Sunday, August 18, 2013

ឱកាស​ជា​ប្រវត្តិសាស្ត្រ​សំរាប់​កំណែ​ទំរង់​ដ៏​មានន័យ

0 comments
ភ្នំពេញ: ​ខ្ញុំ​សូម​អរគុណ​មិត្ត​អ្នកអាន​កាសែត​រស្មី​កម្ពុជា គេហទំព័រ Cambodia Express News និង​គេហទំព័រ The Cambodia Herald  ដែល​នៅតែ​ចាប់អារម្មណ៍​មកលើ​ខ្ទង់​សារព័ត៌មាន​នេះ​។ ការ ប្រកាស​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​នាពេល​ថ្មីៗ​នេះ​ស្តីពី​លទ្ធផល​បោះឆ្នោត​បឋម និង​ការ​កំពុង​ពិនិត្យឡើងវិញ​នៃ​ដំណើរការ​បោះឆ្នោត នៅតែ​បន្ត​គ្របដណ្តប់​លើ​ព័ត៌មាន ព្រមទាំង​សំណួរ និង​មតិ​ដែល​ខ្ញុំ​បានទទួល​ពី​មិត្ត​អ្នកអាន​។

ស្ថានទូត​សហរដ្ឋអាមេរិក​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់ នូវ​ការវិវត្តន៍​នៃ​ការបោះឆ្នោត ហើយ​តែងតែ​អំពាវនាវ​អោយមាន​ការស៊ើបអង្កេត​ពេញលេញ និង​ប្រកបដោយ​តំលាភាព​នូវ​ភាពមិនប្រក្រតី​នានា ដែល​ធ្វើអោយ​ប្រជាជន​កម្ពុជា​អ្នកបោះឆ្នោត​អាច​ជឿទុកចិត្ត បាន​។ សំខាន់​ដូចគ្នានេះដែរ យើង​បន្ត​សុំអោយ​ភាគី​ទាំងពីរ​ធ្វើការ​ពិភាក្សាគ្នា​ប្រកបដោយ​ភាព​វិជ្ជមាន និង​ក្នុងន័យ​ស្ថាបនា​ដើម្បី​រក​ផ្លូវ​ដើរទៅ​មុខ​ប្រកបដោយ​សន្តិវិធី និង​បំរើ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន កម្ពុជា​។​

​តាមរយៈ​ការពិភាក្សា​របស់ខ្ញុំ​ជាមួយ​តំណាង​នៃ​គណបក្សនយោបាយ​ទាំងពីរ មេដឹកនាំ​សង្គម​ស៊ីវិល​និង​ប្រជាជន​សាមញ្ញ វា​ហាក់​បង្ហាញអោយឃើញ​ច្បាស់​ថា គេ​មាន​ការយល់​ស្របគ្នា​ជារួម​ក្នុងចំណោម ប្រជាជន​កម្ពុជា ដែលថា​ការបោះឆ្នោត​នេះ គឺជា​ការអំពាវនាវ​យ៉ាងខ្លាំង​អោយមាន​ការកែ​ទំរង់​ដ៏​មានន័យ ជាពិសេស ក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត ការពង្រីក​សេដ្ឋកិច្ច និង​ការប្រឆាំង​អំពើពុករលួយ​ជាដើម​។ មាន​មិត្ត​អ្នកអាន​ម្នាក់​ចោទ​ជា​សំណួរ​ថា “​តើ​ប្រទេស​កម្ពុជា​អាចធ្វើ​ការផ្លាស់ប្តូរ​បាន​យ៉ាងដូចម្តេច​?”​។ ថ្វីត្បិតតែ​មាន​អ្នកខ្លះ​ប្រហែល​ចាត់ទុក​ការមិនចុះសំរុង​គ្នា​រវាង​គណបក្ស​ទាំងពីរ​នៅពេលនេះ​ថា​ជា​បញ្ហា ប្រឈម​ក្តី តែ​ខ្ញុំ​ចាត់ទុក​ស្ថានភាព​នេះ​ថា​ជា​ឱកាស​ពិសេស​មួយ សំរាប់ធ្វើ​ការកែ​ទំរង់​ដ៏​មានន័យ ដែល​អាច​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ហើយ​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។​

​ដូច​អ្វីដែល​បានបង្ហាញ​ក្រោយ​ការបោះឆ្នោត​ដែលមាន​ភាព​ប្រទាញប្រទង់ ការផ្លាស់ប្តូរ​ដ៏​សំខាន់ ចំពោះ​ដំណើរការ​បោះឆ្នោត គឺ​ចាំបាច់​ដើម្បី​ផ្តល់អោយ​គណបក្ស​ទាំងអស់​និង​ប្រជាពលរដ្ឋ​កម្ពុជា មាន ជំនឿ​ចិត្ត​កាន់តែច្រើន​ទៅលើ​លទ្ធផល​បោះឆ្នោត​នាពេល​អនាគត​។ គណៈកម្មាធិការ​មួយ​ដែល​បង្កើតឡើង ដើម្បី​ស៊ើបអង្កេត​នូវ​ភាពមិនប្រក្រតី​ទាក់ទង​និង​ការបោះឆ្នោត អាចជួយ​ដោះស្រាយ​នូវ​ភាព​ខ្សោយ​និង ភាព​ដែល​ងាយ​និង​ទទួលរង​គ្រោះ​នៅក្នុង​ដំណើរការ ដែល​នេះ​នឹង​ធ្វើអោយ​ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុងពេល​អនាគត​លែងមាន​បញ្ហា​ទាំងអស់នេះ​ទៀត​។ 

​បន្ថែម​លើ​នេះ ការអនុវត្ត​ន៏​នូវ​អនុ​សាស​ន៏​របស់​អ្នក​រាយ ការ​ណ៏​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដូចជា​ការកែប្រែ​នូវ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ការធ្វើអោយ​សកម្មភាពរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ភាព​អ​ព្យា​ក្រិត​និង​តំល្លា ភាព​ពេញលេញ នឹង​បន្ថែម​នូវ​តំលៃ​ដ៏​មានន័យ​ដល់​ស្មារតី​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។   

​ការប្រកាស​នាពេល​ថ្មីៗ​នេះ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​តំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ជាច្រើន ជាពិសេស​មន្ត្រីរាជការ​ថ្នាក់ក្រោម​ដែលមាន​ប្រាក់ខែ​ទាប គឺជា​ជំហាន​វិជ្ជមាន​ទីមួយ នៅក្នុង​របៀបវារៈ​កំណែ​ទំរង់​ដ៏​មានន័យ​។ ជាការ​ពិត ការតំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ គឺជា​គំនិត​មួយ​ដែលមាន​ការគាំទ្រ​យ៉ាងខ្លាំង​គ្រប់​គណបក្ស​ទាំងអស់​។ សំរាប់​បុគ្គលិក​ទាំងអស់ ដើម្បីអោយ​គេ​ផ្តោត​ការ យកចិត្តទុកដាក់​ចំពោះ​ការទទួលខុសត្រូវ​រប​ស់​គេ គេ​ត្រូវ​ទទួលបាន​នូវ​ប្រាក់បៀវត្ស​ស្របតាម​ការងារ​ដែល គេ​ធ្វើ​។ ការតំឡើង​ប្រាក់ខែ​នៅក្នុង​រដ្ឋាភិបាល​នេះ គឺជា​ភស្តុតាង​បង្ហាញអោយឃើញថា ការផ្លាស់ប្តូរ​ក្នុង ការឆ្លើយតប​ទៅនឹង​សំលេង​របស់​ប្រជាជន គឺអាច​ធ្វើទៅបាន​។ សំរាប់​កំណែ​ទំរង់​សេដ្ឋកិច្ច​ដ៏​ខ្លាំង​មួយ ខ្ញុំ​ក៏ សូម​លើកទឹកចិត្ត​ដល់​រាជា​រដ្ឋាភិបាល​កម្ពុជា អោយ​ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​កា​រលើ​កំពស់​គុណភាព វិស័យ​អប់រំ ដើម្បី​ផ្តល់អោយ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែច្រើន​ថែមទៀត អាច​ទទួលបាន​នូវ​ជំនាញ​ការងារ កាន់តែ​ខ្ពស់​និង​មាន​ប្រាក់ខែ​កាន់​ច្រើន​។  

​ការធ្វើអោយ​ភាព​ចំរើន​ដ៏​មានន័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ នឹង​លុបបំបាត់​នូវ​ឩ​ប​សគ្គ ដល់​ការពង្រីក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​និង​អភិបាលកិច្ច​ល្អ​។ ការបង្កើន​ប្រាក់បៀវត្ស​ដល់​មន្ត្រីរាជការ គឺជា​វិធីសាស្ត្រ​មួយ​ដែល​អាច​កាត់បន្ថយ​នូវ​ការប៉ុនប៉ង​របស់គេ​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​រកប្រាក់ បន្ថែម​ខាងក្រៅ​។ ជាមួយគ្នានេះដែរ គណបក្ស​ទាំងពីរ​អាច​ពង្រឹង​នូវ​កិ​ច្ខ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើ​ពុក រលួយ​ដោយ​ផ្តល់​ការគាំទ្រ​ដ៏​ចាំបាច់​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ  ដើម្បី​ធានាថា​ប្រទេស​កម្ពុជា ទទួលស្គាល់​នូវ​សក្តានុពល​ដ៏​ពេញលេញ​របស់ខ្លួន​។ 

​នៅពេលដែល​រដ្ឋសភា​ថ្មី​កោះប្រជុំ សមាជិកសភា​នៃ​គណបក្ស​ទាំងពីរ ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ធ្វើ ការ​ជាមួយគ្នា​ក្នុងន័យ​ស្ថាបនា​និង​បន្ត​ស្តាប់​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ គ្មាន​ន​ណាមួយ​អាច​សង្ឃឹមថា គណបក្ស​ទាំងពីរ​នឹង​យល់ព្រម​ទាំងស្រុង​លើ​វិធី​ទាំងឡាយ​ចំពោះ​ការកែ​ទំរង់ការ​បោះឆ្នោត ការលើក កំពស់​ផ្នែក​សេដ្ឋកិច្ច ការកាត់បន្ថយ​អំពើពុករលួយ​ទេ ប៉ុន្តែ​ការផ្លាស់ប្តូរ​យោបល់​ដោយ​សេរី និង​ការពិភាក្សា ដោយ​ស្វាហាប់ នឹង​នាំមក​នូវ​គោលនយោបាយ​ល្អៗ​ដើម្បី​អនុវត្ត​។ វា​មាន​បុព្វហេតុ​ពិតប្រាកដ​សំរាប់​អោយ គេ​មាន​សុទិដ្ឋិនិយម ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​ដើម្បី​គាំទ្រ​នូវ​រាជរដ្ឋាភិបាល​ថ្មី​និង​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​គេ​ដើម្បី​ធ្វើអោយ​ប្រទេសជាតិ​មាន​សន្តិសុខ ប្រជាធិបតេយ្យ និង​វិបុលភាព​កាន់​ច្រើន ឡើង​។​

​ដូច​ធម្មតា​ដែរ ខ្ញុំ​នៅតែ​រង់ចាំ​អាន​ដោយ​រីករាយ​នូវ​សំណួរ​និង​មតិយោបល់​ដែល​លោកអ្នក​ផ្ញើមក​ខ្ញុំ ជា​ភាសា​ខ្មែរ ឬ​ជា​ភាសា​អង់គ្លេស តាម​អ៊ីម៉េល AskAMBToddPP@state.gov ។ ប្រភពមកពី  cen.com.kh 

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន