Thursday, August 22, 2013

កត្តា​មួយចំនួន​ដែល​អាចធ្វើអោយ​ស្ត្រី​ប្រឈម​ម​នឹង​ជំងឺមហារីក​មាត់ស្បូន​

0 comments
ប្រភព CEN :  ភ្នំពេញ: គ្រូពេទ្យ​មិនអាច​ពន្យល់បាន​ថា​ហេតុអ្វី​បានជា​ស្ត្រី​មួយចំនួន​កើតជា​ជំងឺមហារីក​មាត់ស្បូន ហើយ​ខ្លះទៀត​អត់​។ ទោះបីជា​យ៉ាងណាក៏ដោយ មានការ​ប្រឈម​មុខជា​ច្រើន​ដែល​វា​ប្រហែលជា​បង្កើន​ឱកាស​ដល់​ស្ត្រី​កើត​ជំងឺមហារីក​មាត់ស្បូន​នេះ​។ ដូច​អ្វីដែល​យើង​បាន​និយាយ​រួចហើយ ការបង្ក​រោគ​ដោយ​វី​រ៉ុ​ស HPV ជាប់​រហូត​គឺជា​រឿង​សំខាន់​ក្នុង​ការកើត​ជំងឺមហារីក​នេះ​។

កត្តា​ជាច្រើន​ដែល​ធ្វើអោយ​បង្ក​រោគ​ជាប់​រហូត​បាន​មានដូចជា​៖

- របៀប​រស់នៅ​ក្នុងសង្គម​៖ ស្ត្រី​ដែលមាន​ដៃគូ​បុរស​រួមភេទ​ច្រើន ឬ​រួមភេទ​ច្រើនដង​ជាមួយ​ដៃគូ​តែ​ម្នាក់​ដែលមាន​ដៃគូ​រួមភេទ​ច្រើន​មានការ​ប្រឈមមុខ​ខ្ពស់​។​

- ឆាប់​រួមភេទ​ពេក​៖ ស្ត្រី​ដែល​សកម្ម​ខាង​ការរួម​ភេទ​ទាំង​វ័យក្មេង​ទំនងជា​អាច​កើត​ជំងឺមហារីក​មាត់ស្បូន​លឿន​។​

- ជក់បារី​៖ ការជក់បារី​ដើរតួនាទី​ដ៏​តូច​មួយ​ក្នុងការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​មាត់ស្បូន ហើយ​វា​ត្រូវបាន​គេ​រកឃើញថា ស្ត្រី​ដែល​ជក់បារី​ទំនងជា​កើតមាន​ជំងឺមហារីក​មាត់ស្បូន​ច្រើនជាង​ស្ត្រី​ដែល​មិន​ជក់បារី​។​

- ប្រព័ន្ធ​ភាពស៊ាំ​ថយចុះ​៖ អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ងាយ​នឹង​កើត​ជំងឺ​នេះ​ណាស់ ហើយក៏​មានរឿង​ជាច្រើន​ដែល​ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​ថយចុះ​ដែរ​។​

- ជំងឺអេដស៍​

- ការប្រើ​ថ្នាំ​ទៅ​កាត់បន្ថយ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​

​លោក​វេជ្ជ ងួន សេ​រ័ត្ន តំណាង មន្ទីរពេទ្យ សាំ ដា​ប៊ី ដ៏​ល្បីល្បាញ​មួយ​នៅ​អាស៊ី​បាន​និយាយថា វា​មិនមែន​ស្ត្រី​ទាំងអស់គ្នា​ដែលមាន​ស្ថិតក្នុង​ការប្រឈមមុខ​ទាំងនេះ​សុទ្ធតែ​កើតមាន​ជំងឺមហារីក​មាត់ស្បូន​នោះទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​គួ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នកមាន​ការព្រួយបារម្ភ ហើយ​ចូរ​ទៅពិនិត្យ​ជំងឺ​អោយបាន​ទៀងទាត់​ដើម្បី​ប្រាកដថា​រកឃើញ​ស្ថានភាព​ជំងឺ​ទាន់ពេលវេលា​។​

​មន្ទីរពេទ្យ សាំ​ដា​ប៊ី មាន មជ្ឈមណ្ឌល ឯកទេស ជំងឺមហារីក​ដែល​គេ​ទទួលស្គាល់​
​អំពី​គុណភាព​ដ៏​ប្រសើ​នៅក្នុង​កាពិ​និត្យ​និង​ព្យាបាល​ជំងឺមហារីក​។ Sime Darby Healthcare ជា មន្ទីរពេទ្យ​ដ៏​ល្បីល្បាញ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ នៃ​ប្រទេស​ម៉ាឡេស៊ី​។ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង មជ្ឈមណ្ឌល​ជំងឺមហារីក និង​មន្ទីរពេទ្យ Sime Darby Healthcare សូម​ទំនាក់ទំនង​វេជ្ជ ងួន សេ​រ័ត្ន តាម​ទូរស័ព្ទ​លេខ ០១២ ២៦៧ ២៧៧៕​

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន