ក្រុមគ្រួសារបានអោយដឹងថា នារីរងគ្រោះឈ្មោះ ធិន វណ្ណារី អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ នារីរងគ្រោះ មានកាយសម្បទាមិនប្រក្រតីទេ នាងបានទៅស្នាក់នៅរៀនជាមួយអង្គការ ឡាវីឡា នៅខេត្តកណ្តាល រយៈពេល៣ឆ្នាំហើយដោយសារ វិស្សមកាលនាងក៏មកលេងផ្ទះ។
នៅមុនពេលកើតហេតុ នាងបានអុជចង្កៀងប្រេងកាតដេកមើលសៀវភៅ ក្នុងខណៈពេលនោះ ជីដូនរបស់នាង បានគ្រវៀសដៃទៅប៉ះនិងចង្កៀងប្រេងកាតនោះបណ្តាលអោកំពប់ប្រេងទៅលើខ្លួនប្រាណរបស់នាងហើយឆេះសន្ធោរសន្ធៅតែម្តង ។ នៅក្នុងពេលកើតហេតុនោះឪពុកម្តាយនិងបងប្អូនរបស់នាងមិនមានអ្នកណានៅផ្ទះទេ នាងនៅតែពីរនាក់ជីដូនចាស់តែប៉ុណ្ណោះ ទើបពេលភ្លើងឆេះនោះគ្មានអ្នកជួយ ។ ប៉ុន្តែនៅក្នុងហេតុការណ៌នេះមិនបណ្តាលអោយឆេះរាលដាលដល់លំនៅដ្ឋានឡើយ។
នៅក្នុងមន្ទីរពេទ្យនារីរងគ្រោះ បានស្រែកយំ បង្ហាញពីការឈឺចាប់ ក្នុងខណៈពេលដែលគ្រូពេទ្យកំពុងតែជួយសង្គ្រោះ។ នាងបានពោលពាក្យគួអោយសង្វេកថា “សូមជួយនាងអោយរស់ផង នាងមិនចង់ស្លាប់ទេ”៕
No comments:
Post a Comment