Rotha Company
 
Showing posts with label Sport News. Show all posts
Showing posts with label Sport News. Show all posts

Tuesday, June 17, 2014

រុស្ស៊ី​នឹង​ជួប​កូរ៉េ​ខាង​ត្បូង​នៅ​រាត្រី​នេះ

0 comments
ប្រភពពី postkhmer.com
ក្រុងឃូយូបា: ក្រុម​មិន​សូវ​ខ្លាំង​កូរ៉េ​ខាង​ត្បូង នឹង​ត្រូវ​ជាមួយ​នឹង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​រុស្ស៊ី ដោយ​សង្ឃឹម​ថា អាច​បង្ហាញ​ភាព​អស្ចារ្យ​មួយ​ក្នុង​ទីក្រុង Cuiaba រាត្រី​នេះ។

ជោគវាសនា​របស់​កូរ៉េ​ខាង​ត្បូង បាន​លិចលង់​យ៉ាង​ជ្រៅ​ចាប់​តាំងពី​ថ្ងៃ​ដ៏អស្ចារ្យ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០០២ ដែល​នៅពេល​នោះ​ពួកគេ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​តាមរយៈ​ការ​ក្លាយ​ជា​ក្រុម​ទ្វីប​អាស៊ី​ទី​១​មួយ​ក្នុង​ការ​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ។
ប៉ុន្តែ នៅ​មុន​ពេល​ការ​ឈាន​ទៅ​ប្រកួត World Cup ជា​លើក​ទី​៨​ជាប់ៗ​គ្នា​របស់​ពួកគេ ពួកគេ​បាន​ជួប​ភាព​ត្រដាបត្រដួស​យ៉ាង​ខ្លាំង​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប ខណៈ​ដែល​ពួកគេ​បាន​ឈាន​ទៅ​ដល់​ដំណាក់កាល​នេះ​ដោយសារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​ប៉ុណ្ណោះ។ ពួកគេ​ក៏​បាន​រងបរាជ័យ​ក្នុង​ការ​ប្រកួត​កម្តៅ​សាច់ដុំ​មុន​យុទ្ធនាការ World Cup ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើស​ជាតិ​ទុយនីស៊ី ក្នុង​លទ្ធផល ១-០ និង​បាន​រងបរាជ័យ ៤-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​ហ្គាណា​កាលពី​ឆ្នាំ​មុន។
បែលហ្ស៊ិក​ត្រៀម​បង្កើត​ភាព​អស្ចារ្យ
ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង​របស់​បែលហ្ស៊ិក កំពុង​តែ​ត្រៀម​លក្ខណៈ​ក្នុង​ការ​ចាប់ផ្តើម​យុទ្ធនាការ World Cup របស់​ពួកគេ​នៅពេល​ជួប​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​នៅ​រាត្រី​នេះ ក្នុង​ការ​ប្រកួត​ពូល H។
ខណៈ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុម​មិន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​បាន​រង្វាន់​នេះ ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ​មួយ​នេះ មាន​កីឡាករ​ឆ្នើមៗ​ជាច្រើន​ដូចជា​ខ្សែបម្រើ Eden Hazard របស់​ក្លិប Chelsea ខ្សែប្រយុទ្ធ​ដ៏​មាន​ថាមពល Romelu Lukaku និង​ខ្សែការពារ Vincent Kompany របស់​ក្លិប Manchester City។
ជំនួប​ជាមួយ​ម៉ិកស៊ិក​នឹង​រំឭក​ដល់​ការ​ចងចាំ​ដ៏អាក្រក់​សម្រាប់​ប្រេស៊ីល
ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេស៊ីល Hulk បញ្ជាក់​ថា ការ​សងសឹក​មិន​ស្ថិត​ក្នុង​គម្រោង​របស់​ពួកគេ​ឡើយ ខណៈ​ដែល​ក្រុម​ម្ចាស់ផ្ទះ World Cup មួយ​នេះ ត្រូវ​ខិតខំ​ដណ្តើម​កៅអី​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅពេល​ជួប​ក្រុម​ម៉ិកស៊ិក​នៅ​រាត្រី​នេះ​។ ម៉ិកស៊ិក បាន​កម្ទេច​ក្តីសង្ឃឹម​របស់​ប្រេស៊ីល​ក្នុង​ការ​ឈ្នះ​ពាន​មួយ​ក្នុង​ចំណោម​ពាន​ពីរ​ដែល​ពួកគេ​មិន​ធ្លាប់​ឈ្នះ​កាលពី​ពីរ​ឆ្នាំ​មុន នៅពេល​ពួកគេ​បាន​ផ្តួល​ក្រុម​ជើងខ្លាំង​របស់​អាមេរិក​ខាង​ត្បូង​មួយ​នេះ ២-១ ដើម្បី​ឈ្នះ​មេដាយ​អូឡាំពិក​ក្នុង​ទីក្រុង​ឡុងដ៍៕ IS
កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ
បែលហ្ស៊ិក v អាល់ហ្សឺរី - 11 យប់
ប្រេស៊ីល v ម៉ិកស៊ិក - 2 ទៀបភ្លឺ
រុស្ស៊ី v កូរ៉េ​ខាង​ត្បូង - 5 ទៀបភ្លឺ
Read more...

Monday, March 17, 2014

ដល់ក! Barcelona ស៊ុត Osasuna មិនកំចីជើង​ ៧-០ (Video Inside)

0 comments
ក្រុងបាសេឡូណាៈ ក្រុមអ្នកមានបុណ្យ FC Barcelona បានស៊ីមិនយល់មុខ ចំពោះក្រុមភ្ញៀវ Osasuna រហូតដល់ទៅ ៧-០ ដាច់ក្នុងក្របខណ្ឌ កំពូល La Liga BBVA របស់អេស្ប៉ាញ ប្រចាំសប្តាហ៍ទី២៨ យប់មិញនេះ ជាមួយនឹង កីឡាករជើង ខ្លាំងប្រចាំក្លឹប Lionel Messi ធ្វើបានគ្រាប់បាល់ ហ៊ែកទ្រីក ។
គ្រាន់តែចាប់ផ្តើមលេង ក្នុងវគ្គទី១ Barca រកបានគ្រាប់នាំមុខ ៣-០ ជាបណ្តោះអាសន្នពី ការធ្វើបានសម្រេច ដោយកីឡាករជនជាតិ អាហ្សង់ទីន Messi គ្រាប់ទី១ នៅនាទី១៨ មុនពេលមិត្តរួម ក្រុមកីឡាករខ្សែបម្រើ Alexis Sanchez នៅ ៤នាទីបន្ទាប់ ជាមួយនឹង Andres Iniesta នៅនាទី៣៤ ទៀត ។ ក្រុមរបស់លោក Martino នៅបន្តដាក់គំនាប ទៅលើ ក្រុម Osasuna ដដែលក្នុងវគ្គទី២ ដោយរកបាន៤ គ្រាប់បន្ថែមទៀត ដោយ Messi រកបាន ២គ្រាប់ទៀតនៅ នាទី៦៣ និង ៨៨ ខណៈដែល មិត្តរួមក្រុម Cristian Herrera Tello និង Pedro Rodriguez រកបានម្នាក់មួយគ្រាប់ ដូចគ្នានៅនាទី ទី៧៨ និង ៩០ ។
ក្រុមខ្សោយ Osasuna គ្មានបានចាក់ Barca សូម្បីតែមួយគ្រាប់សោះ និងបន្តបាត់បង់ ៣ពិន្ទុដោយងាយ នៅទឹកដីក្រៅ ផ្ទះ ថែមទាំងបន្តឈរ នៅក្បែរតំបន់កាត់ចោល លេខរៀងទី១៥ បណ្តោះអាសន្ន ដោយមានតែ ២៩ពិន្ទុប៉ុណ្ណោះ ស្របពេល ដែល Barcelona នៅសល់សំណល់ គ្រាប់បាល់ស៊ុតបញ្ចូលទី ច្រើនជាងគេដាច់រហូត ដល់ទៅ៥៩គ្រាប់ ជាមួយនឹង៦៦ ពិន្ទុ ឈរនៅលេខរៀងទី៣ ដដែល ខណៈដែល Real Madrid ឈរនៅលេខរៀងទី១ និង Atletico Madrid ឈរនៅ លេខ២នោះ ។
ក្នុងចំណោម៣ពានដែល Barcelona កំពុងតែដណ្តើម យ៉ាងស្វិតស្វាញ នៅរដូវកាលថ្មីឆ្នាំ ២០១៣-២០១៤នេះ មិនទាន់ មានពានណាមួយរបូត នៅឡើយទេ ខណៈដែល Barca បានឈានដល់ វគ្គផ្តាច់ព្រ័ត្រនៃពាន Copa del Rey ហើយដោយត្រូវ ជួបជាមួយ Real Madrid និងពាន Champions League បានឈានដោយវគ្គ ៨ក្រុងចុងក្រោយ បន្ទាប់ពី បានទម្លាក់ក្រុម Manchester City មកពីអង់គ្លេស ទាំងពីរជើងរួចមក ៕




Read more...

Monday, August 26, 2013

កាយវប្បកម្មទៅចូលរួមប្រកួតជើងឯកអាស៊ាននៅវៀតណាម

0 comments
ប្រភព CEN : ភ្នំពេញ: សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២៧ ​សីហា​នឹង​បញ្ជូន​កីឡាករ​ខំ​នួន ​៩ ​រូប​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​អាស៊ាន​លើក​ទី​៤៧ ​នៅ​ទីក្រុង​ហូជីមិញ​ ប្រទេស​ វៀតណាម ។​


 ​កីឡាករ​ទាំង ៩ រូបនោះ​មាន​សំបូរ ណាន សុខ សុ​ភ័ក្ដិ ទឹក ប៊ុន​រី ឆេង គឹម​ស្រ៊ុន សេង ធា នុត សុផល សំ សំ​ណា​ង រស់ សោ​ភ័​ណ្ឌ និង កីឡា​ករហេង ប៊ុន​អៀង ។ កាយ​វប្បកម្ម​ជា​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល​បំផុត​របស់​កម្ពុជា ។ រាល់​ការប្រកួត​នៅក្រៅ​ប្រទេស​កន្លងមក​ក​ម្ពុ​ជា​តែងតែ​បានទទួល​មេដាយ និង លទ្ធផល​ល្អ​មិនដែល​ខាន​ឡើយ ។​


​លោក​ រស្មី សុខ​មង្គល​ ដែលជា​ប្រធាន​សហព័ន្ធ​មាន​ជំនឿ​ចិត្ត​ថា ​ការប្រកួត​នេះ​កីឡាករ​ របស់លោក​នឹង​ដណ្ដើម​បាន​មេដាយ​ជាមិនខាន ។ ​កន្លងមក​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្រិត​អាស៊ី​ឯណោះ​ហើយ​បាន​លទ្ធផល​ល្អ​ទៀតផង ​ពេល​នេះ​ការប្រកួត​កម្រិត​អាស៊ាន​កម្ពុជា​នឹង​កាន់តែ​មានលទ្ធភាព​ក្នុងការ​ដណ្តើមមេដាយ ។​

​    ​គួរបញ្ជាក់​ថា​ កីឡា​កាយសម្ព័ន្ធ​បានប្រកាស​ពី​ការបញ្ជូន​កីឡាករ​របស់ខ្លួន ​ទៅ​ចូលរួម​ប្រកួត​កីឡា SEA Games លើក​ទី​២៧ ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ។​

Read more...

Thursday, August 22, 2013

ថ្ងៃនេះក្រុមណាលើកពាន

0 comments
ប្រភព CEN : ភ្នំពេញ: ​ព្រឹត្តិការណ៍​បាល់ទាត់​ស្ត្រី​ឆ្នាំ ២០១៣​ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៦​មក​នោះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​២២ សីហា​ នេះ ។​


   ​អ្នកគាំទ្រ​នានា​នៅតែ​បញ្ចេញយោបល់​ថា​តើ​ក្រុម​ណា​លើក​ពាន ? សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣ ​គឺ​ក្រុម​មន្ទីរអប់រំ​យុវជន និងកីឡា​ខេត្តកំពង់ធំ​ជួប​ជាមួយ​ក្រុម​លេខ ២ ឆ្នាំ​ចាស់​គឺ​ក្រុម​អធិរាជ​ភ្នំ​ស្វាយ ។​ តាមពិត​ក្រុម​ទាំង ២ នេះ​នៅ​ពូ​ល​ជាមួយគ្នា ហើយ​កាល​ជួបគ្នា​ក្នុង​ពូ​ល​អធិរាជ​ភ្នំ​ស្វាយ​ឈ្នះ​ក្រុម​មន្ទីរអប់រំ​យុវជន និង កីឡា​ ខេត្តកំពង់ធំ  ២ ទល់ ០ ។​

​    ​ជួបគ្នា​កាលនោះ​ក្រុម​កំពង់ធំ​មាន​កីឡាការិនី​ល្អៗ និង មាន​កីឡាការិនី​សម្រាប់​ផ្លាស់ប្ដូរ​តែ​សម្រាប់​ពេលនេះ​ កំពង់ធំ​មិនមាន​កីឡាការិនី​សម្រាប់​ផ្លាស់ប្ដូរ​ឡើយ ។
ក្រៅពី​មួយចំនួន​ត្រឡប់ទៅផ្ទះ​មុន​នោះ​មួយចំនួន​មាន​របួស ហើយ​កាល​លេង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កំពង់ធំ​លេង​មិនបាន​គ្រប់​ម៉ោ​ង​ផង​ដោយសារតែ​កីឡាការិនី​មាន​របួស​ហើយ​ គ្មាន​កីឡា​កា​រិ​និ​សម្រាប់​ប្ដូរ ។ សម្រាប់​ចំណាត់ថ្នាក់​លេខ ៣ គេ​ជឿថា​នឹង​បាន​ទៅ​ក្រុម​អធិរាជ​ភ្នំ​ស្វាយ ។​


ចំពោះ​ការប្រកួត​ដណ្ដើម​ឋានៈ​ជើងឯក​នោះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​អង្គការ​កម្មវិធី Salt ជួប​ជាមួយ​បក្សី​ចាំ​ក្រុង​ ដែលជា​ក្រុម​ចំណាត់ថ្នាក់​លេខ ៣ ​ឆ្នាំ​ចាស់ ។​

​    ​កាល​ជួបគ្នា​ក្នុង​ពូ​ល​ក្រុម​អង្គការ​កម្មវិធី Salt ឈ្នះ​ក្រុម​បក្សី​ចាំ​ក្រុង ៥ ទល់ ១ ហេតុនេះ​គេ​ជឿថា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ក្រុម​អង្គការ​កម្មវិធី Salt មិន​លំបាក​នឹង​រក្សា​តំណែង​ជើងឯក​មួយឆ្នាំ​ទៀត​នោះឡើយ ។​






Read more...

Monday, August 19, 2013

Chelsea បើកឆាករដូវកាលឈ្នះ Hull City បានយ៉ាងស្រួល (មានវីដេអូហាយឡាយ)

0 comments
ប្រភព Camews.com.kh ការប្រកួតបាល់ទាត់ English Premier League រដូវកាលថ្មី ២០១៣-២០១៤ បានចាប់ផ្តើមម្តង
ទៀតហើយ ដោយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ គឺជាការប្រកួតរវាងក្រុម​ Chelsea ស្វាគមន៍
ក្រុម Hull City ។
ការប្រកួតចាប់ផ្តើម ក្រុមទាំង ២ បានព្យាយាមសំរុកគ្នាតិចប៉ុណ្ណោះ​ ព្រោះខ្លាចអស់កំលាំងនៅ
ពេលក្រោយ​ ។ អស់រយៈពេល ១០ នាទីលទ្ធផលនៅតែស្ងប់ស្ងាត់ តែចូលមកដល់នាទីទី ១៣
Hull City បានធ្វើអោយភ្លាត់ស្នៀត Chelsea ឆក់ឱកាសស៊ុតបានមួយគ្រាប់មុន ដោយកីឡាករ
Oscar ។
ការប្រកួត មានសភាពស្ងប់ស្ងាត់សារជាថ្មីម្តងទៀត អស់រយៈពេល ១០ នាទីទៀត ។ រហូតមក
ដល់នាទីទី ២៥ Chelsea ទទួលបានពិន័យ Free Kick មួយគ្រាប់ដែលមានចំងាយដល់ទៅ ៣០
ជាងឯណោះ ។ ទោះជាឆ្ងាយក៏ដោយ ក៏កីឡាករជើងចាស់ Frank Lampard នៅតែអាចស៊ុតចូល
ជ្រុងតែម្តង ធ្វើអោយទស្សនិកជន ស្រែកហ៊ោរកញ្ច្រៀវ ពេញកីឡាដ្ឋាន ។​ ចប់ការប្រកួតក្រុម 
Chelsea ឈ្នះក្រុម Hull City ក្នុងលទ្ធផល ២ ទល់ ០ នាំជ័យជំនះអោយ Jose Mourinho ក្នុងថ្ងៃ
បើកឆាក ៕



Read more...

Saturday, May 4, 2013

ភ្ញៀវទេសចរជាច្រើន ចូលរួមរត់ម៉ារ៉ាតុង នៅមហាកំពែងចិន

0 comments
ចិន៖  កម្មវិធីរត់ប្រណាំង ម៉ារ៉ាតុង  International Great Wall Marathon 2013 បានប្រព្រឹត្តឡើង កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ នៅតំបន់ Jinshanling ដែលជាផ្នែកមួយ នៃមហាកំពែងយក្ស ប្រទេសចិន។
កម្មវិធី International Great Wall Marathon ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០០ មកម៉្លេះ ហើយ នៅក្នុងឆ្នាំ ២០១៣ នេះមានភ្ញៀវទេសចរ ចូលរួមមកពី ៥៣ ប្រទេស នៅក្នុងព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយនេះ។
សូមបញ្ជាក់ផងដែរថា មហាកំពែង ស្ថិតនៅក្នុងតំបន់ Jinshanling នេះ មានប្រវែង ១៣០គីឡូម៉ែត្រ កសាងឡើងក្នុងរាជ្យវង្ស Ming ហើយត្រូវបាន អង្គការ UNESCO ដាក់ក្នុងបញ្ជីបតិកភណ្ឌ ពិភពលោក និងជាចាត់ទុកតំបន់ ទស្សនីយ៍ភាព ដែលទាក់ទាញ ភ្ញៀវទេសចរទៀតផង៕  ប្រភពពី Lookingtoday.com






Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន