Rotha Company
 
Showing posts with label ចង្កោមផ្កាយ. Show all posts
Showing posts with label ចង្កោមផ្កាយ. Show all posts

Wednesday, May 22, 2013

ការ​ផ្ទុះ​ឡើង​នៃ​ផ្កាយ អាច​ជា​ភស្តុតាង នៃ​ការ​សិក្សា​អំពី​ចក្រវាឡ

0 comments
ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអាមេរិក បាននិយាយថា ពន្លឺមកពីការផ្ទុះរបស់ ចង្កោមផ្កាយនឹងធ្វើឲ្យ ក្រុមអាកាសយានិក ឲ្យយល់ដឹងកាន់ តែប្រសើរអំពី រង្វាស់ភាសាអង់គ្លេសហៅថា "yardstick" ដើម្បីប្រើប្រាស់នៅ ក្នុងការគណនា ល្បឿននៃ ការរីករាលដាល របស់ចក្រវាឡ។
ក្រុមអ្នកស្រាវជ្រាវនៅ មហាវិទ្យាល័យ Southern Methodist បាននិយាយថា  ពន្លឺមកពីផ្កាយដ៏ធំសំបើម ឬ supernovae ចំនួន ២ ដែលបានផ្ទុះឡើងការ ពីរាប់លានឆ្នាំមុន កាលពីថ្មីៗនេះបាន មកជិតផែនដីហើយ។
ជាមួយគ្នានេះដែរ supernova មួយត្រូវបានរក ឃើញកាលពីថ្ងៃទី ០៦ ខែកុម្ភៈដែលវាបាន ធ្វើការផ្ទុះឡើងកាលពី ៤៥០លានឆ្នាំមុន ចំណែកឯ supernova មួយទៀតត្រូវបាន រកឃើញនៅថ្ងៃទី ២០ ខែវិច្ឆិកា ដែលបានផ្ទុះឡើងប្រហែលជា ២៣០លានឆ្នាំមុន។
ក្រុមអាកាសយានិក បាននិយាយថាៈ "រាល់ការរកឃើញនៃ ការផ្ទុះឡើងនៃ ចង្កោមផ្កាយ តែងតែធ្វើឲ្យ ក្រុមអាកាយានិក យើងអាចយល់ដឹង កាន់តែច្បាស់ថែមទៀត អំពីចក្រវាឡនេះ។"
ប្រភពពី lookingtoday.com

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន