល និយមថៃមួយក្ដាប់តូចចំពោះបទដ្ឋានគតិយុត្តិរបស់តុលាការអន្តរ ជាតិអំពីជម្លោះនេះ។
លោក កុយ គួង បានថ្លែងថា៖«ខ្ញុំគិតថា ស្ថានភាពនៅតាមបណ្ដោយព្រំដែនខាងទឹកដីកម្ពុជានៅតែមានសភាពស្ងប់ ស្ងាត់ធម្មតា ហើយបើទោះជាក្រុមជ្រុលនិយមមួយក្រុមតូចនៅប្រទេសថៃបានព្យាយាម បង្កជម្លោះពីបទដ្ឋានគតិយុត្តិរបស់តុលាការអន្តរជាតិនៅតាម ព្រំដែនក្ដី ក៏អាជ្ញាធរថៃបានបញ្ឈប់ពួកគេនិងរក្សាស្ថានភាពក្រោមការគ្រប់ គ្រងហើយដែរ។ វាមិនមែនជាបញ្ហារបស់យើងទេ បើថៃដើរចេញពីសវនាការ ហើយយើងជាភាគីតែមួយគត់ដែលគោរពតាមនីតិវិធីច្បាប់របស់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ)»។
លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងត្រៀមរៀបចំឯកសារផ្លូវច្បាប់និងផែនទីយ៉ាងត្រឹម ត្រូវដែលមានការទទួលស្គាល់ជាអន្តរជាតិ។ Postkhmer.com
No comments:
Post a Comment