Tuesday, August 20, 2013
សាមណេរ ដួង សុខគា ត្រូវក្មេងអាយុ១១ឆ្នាំផ្ដួលដោយវោហារសព្ទចាក់ទឹកមិនលិច
ប្រភព Sabay News : ក្មេងប្រុស ឈា ចម្រើន អាយុ១១ឆ្នាំ បានធ្វើឲ្យតារាកំប្លែងសម្បូរវោហារសព្ទចាក់ទឹកមិនលិច សាមណេរ ដួង សុខគា បាក់មុខនៅលើឆាក នាខេត្តស្វាយរៀង។ នៅពេលសាមណេរ ដួង សុខគាបានចោទសួរក្មេងប្រុសនោះ គឺចម្រើនបានឆ្លើយតបភ្លាមៗ មិនចេះទាល់គំនិតអ្វីទាំងអស់។
លើសពីនេះ ឈា ចម្រើន ក៏ចេះច្រៀងចាប៉ីមិនចាញ់សាមណេរ ដួង សុខគា ដែរ។ ក្មេងប្រុសដែលប៉ិនវោហារសព្ទ និងមានទេពកោសល្យសិល្បៈម្នាក់នេះ ក៏បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Facebook បន្ទាប់ពីមានគេថតនិងបង្ហោះនៅលើ Facebook៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment