Sunday, August 25, 2013

ទំហំប្រដាប់ភេទ និង សេចក្តីសុខផ្លូវភេទ

0 comments

ប្រភព www.healthcambodia.com : មិត្ដភក្ដិស្រី របស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា នាងចូលចិត្ដបុរសដែលមានប្រដាប់ភេទធំ និងរាងកាយមានសាច់ដុំមាំមួន។ ខ្ញុំមានសង្សារម្នាក់ជានារីផ្សេង តែមិនធ្លាប់បានរួមភេទ ជាមួយគ្នាទេ នាងនៅបរិសុទ្ធដោយ យើងគ្រាន់តែធ្លាប់ថើប និងថ្នាក់ថ្នមគ្នាតែប៉ុណ្ណោះ។ ខ្ញុំសូមសួរថា ប្រដាប់ភេទធំអាចផ្ដល់សេចក្ដីសុខផ្លូវភេទ បានច្រើនជាងប្រដាប់ភេទតូចដល់ ស្ដ្រីឬទេ? ពីលោក អ.ដ.រ អាយុ២៣ឆ្នាំ ភ្នំពេញ។

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ មិនពិតទេ ប្អូនប្រុស! ប្រដាប់ភេទធំមិនមែនសុទ្ធតែ ផ្ដល់សេចក្ដីសុខផ្លូវភេទដល់ស្ដ្រីដូច ដែលប្អូនគិតនោះទេ។ តាម ពិត វាជាគំនិតរវើរវាយរបស់មនុស្សទេ មនុស្សប្រុសគិតចង់បានប្រដាប់ភេទធំ រីឯមនុស្សស្រីក៏គិតអំពីទំហំ សុដន់របស់ពួកគាត់ដែរ។

ករណីប្អូនប្រុសប្រើពាក្យថា ប្រដាប់ភេទធំនេះ ប្រហែលជាសំដៅទៅទំហំធំ(ទទឹង) និងបណ្ដោយវែង។ កាលណាប្រដាប់ ភេទធំជ្រុល វាអាចបង្កការឈឺចាប់នៅពេល ស៊កប្រដាប់ភេទចូលទៅក្នុងទ្វារមាស ពេលប្រដាប់ភេទធ្វើចលនា ដកចេញរុញចូល ដោយ បង្កការកកិតខ្លាំងជាមួយ ជញ្ជាំងទ្វារមាស ឬពេលរុញទៅជ្រៅ ប្រដាប់ភេទអាចបុកទៅ លើមាត់ស្បូនខ្លាំង។ ប្រការទាំងនេះបង្កជាការ ឈឺចាប់នៅពេលរួមភេទ។ ហើយចំពោះស្ដ្រីបរិសុទ្ធនៅសន្ទះព្រហ្មចារី រិតតែបន្ថែមទម្ងន់ទៅលើការ ឈឺចាប់មួយកម្រិតទៀត ពេល ចាប់រួមភេទដំបូងៗ។

សរុបមកប្រដាប់ភេទទំហំធំ ឬទ្រវែងវែង មិនជាសំខាន់ទេ។ ផ្ទុយទៅវិញ ការស្រុះស្រួលគ្នា និងចំណង់កាមតណ្ហារបស់ដៃគូ ស្នេហាទាំងពីរទេ ដែលអាចផ្ដល់សេចក្ដីសុខផ្លូវភេទ បានប្រសើរជាង។ សូមប្អូនប្រុសកុំគិតអាក់អន់ចិត្ដថាខ្លួនមានប្រដាប់ភេទមិនសម ល្មម សម្រាប់សង្សាររបស់ប្អូនប្រុសអី។ ជីវភាពផ្លូវភេទ ជាពេលផ្ដល់សេចក្ដីស្រឡាញ់ ការយកចិត្ដទុកដាក់នឹងគ្នា និងជាពេលបង្កើត បរិយាកាសថ្នាក់ថ្នមគ្នាទៅវិញទៅមក៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន