ប្រភព CEN : ភ្នំពេញ: សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៧ សីហានឹងបញ្ជូនកីឡាករខំនួន ៩ រូបទៅចូលរួមប្រកួតពានរង្វាន់អាស៊ានលើកទី៤៧ នៅទីក្រុងហូជីមិញ ប្រទេស វៀតណាម ។
កីឡាករទាំង ៩ រូបនោះមានសំបូរ ណាន សុខ សុភ័ក្ដិ ទឹក ប៊ុនរី ឆេង គឹមស្រ៊ុន សេង ធា នុត សុផល សំ សំណាង រស់ សោភ័ណ្ឌ និង កីឡាករហេង ប៊ុនអៀង ។ កាយវប្បកម្មជាប្រភេទកីឡាដែលមានសក្ដានុពលបំផុតរបស់កម្ពុជា ។ រាល់ការប្រកួតនៅក្រៅប្រទេសកន្លងមកកម្ពុជាតែងតែបានទទួលមេដាយ និង លទ្ធផលល្អមិនដែលខានឡើយ ។
លោក រស្មី សុខមង្គល ដែលជាប្រធានសហព័ន្ធមានជំនឿចិត្តថា ការប្រកួតនេះកីឡាករ របស់លោកនឹងដណ្ដើមបានមេដាយជាមិនខាន ។ កន្លងមកកម្ពុជាចូលរួមប្រកួតក្នុងកម្រិតអាស៊ីឯណោះហើយបានលទ្ធផលល្អទៀតផង ពេលនេះការប្រកួតកម្រិតអាស៊ានកម្ពុជានឹងកាន់តែមានលទ្ធភាពក្នុងការដណ្តើមមេដាយ ។
គួរបញ្ជាក់ថា កីឡាកាយសម្ព័ន្ធបានប្រកាសពីការបញ្ជូនកីឡាកររបស់ខ្លួន ទៅចូលរួមប្រកួតកីឡា SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ។
Monday, August 26, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment