នៅថ្ងៃទី ២៦ ខែមេសា មុនម៉ោង ៥ ល្ងាច
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាបានដាក់ផែនទី
និងការឆ្លើយតបជូនតុលាការយុតិ្តធម៌អន្តរជាតិ
ដើម្បីតវ៉ាលើផ្ទៃដីទំហំ ៤,៦ គីឡូម៉ែត្រការ៉េ
តាមបណ្តោយព្រំដែនក្បែរប្រាសាទព្រះវិហារ។
លោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស
បានប្រាប់អ្នកយកព័ត៌មាននៅក្រសួងការបរទេសកាលពីថ្ងៃទី ២៥
ខែមេសា ថា៖
«យើងបានឆ្លើយតបនឹងសំណើរបស់ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ
នៅថ្ងៃនេះ ឬនៅមុនម៉ោង ៥ ល្ងាចថ្ងៃស្អែក [ថ្ងៃទី ២៦ ខែមេសា]
យើងនៅតែមានពេលវេលាគ្រប់គ្រាន់»។
កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា
សវនាការរយៈពេល ៤ ថ្ងៃនៅតុលាការយុតិ្តធម៌អន្តរជាតិ កាលពីសប្តាហ៍
កម្ពុជាចង់ឲ្យតុលាការបំភ្លឺសេចក្តីសម្រេចឆ្នាំ ១៩៦២ របស់តុលាការ
ទាក់ទងនឹងទឹកដីនៃវិវាទ និងមិនកំណត់ នៅជុំវិញប្រាសាទ
ដែលតុលាការយុតិ្តធម៌អន្តរជាតិបានសម្រេចប្រគល់ប្រាសាទនេះ
មកឲ្យកម្ពុជាក្នុងសាលក្រមឆ្នាំ ១៩៦២ ចំណែកឯថៃទទូចថា
តុលាការកុំធ្វើការបកស្រាយឡើងវិញ។
ចៅក្រមតុលាការយុតិ្តធម៌អន្តរជាតិបានស្នើកម្ពុជា
និងថៃដាក់ផែនទីដែលគូសបញ្ជាក់ពីនិយមន័យ និងបរិវេណប្រាសាទ
ជាសញ្ញាបង្ហាញថា តុលាការអាចផ្តោតលើការដោះស្រាយការទាមទារ។
ថៃបានបញ្ជាក់ជាថ្មីម្តងទៀតនូវផែនការដែលបានអនុម័តដោយ
គណៈរដ្ឋមន្រ្តីរបស់ខ្លួនកាលពីឆ្នាំ ១៩៦២
ដើម្បីកំណត់ទីបរិវេណប្រាសាទ
ហើយឥឡូវនេះនឹងដាក់ផែនទីនោះទៅតុលាការយុតិ្តធម៌អន្តរជាតិ។
យោងតាមកាសែត បាងកក ប៉ុស្តិ៍ បានឲ្យដឹងកាលពីថ្ងៃទី២៤ ខែមេសា
ថា
ផែនការត្រូវបានលោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេស
Surapong Tovichakchaikul
បង្ហាញជូនគណៈរដ្ឋមន្រ្តីដើម្បីទទួលស្គាល៕ TK
Subscribe to:
Post Comments (Atom)
No comments:
Post a Comment